ហ្សូណូ បង្ហាញខ្លួន ក្នុងគម្រោងដីឡូតិ៍ទី៥របស់ក្រុមហ៊ុន KH Land

0

កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ក្រុមហ៊ុន KH Land Co., Ltd បានចាប់ផ្តើមបើកដំណើរការលក់គម្រោងទី៥របស់ខ្លួន នៅភូមិល្វី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ នៅក្នុងវេទិកានោះ តារាចម្រៀងហង្សមាស លោក ហ្សូណូ ក៍បង្ហាញវត្តមានផងដែរ ខណៈដែលក្រៅចូលរួមប្រគំតន្ត្រី លោកថា ក៍មានគម្រោងលូកដៃក្នុងអាជីវកម្មដីធ្លីរបស់ក្រុមហ៑ុននេះ។

លោក ហ្សូណូ និយាយថា បរិយាកាសចុងក្រោយ កំពុងផ្ដល់ឱកាសអោយតារាសិល្បៈច្រើនទទួលអត្ថប្រយោជន៍ពីគម្រោងដីធ្លីធំៗ ដោយលោកបានគូសបញ្ជាក់ថា តារាដែលលុកលុយនៅក្នុងជំនួញនេះ មិនចូលជាភាគហ៑ុន ឬជាអ្នកតំណាង សុទ្ធតែទទួលបានផលទាំងអស់។ ជាមួយនឹងបរិយាកាសថ្មីនេះហើយ ដែលលោកយល់ថាខ្លួនក៍គួរតែដល់ពេលចូលប្រឡូកក្នុងជំនួញនេះផងដែរ ដើម្បីអោយមានប្រាក់ចំណូលប្រកបដោយនិរន្តរភាពឈានឡើង។ យ៉ាងណាលោកថា ប្រសិនបើលោកលូកដៃ ក្រុមហ៊ុន KH Land Co., Ltd នឹងក្លាយជាជម្រើសដែលលោកចាប់អារម្មណ៍ បន្ទាប់ពីសិក្សាជាមួយក្រុមហ៑ុននេះ ហើយមើលឃើញពីភាពជឿជាក់។

លោក ថុន បូរ៉ា អគ្គនាយកក្រុមហ៑ុន បានមានប្រសាសន៍ថា ការទិញដីឡូតិ៍គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដែលមានចំណូលទាប និងក្រោមមធ្យម ដែលមានបំណងប្រាថ្នាចង់បានដីដែលជាទ្រព្យរយៈពេលវែងធ្វើជាកម្មសិទ្ធិរបស់ខ្លួន ហើហវាជារឿងប្រសើរបំផុត បើមានតារាល្បីៗចូលរួម។ លោកប្រកាសស្វាគមន៍សម្រាប់វត្តមានចូលរួមរបស់តារាសិល្បៈ ដែលក្នុងនោះ តារាចម្រៀងលោក ហ្សូណូ រូបលោកក៍ពេញចិត្ត។ លោកមានប្រសាសន៍បន្តថា ៖ «ជាមួយនឹងការលក់គម្រោងដីឡូតិ៍នេះ ក្រុមហ៊ុនបានផ្តល់ជម្រើសល្អៗជាច្រើនចំពោះអតិថិជន ដោយគាត់អាចសម្រេចចិត្តទិញដោយការបង់ប្រាក់ផ្តាច់ ឬអាចប្រើវិធីសាសត្របង់រំលស់នៅក្នុងរយៈពេល២៤ខែដោយគ្មានការប្រាក់ ហើយបើគម្រោងមួយនេះ មានតារាចូលជួយ គឺសន្ទុះជោគជ័យពិតជាខ្លាំង»។

លោកបន្តថា មុនពេលចាប់ផ្តើមគម្រោងទី៥នេះ ក្រុមហ៊ុនបានធ្វើការសិក្សាយ៉ាងច្បាស់ និងស៊ីជម្រៅនៅក្នុងការជ្រើសរើសទីតាំងសម្រាប់ការអភិវឌ្ឍគម្រោងដែលមានកក្តាប្រជាសាស្ត្រ មានសក្ដានុពលលើផ្នែកសេដ្ឋកិច្ច ដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍរបស់រដ្ឋាភិបាល ក៏ដូចជាវិស័យឯកជនផងដែរទៅលើការបង្កើតនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផងដែរ។ ជាក់ស្ដែងដូចជាគម្រោងដីឡូតិ៍ទី៥ ដែលស្ថិតនៅភូមិសាស្ត្រខាងលើគឺជាតំបន់មួយដែលងាយស្រួលក្នុងការអភិវឌ្ឍ ព្រោះស្ថិតនៅមិនឆ្ងាយពីរាជធានីភ្នំពេញ ជិតតំបន់អភិវឌ្ឍផ្លូវក្រវ៉ាត់ក្រុង ដែលជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់ ដែលលោករំពឹហងខ្លាល។ លោកបានបន្តទៀតថា ៖ «ក្រុមហ៊ុនក៏បានផ្តល់នូវទំនុកចិត្តដល់អតិថិជនផងដែរ ដោយសារក្រុមហ៊ុន KH Land Co., Ltd មានការចុះបញ្ជីយ៉ាងត្រឹមត្រូវនៅក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងទទួលបានលិខិតអនុញ្ញាតវិនិយោគអភិវឌ្ឍន៍ដីឡូតិ៍ជាច្រើនគម្រោងរួចមកហើយនៅលើផ្ទៃដីរាប់សិបហិកតា» ។

LEAVE A REPLY

Please enter your comment!
Please enter your name here