ឈួន សុវណ្ណឆៃ សុភាពបែបថ្លៃថ្នូរ ក្នុងមង្គលការ យន់ សុភាព

0

ក្នុងពិធីមង្គលការរបស់តារាចម្រៀង លោក យន់ សុភាព កាលពីថ្ងៃទី១ មិថុនា គេឃើញតារាចម្រៀង អ្នកនាង ឈួន សុវណ្ណឆៃ ចូលរួម និងនៅសប្បាយជិតនឹងក្បែរចប់កម្មវិធីតែម្ដង ដោយសារតែអ្នកនាង និងកូនកំលោះ គឺជាអតីតដៃគូចម្រៀងនឹងគ្នា។ អ្វីដែលកត់សម្គាល់ គឺអ្នកនាងតុបតែកាយមិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ តែក៍មើលទៅសុភាពថ្លៃថ្នូរផងដែរ។

មួយឈុតដែលអ្នកនាង ឈួន សុវណ្ណឆៃ បានរំលេចនេះ គេកាន់តែកត់សម្គាល់ថា អ្នកនាងពូកែរៀបចំខ្លួនស្របតាមកម្មវិធី ខណៈដែលអ្នកនាងវ៏យក្រែលទៅហើយ ប៉ុន្តែអ្នកនាងនៅតែស្រស់ស្អាតគហរប់ពេលបង្ហាញខ្លួន។ អ្នកនាងត្រូវគេសម្គាល់ថា តែងខ្លួនជាតារាទាន់សម័យ ក៍ស្រស់ស្អាត ហើយសម្រាប់ការគ្រងឈុតបែបប្រពៃណីក៍អ្នកនាងតែងត្រូវទម្រង់។

ជាក់ស្ដែងមួយឈុតដែលអ្នកនាងបង្ហាញខ្លួនក្នុងពិធីមង្គលការលោក យន់ សុភាព គ្មានអ្នកណាមិនលាន់មាត់សរសើរនោះទេ ថាអ្នកនាងតែងខ្លួនសមសួន និងបែបសុភាពថ្លៃថ្នូរ មើលទៅទាក់ភ្នែក។ ក្នុងនោះសូម្បីតែឈុតអលង្ការ ក៍អ្នកនាងចេះរំលេចបានស័ក្តសមគួរអោយសរសើរផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here