ចេញបទថ្មីភ្លាម ង៉ែត សុភ័ក្ត្រ ប្រកាសបោះទុនផលិតMV នៅក្រៅប្រទេសភ្លាម

0

បន្ទាប់ពីទទួលជោគជ័យនឹងបទផ្ទាល់ខ្លួនជាច្រើន ជាពិសេសបទ”បែកគ្នាទៅបងចេកទេ” តារាសម្ដែង លោក ង៉ែត សុភ័ក្ត្រ បានបញ្ចេញបទថ្មីមួយបទទៀតហើយ ក្រោមចំណងជើងថា”សាងស្នេហ៍ខុសសាសន៍” ដែលបទចម្រៀងមួយបទនេះ កាន់តែធ្វើអោយគេមើលឃើញពីការវិវត្តនៃទឹកដមសំឡេងរបស់លោកកាន់តែប្រសើរ។ មួយបទលោកក៍ប្រកាសផលិតជា MV នៅក្រៅប្រទេស អោយសមនឹងអត្ថន័យក្នុងបទចម្រៀងផងដែរ។

លោក ង៉ែត សុភ័ក្រ និយាយថា លោកសម្រេចផលិតបទនេះ គឺដោយសារតែលោកចង់រំលេចពីស្នេហាមួយ ដែលផ្ដើមចេញពីបុរសម្នាក់ទៅកម្សាន្តនៅក្នុងប្រទេសសិង្ហបុរី ហើយក៍ជួបនារីបរទេសនៅទីនោះ ធ្វើអោយតួអង្គបុរសជាប់ចិត្តស្រលាញ់។ លោកថាសប្បាយចិត្តដែលខ្លួនទើបតែបានបង្ហោះចម្រៀងមួយបទនេះ មិនទាន់បានប៉ុន្មានម៉ោងផង ប៉ុន្តែមានអ្នកស្ដាប់ច្រើននៅលើយូធូប។ នេះជាចម្រៀងទី១៨ហើយ ដែលលោកបានច្រៀងផ្ទាល់ខ្លួន ដោយរាប់បញ្ចូលទាំងបទនិពន្ធថ្មី និង Cover ម្ចាស់ដើម។ យ៉ាងណាមិញ លោកថា នៅមិនទាន់ពិចារណាចូលច្រៀងប្រចាំផលិតកម្មនោះទេ ដោយសារតែហេតុផលរវល់ខ្លាចអោយពេលវេលាគេមិនបាន និង គិតថានៅឯករាជបែបនេះ ស្រួលចេញបទជាង។

លោក ង៉ែត សុភ័ក្រ បន្តថា នឹងគ្រោងបោះទុនចេញផលិតបទនេះ នៅក្នុងប្រទេសសិង្ហបុរីតែម្ដង ដើម្បីរំលេចបទទាំងមូលអោយកាន់តែមានភាពទាក់ទាញ នៅក្នុងអាជីពចម្រៀង។ ក្នុងនោះលោកក៍នឹងចាប់ផ្ដើមចេញប្រូម៉ូតបទនេះ ក្នុងកម្មវិធីផ្សេងៗអោយកាន់តែខ្លាំងផងដែរ មុនចេញMV។

LEAVE A REPLY

Please enter your comment!
Please enter your name here