ឆ័យលី ដាឡែន បញ្ចប់មន្ទិលរឿងបែកប្ដី

0

បន្ទាប់ពីមានការចុះផ្សាយថា តារាសម្ដែង និងជាតារាចម្រៀង អ្នកនាង ឆ័យលី ដាឡែន បែកប្ដី រហូតដល់ថ្នាក់បុរសខ្លះចូលលែបខាយ តារាស្រីរូបនេះ បានត្រឹមតែប្រតិកម្មប៉ុណ្ណោះ ប៉ុន្តែមិនបានបង្ហាញទំនាក់ទំនងប្ដីប្រពន្ធអោយផ្អែមល្ហែម ដើម្បីលាងជម្រះមន្ទិលនោះទេ។ យ៉ាងណាមិញ ក្នុងពិធីភ្ជាប់ពាក្យរបស់តារាសម្ដែង លោក ចាន់សុី សុីណាវ៉ាត់ត្រា កាលពីថ្ងៃទី៣១ ឧសភា អ្នកនាងបានដឹកដៃស្វាមី និងកូនប្រុសទៅបង្អួតភាពផ្អែមល្ហែមបញ្ចប់មន្ទិល ដើម្បីប្រកាសថាអ្នកនាង និងស្វាមី គឺមិនដូចការចុះផ្សាយ។

អ្នកនាងត្រូវគេឃើញ បណ្ដើរស្វាមីទៅចូលរួមពិធីរបស់ប្អូនធម៍ដូចមិនអ្វីកើតឡើង ខណៈដែលស្វាមីរបស់អ្នកនាង ក៍ដើរតួបីកូនផង និងមើលកាបូបអោយអ្នកនាងផង ដើម្បីអោយអ្នកនាងច្រៀងរាំធ្វើក្រមុំមួយពេល។ អ្នកនាងត្រូវគេកត់សម្គាល់ថាសំណាងមិនអន់ជាងតារាដែលមានមង្គលការរួចមួយចំនួននោះទេ បើទោះជាអ្នកនាង មិនមានស្វាមីជាមន្ត្រីសំបូរទ្រព្យ។ នោះគឺអ្នកនាងសំណាងស្រណុកចិត្ត ដោយសារតែបានស្វាមីជាបុរសវ័យក្មេងជាងខ្លួន ហើយពូកែយកចិត្ត មើលខុសត្រូវកូនមិនសូវអោយអ្នកនាងពិបាក ហើយក៍ពូកែរកលុយមិនចាញ់អ្នកនាងផងដែរ។ តាមរយៈសកម្មភាពផ្អែមល្ហែមរវាងអ្នកនាង និងស្វាមី ដែលបានបង្ហាញឡើងនៅក្នុងពិធីនោះ គឺអ្នកនាងឆ័យលី ដាឡែន មិនចាំបាច់បកស្រាយពីចំណងស្នេហ៍ ឬពន្យល់ណាមួយឡើយ ដោយមហាជនដែលបានឃើងដោយផ្ទាល់ពិតជាដឹងថាអ្នកនាង និងស្វាមី មិនដូចអ្វីដែលបានចុះផ្សាយ។

LEAVE A REPLY

Please enter your comment!
Please enter your name here