


កាលពីថ្ងៃទី៥ មិថុនា តារាចម្រៀង និងជាតារាសម្ដែង អ្មកនាង ឆ័យលី ដាឡែន ត្រូវគេឃើញបង្ហាញខ្លួនក្នុងព្រះវិហារឥស្លាម ដើម្បីចូលរួមក្នុងពិធីស្រាយបួស ឬបុណ្យរ៉យ៉ា ដែលជាពិធីបុណ្យចូលឆ្នាំចាម។ អ្នកនាងមិនត្រឹមតែចូលរួមប៉ុណ្ណោះទេ តែក៍បានគ្រងឈុតជានារីឥស្លាម ដែលមើលទៅក៍ស្រស់ស្អាតមួយបែប។
យោងតាមហ្វេសប៑ុក អ្នកនាង ឆ័យលី ដាឡែន បានសរសរបង្ហោះថា”ថ្ងៃនេះសុំធ្វេីជាកូនអុីស្លាមម្តង ថ្ងៃនេះ រ៉យ៉ា ស្រាយបួសរបស់បងប្អូនខ្មែរអុីស្លាម កម្ពុជា :blush::blush:អរគុណដល់ប្អូន Salihah Min ដែលកាដូឈុតនេះអោយបង ស្អាតណាស់ ស្រលាញ់ណាស់:heart::heart::heart::heart:
មាអះៗ អោយខ្ញុំផងអ្នកទាំងអស់គ្នា”។
ក្រោយការបង្ហោះរបស់អ្នកនាង អ្នកលេងហ្វេសបុកជាច្រើនចូលសរសើរថាស្អាត ខណៈដែលឈុតជាខ្មែរឥស្លាមនេះ គឺអ្នកនាងមិនធ្លាប់បានបង្ហាញទាល់តែសោះទើបអ្នកណាឃើញក៍ចាប់អារម្មណ៍។ យ៉ាងណាមិញអ្នកនាងថានេះមិនមែនជាលើកទី១ទេ ដែលអ្នកនាងចូលរួមក្នុងពិធីរបស់សាសនាខ្មែរឥស្លាមបែបនេះ៕












