ទីបំផុត អ្វីដែល រុន ណាកូ ខ្លាចបំផុត បានកើតឡើង

0

នៅក្នុងដំណាក់កាលដែលត្រូវចុះស្តារដើម្បីឈានទៅបញ្ចប់ការសិក្សាលើផ្នែកជំនាញពេទ្យធ្មេញនាពេលដ៏ខ្លីនេះ តារាសម្ដែង លោក រុន ណាកូ រមែងអះអាងថា លោកខ្លាចតំបន់មួយក្នុងការចុះកម្មសិក្សា ដោយសារតែមិនធ្លាប់ស្គាល់ និងឆ្ងាយជាងគេដែលធ្វើអោយលោកប៉ះពាល់យ៉ាងខ្លាំង លើការងារសិល្បៈ និងការងារឡើងចុះរបស់លោកដែលមានទីតាំងរស់នៅស្ថិតនៅខេត្តតាកែវ។ ប៉ុន្តែអ្វីដែលលោកបារម្ភបំផុតតាំងពីដើមទីក្នុងការសិក្សា បែរជាបានកើតឡើងមិនគួរអោយជឿ ក្នុងពេលដែលលោកបានអះអាងថា ក្រោយការទម្លាក់ប៉ុស្ដិ៍មកត្រូវកន្លែងដែលលោកខ្លាចបំផុតនោះ គឺធ្វើអោយលោកទាំំងភ័យ ទាំងពិបាកចិត្ត និងសំខាន់ជាងគេនៅពេលលទ្ធផលនោះ កំពុងធ្វើអោយលោកពិបាកដោះស្រាយរឿងមួយ។

លោក រុន ណាកូ និយាយថា ក្នុងការសិក្សាត្រៀមបញ្ចប់ផ្នែកគលានុបដ្ឋាកឆ្នាំទី២ ជំនាន់ទី២១ នៅខេត្តកំពតរបស់ខ្លួន លោករមែងភ័យព្រួយជាងគេ រឿងគ្រូបញ្ជូនអោយទៅចុះកម្មសិក្សានៅខេត្តកោះកុងដែលជាខេត្តឆ្ងាយមួយ ដែលមិនអាចអោយលោកទទួលការងារសិល្បៈដើម្បីរកចំណូលគ្រាន់បានទប់ខ្លះ និងជាឆ្ងាយដែលលោកមិនចង់ទៅទាំងស្រុង។ លោកថានិស្សិតទាំងអស់ ត្រូវបានគេចែកប៉ុស្ដិ៍អោយទៅខេត្តព្រះសីហនុ ខេត្តតាកែវ កំពង់ស្ពឺ ខេត្តកោះកុង និងខេត្តកំពត ដែលជាខេត្តប្រចាំរបស់មហាវិទ្យាល័យ ដោយមានតែខេត្តកោះកុងប៉ុណ្ណោះ ដែលលោកនិស្សិតភាគច្រើន ពិសេសគឺលោកមិនចង់អោយទៅទាល់តែសោះ។ លោកថាបេកសកម្មចុះកម្មសិក្សាតាមពេទ្យរយៈពេលមួយខែ បានធ្វើអោយលោកស្លុតចិត្តយ៉ាងខ្លាំង ដោយសារតែចេញឈ្មោះមក គឺតម្រូវអោយលោកចេញទៅអនុវត្តន៍ផ្ទាល់នៅក្នុងមន្ទីរពេទ្យរដ្ឋធំមួយ នៅទីរួមខេត្តកោះកុង ដែលទីតាំងខេត្តនោះ គឺជាខេត្តដែលលោករមែងបន់ស្រន់កុំអោយប៉ះចំ។ លោកថាកាន់តែពិបាកចិត្តដោយសារតែរយៈពេលចុះកម្មសិក្សាត្រូវចំមួយខែ ចាប់ពីថ្ងៃទី១៥ មិថុនា នេះរហូតដល់ថ្ងៃទី១៣ កក្កដា ដែលពេលវេលានេះ គឺប៉ះការងារទាំងស្រុងដែលលោកបានទទួលក្នុងការប្រគំតន្ត្រីធំមួយនៅកោះពេជ្រ ដែលលោកបានទទួលចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី៨ កក្កដានោះតែម្ដង។ លោកថាបើខ្លួនចាប់ប៉ុស្ដិ៍បានចំខេត្តតាកែវ ឬខេត្តកំពង់ស្ពឺ នោះលោកនឹងចេញពីស្ដារម៉ោង៥ល្ងាច មកទទួលកម្មវិធីប្រគំតន្ត្រីនៅពេលយប់ ហើយក្រោកពីព្រឹកទៅបំពេញការងារវិញ ក្នុងពេលដែលវគ្គចុះកម្មសិក្សា ក៏មានសភាពតឹង មិនអាចអោយសិស្សចេះតែសុំច្បាប់បាន។ ប៉ុន្តែដល់ពេលត្រូវសាលាបញ្ជូនអោយចេញទៅខេត្តកោះកុងបែបនេះ គឺមិនខុសពីផ្ដាច់ជើងលោកទាំងស្រុងពីការងារសិល្បៈ និងមិនអាចអោយលោកទទួលការងារដែលបានកុងត្រានោះទេ។

លោក រុន ណាកូន បញ្ជាក់ថា លោកកាន់តែបារម្ភថែមទៀតពីស្ថានភាពរស់នៅកន្លែងថ្មី ដោយសារតែទឹកដីកោះកុង គឺជាតំបន់ថ្មីស្រឡាង ដែលលោកមិនធ្លាប់ស្គាល់ ហើយគ្រាន់តែឮថា តម្លៃឈ្នួលផ្ទះស្នាក់នៅ ដើម្បីអោយបានជិតមន្ទីរពេទ្យដែលលោកបំពេញការងារ ក៏ត្រូវគេអះអាងថាមានតម្លៃខ្ពស់។

លោកចាត់ទុកថាការទម្លាក់ប៉ុស្ដិ៍ចំនៅខេត្តកោះកុង គឺជារឿងដែលលោកសោកស្ដាយខ្លាំងបំផុត ជាពិសេសនៅពេលតម្រុយធ្លាប់បានបង្ហើបសិស្សដែលសិក្សាមកពីខេត្តណានឹងអោយចុះស្ដារនៅក្នុងខេត្តនោះ ប៉ុន្តែចុងក្រោយបែរជាអោយទៅខេត្តកោះកុង ខុសគ្នាដូចមេឃ និងដីពីខេត្តតាកែវ ដែលលោករំពឹង ក្នុងពេលដែលការងារប្រគំតន្ត្រី ដែលលោកបានទទួលធ្វើពិធីករលើកដំបូងក្នុងអាជីព ក៏ត្រូវប៉ះពាល់៕

LEAVE A REPLY

Please enter your comment!
Please enter your name here