ម៉ា​ ​ច័ន្ទ​បញ្ញា​ ​ដាក់​មួយ​ ​បទ​”​រាប់អាន​”​ ​ពិរោះ​កប់​ ​

0

​នៅទីបំផុត​ ​តារាចម្រៀង​លោក​ ​ម៉ា​ ​ច័ន្ទ​បញ្ញា​ ​បាន​បញ្ចេញស្នាដៃ​ថ្មី​មួយ​បទ​ទៀតហើយ​ ​ក្រោម​ចំណងជើង​ថា​ ​”​រាប់អាន​”​ ​ដែល​បទចម្រៀង​ទើបតែ​បង្ហោះ​ក្ដៅ​ៗ​នេះ​ ​ទាំង​សាច់ភ្លេង​ ​ទឹកដម​សំលេង​ ​និង​ ​អត្ថន័យ​ ​គឺ​បុក​ត្រូវ​អារម្មណ៍​យុវវ័យ​ភាគច្រើន​ ​នេះ​បើ​យោង​តាម​ការ​ខំ​មិន​របស់​អ្នក​ចូល​ស្ដាប់​។​ ​មួយ​បទ​នេះ​ ​មាន​អ្នក​ចូល​ស្ដាប់​មិន​តិច​ទេ​ ​ស្ដាប់​ហើយ​ជាប់ចិត្ត​ ​និង​លាន់មាត់​សរសើរ​។​ ​

​បទចម្រៀង​របស់​លោក​ ​ក្រោម​ចំណងជើង​ថា​ ​”​រាប់អាន​”​នេះ​ ​គឺជា​ស្នាដៃ​ថ្មី​ ​របស់​លោក​ ​ម៉ា​ ​ច័ន្ទ​បញ្ញា​ ​ខណៈ​ដែល​លោក​ត្រូវ​បាន​គេ​កត់សម្គាល់​ថា​ ​យូរ​ៗ​ទើប​ចេញ​មួយ​បទ​ ​តែមួយ​បទ​ដែល​លោក​បង្ហោះ​ឡើង​ ​គឺ​បុក​ត្រូវចិត្ត​មហាជន​។​ ​លោក​នៅ​ត្រូវ​គេ​ចាត់ទុកថា​ ​ជាតា​រា​ចម្រៀង​វ័យក្មេង​ ​ដែល​មាន​សមត្ថភាព​ផលិត​បទ​ថ្មី​ ​ស្ដែង​ឡើង​ពី​អារម្មណ៍​របស់​យុវវ័យ​ ​និង​ត្រូវ​បរិបទ​យុវវ័យ​ ​ទើប​ធ្វើអោយ​ស្នាដៃ​ដែល​បញ្ចេញ​ម្ដង​ៗ​ ​គឺ​ភាគតិច​ដែល​មិនបាន​ជោគជ័យ​។​ ​

​លោក​ ​ម៉ា​ ​ច័ន្ទ​បញ្ញា​ ​ត្រូវ​បាន​គេ​ឃើញ​បង្ហាញ​អារម្មណ៍​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ ​ដែល​មួយ​បទ​”​រាប់អាន​”​របស់​លោក​ ​ចេញ​ភ្លាម​ទទួល​បានការ​គាំទ្រ​ភ្លែត​ ​ស្របគ្នា​ដែល​លោក​ប្រកាស​ថា​នឹង​នៅ​បន្ត​ផលិត​បទចម្រៀង​ថ្មី​បម្រើ​អារម្មណ៍​មហាជន​ ​បើ​ទោះជា​លោក​មមាញឹក​ខុសពី​មុន​ ​ដើម្បី​រួមចំណែក​លើកស្ទួយ​វិស័យ​ចម្រៀង​និពន្ធ​ថ្មី​ ​របស់​ខ្មែរ​ដោយ​មិន​ទម្លាក់​ជំហរ​។​

LEAVE A REPLY

Please enter your comment!
Please enter your name here