សន សុវណ្ណារ៉ា ប្រកាសលក់វីឡាតម្លៃ១៩ម៉ឺនដុល្លារ

0

មិនខុសពីតារាចម្រៀងអ្នកនាង ម៉ៅ ស៊ីណាត ដែលទើបប្រកាសលក់វីឡា ពិធីករ និងតារាសម្ដែង លោក សន សុវណ្ណារ៉ា ក៏ប្រកាសអោយដឹងពីគម្រោងប្រកាសលក់ផ្ទះវីឡាក្នុងតម្លៃ១៩ម៉ឺនដុល្លារក្នុងពេលនេះដែរ។ នៅមិនទាន់ដឹងគម្រោងដាក់លក់ផ្ទះនេះ ស្ថិតក្នុងគោលបំណងណាមួយអោយច្បាស់នៅឡើយទេ ដោយគ្រាន់តែលោកបង្ហើបថាដើម្បីពង្រីកមុខជំនួញ និងដោយសារតែមានរឿងខ្លះនៅមិនទាន់នឹងចង់ទម្លាយ។

លោកសន សុវណ្ណារ៉ា បានអះអាងថា លោកនឹងប្រកាសលក់វីឡាក្នុងបុរីប៉េងហួតបឹងស្នោរ ដែលបានតសូទិញជាផ្លូវការហើយ បន្ទាប់ពីផ្ទះនោះត្រូវបានបង់ដាច់ពីបុរី ហើយបានប្រើជាទីតាំងសម្អាងការរបស់ក្រុមហ៊ុនRA មួយរយៈ ហើយអោយបងប្អូនជាអ្នកទទួលខុសត្រូវ។ លោកថាវីឡានោះនឹងដាក់លក់ក្នុងតម្លៃ១៩ម៉ឺនដុល្លារ ហើយហេតុផលនៃការប្រកាសលក់នោះ គឺមិនទាន់ដឹងថាជាអ្វីអោយប្រាកដនោះទេ គឺដឹងត្រឹថាមានអារម្មណ៍ចង់លក់ ហើយទើបគិតពីផែនការជាក្រោយ។

យ៉ាងណាមិញ លោកថាបើលក់ផ្ទះនោះដាច់ លោកនឹងយកមួយចំណែកទិញផ្ទះថ្មី ហើយនឹងយកមួយចំណែករកជួលទីតាំងក្នុងក្រុង ដើម្បីបើកជាសម្អាងការRA និងហាងកាត់ដេRA ដើម្បីអោយបានទីតាំងចិត្តវិញ។ លោកថាវីឡាមួយនេះ គឺជាចំណែកឈ្មោះរបស់លោកមុនពេលលោកបើកក្រុមហ៊ុនពិធីការ AR ហើយក៏ចាត់ទុកជាទ្រព្យប្រចាំខ្លួនក្រោយពីលោកបានក្លាយជាពិធីករ និងជាប្រុសស្អាតធម្មជាតិកាលពីឆ្នាំ២០១៣ នៅក្នុងប្រទេសហ្វីលីពីនផងដែរ ដោយក្នុងពេលកន្លងមកមានគេសុំទិញច្រើននាក់មកហើយ ប៉ុន្តែលោកបានប្រកាន់ជំហរមិនលក់។

គម្រោងចង់លក់ផ្ទះនេះ ទើបតែបានកើតឡើងក្នុងរង្វង់មួយសប្ដាហ៍ចុងក្រោយប៉ុណ្ណោះ ដោយលោកបានផ្ដល់ដំណឹងទៅកាន់បុរី ហើយនឹងគ្រោងទាក់ទងជាមួយក្រុមហ៊ុនផ្នែកអចលនទ្រព្យក្នុងពេលខាងមុខ ដើម្បីអោយលក់ឆាប់ដាច់។ ជាមួយនឹងការប្រកាសលក់វីឡានេះ លោកក៏បានបង្ហើបថានឹងគម្រោងធ្វើពិធីឡើងវីឡាថ្មីមួយ ដែលលោកសម្ងំសាងសង់នៅម្ដុំភ្នំពេញថ្មីក្នុងពេលខាងមុខផងដែរ ដែលផ្ទះវីឡាសម្ងំធ្វើការសាងសង់នេះ គឺជាលទ្ធផលក្រោយពីលោកទទួលបានផលចំណេញពីការទទួលអាហ្វែពីកម្មវិធីផ្សេងៗតាមរយៈក្រុមហ៊ុនដែលបើកដំណើរការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here