ពិតជាស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ ទើបតារាសម្ដែង អ្នកនាង សឿន ផានផាភួង អាចបណ្ដុះកូនស្រី គឺ កញ្ញា អាង សុជាតា ហៅឈូឈូ អោយឡើងកូដក្នុងវិស័យសិល្បៈដល់ម្លឹង។ នាងមិនត្រឹមតែឡើងកូដក្នុងអាជីពសម្ដែងនាពេលចុងក្រោយប៉ុណ្ណោះ គឺមុននេះបន្តិចក៍បានហក់ជាតារាចម្រៀងប្រចាំនៅផលិតកម្ម ដែលធ្វើអោយអ្នកណាៗក៍ចាប់អារម្មណ៍ផងដែរ។
គ្មានអ្នកណាមិនដឹងនោះទេ ថាតារាសម្ដែងដែលទើបពេញវ័យ កញ្ញា ឈូឈូ គឺជាកូនស្រីបង្កើតរបស់អ្នកនាង សឿន ផានផាភួង។ ក្មេងស្រីរូបនេះ បានប្រឡូកអាជីពសម្ដែងតាមម្ដាយតាំងពីវ័យកុមារភាព ប៉ុន្តែក្នុងចំណោមតារាដែលបានសទទួលសម្ដែងតាំងពីក្មេងដូចគ្នា ឈូឈូ ពេញរូបពេញរាងស្រស់ស្អាតជាងគេ ដោយនាងក៍ត្រូវម្ដាយបង្ហើបថា កំពុងត្រៀមគ្រងតំណែងតួឯក។ នៅក្នុងចង្កោមសិល្បៈ សុទ្ធតែទទួលស្គាល់ថា អ្នកនាង ផាភួង និងកូនស្រី គឺឈូឈូ ក្ដោបក្ដាប់តំណែងក្នុងការងារសិល្បៈមិនធម្មតា ក្នុងពេលដែលអ្នកទាំងពីរទាំងម្ដាយទាំងកូដ កំពុងឡលងកូដព្រមគ្នា។ ស្ទើរមិនមានថ្ងៃណា ដែលតារាទាំងពីរនាក់ម្ដាយកូននេះ មិនចេញថត ឬទំនេរពីការងារឡើយ ដោយកូនស្រីរបស់អ្នកនាង គឺឈូឈូ ស្ទើរតែមិនសូវបាត់មុខពីការសម្ដែងធំៗ ហើយតម្លៃខ្លួនក៍កប់មិនអន់។ កូនស្រីរបស់អ្នកនាង ក្រៅពីមានត្រេមុខតួឯក និងពូកែសម្ដែងស្ទើរគ្រប់ទម្រង់មិនចាញ់ម្ដាយ ក៍ទើបធ្វើឲ្យអ្នកគាំទ្រភាគច្រើនកោតសរសើរផងដែរ បន្ទាប់ពីនាងចេញបទផ្ទាល់ខ្លួនក្រោមចំណងជើងថា ”ជំងឺស្នេហា”។
អ្នកនាង ផាភួង និយាយថា សប្បាយចិត្តយ៉ាងខ្លាំង ដែលកញ្ញា ឈូឈូ ឈានឡលងទីផ្សារតាមអ្វីដែលអ្នកនាងចង់បាន។ អ្នកនាងថា បទចម្រៀង ”ជំងឺស្នេហា” កូនស្រីរបស់ខ្លួន គ្រាន់សាកល្បងថតចម្រៀងប៉ុណ្ណោះ ប៉ុន្តែបើនាងមានឱកាសហ្វឹកហាតសំលេងបានល្អជាង គឺសមត្ថភាពច្រៀងពិតជាល្អជាងនេះឆ្ងាយ។ អ្នកនាងក៍ប្រកាសអោយឈូឈូ ចាប់ឲ្យជាប់ទាំងការសិក្សា ការសម្ដែង និងអាជីពច្រៀងផងដែរ ដើម្បីអោយឈូឈូ កាន់តែមានការទទួលស្គាល់៕