មួយ​ពព្រិច​ភ្នែក​សោះ​ ​វង្ស​ ​ថា​ណាន់​ ​មានទ្រព្យ​ក្នុង​ដៃ​ជិត២០មុឺ​នដុល្លារ​ ​

0

​ពិតជា​គួរ​អោយ​កោ​ត​ស្ងប់​ស្ងែ​ងនឹង​តារាចម្រៀង​កំព្រា​ឳពុក​ម្ដាយ​ ​លោក​ ​វង្ស​ ​ថា​ណាន់​ ​យ៉ាង​ខ្លាំង​ ​ដែល​លោក​ត្រូវ​គេ​ដឹង​ថា​គឺជា​អតីត​ក្មេង​អត់​ទីពឹង​នៅក្នុង​មណ្ឌល​ ​ហើយ​ទើប​ប្រឡូក​សិល្បៈ​ប្រមាណ​ជា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ ​ស្រាប់តែ​មានដំណឹង​ថា​មានទ្រព្យ​ផ្ទាល់ខ្លួន​ប្រហាក់​ប្រហែល​នឹង​ជិត២០មុឺ​នដុល្លារ​។​ ​លោក​ត្រូវ​គេ​ដឹង​ថា​ ​ទើបតែ​ទិញ​ផ្ទះ៣ជាន់​ជាង១៣មុឺ​នដុល្លារ​ ​និង​ទើប​ទិញ​រថ​យន្ត​ស៑េ​រី២០១០​ ​តម្លៃ​ជិត៣មុឺ​នដុល្លា​រយ៉ា​ង​កា​លីប​។​ ​

​លោក​ ​វង្ស​ ​ថា​ណាន់​ ​បាន​សារភាព​ថា​ ​ខ្លួន​ពិតជា​ទើបតែ​ទិញ​ផ្ទះ​មួយ​ជុ​ងនៅ​បុរី​ពិភព​ថ្មី​ចម្ការ​ដូង​តម្លៃ​ជិត១៤មុឺ​នដុល្លារ​ ​និង​ទើប​ទិញ​រថយន្ត​ម៉ាក​ព្រុស​ ​ឆ្នាំ២០១០​ ​តម្លៃ​ជាង២មុឺ​នដុល្លារ​ព្រមគ្នា​កាលពី​ក្រោយ​ចូល​ឆ្នាំ​ក្ដៅ​ៗ​។​ ​យ៉ាងណាមិញ​លោក​ថា​ ​ទ្រព្យ​ធំ​ទាំងពីរ​ ​ដែល​មានតម្លៃ​ជិត២០មុឺ​នដុល្លា​រនោះ​ ​ក៍​មាន​ចំណែក​ជ្រោមជ្រែង​ពី​បងប្រុស​របស់​លោក​ ​ដែល​ជា​អ្នកជួយ​លោក​ ​បន្ទាប់ពី​លោក​ចេញពី​មណ្ឌលកុមារ​កំព្រា​ផង​ដែរ​។​ ​ជាមួយនឹង​ដំណឹង​មាន​ទាំង​ផ្ទះ​ ​និង​រថយន្ត​ ​តម្លៃ​មុឺ​នដុល្លារ​ ​យ៉ា​ហកា​លី​បនេះ​ ​ធ្វើអោយ​លោក​ ​វង្ស​ ​ថា​ណាន់​ ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ ​ខណៈ​ដែលតា​រា​ល្បីឈ្មោះ​មិន​តិច​ទេ​ ​ប្រឡូក​សិល្បៈ​មុន​លោក​ ​សូម្បីតែ​រថ​យន្ត​ជីះ​អោយ​សមរម្យ​មួ​យក៍​មិន​មាន​។​ ​

​លោក​ ​វង្ស​ ​ថា​ណាន់​ ​និយាយ​ថា​ ​ដោយសារតែ​លោក​ធ្លាប់​ក្រ​ ​គឺ​លោក​មិនដែល​ចាយវាយ​លុយកាក់​ដែល​ខ្លួន​រក​បាន​ស្រួល​ៗ​នោះ​ទេ​ ​ទើប​លោក​ចេះតែ​សន្សំ​លុយ​បាន​គួរសម​ ​ហើយដោយ​មានការ​ជ្រោមជ្រែង​ពី​បងចិញ្ចឹម​នោះ​ផង​ ​ទើប​ធ្វើអោយ​លោក​មានលទ្ធភាព​ទិញ​ផ្ទះ​ ​និង​រថយន្ត​ព្រមគ្នា​។​ ​លោក​មិនទាន់​ច្បាស់​ពី​គម្រោង​ឡើងផ្ទះ​ពេលណា​នោះ​ទេ​ ​ដោយសារតែ​ការរៀបចំ​មិនទាន់​រួចរាល់​ ​ប៉ុន្តែ​អាច​នឹង​ធ្វើឡើង​ផ្គួប​គ្នា​ ​នឹង​ពិធី​ខួបកំណើត​។​

LEAVE A REPLY

Please enter your comment!
Please enter your name here