ចែករង្វាន់ ហើយថែមញាក់សាច់! ផលិតផល CK Magic ចៅខ្មែរ

0
- Advertisement Banner -

ខុសពីអ្នកលក់ដូរផលិតផលអនឡាញផ្សេងទៀត ចៅខ្មែរ ដែលត្រូវគេស្គាល់ថាជាម្ចាស់ផលិតផលផ្ដាច់មុខ CK Magic លេងចែកលុយសុទ្ធ និង ទូរស័ព្ទផុយៗញាក់សាច់តែម្ដង ខណៈដែលក្នុងម៉ោង Live ផលិតផលស្ប៉ាខ្លួនដៃជើង និងផលិតផលលាបមុខបំបាត់ជាំ និង មុនយីហោនេះ ក៍បញ្ចុះតម្លៃ និងលក់ក្នុងតម្លៃប្រូម៉ូហ្សិន ថែមៗដូចអោយទទេទៅហើយ។

តាំងពីបានផ្ដាច់មុខផលិតផលឡេ និងម្សៅលាបមុខយីហោ CK Magic អ្នកលក់អនឡាន ចៅខ្មែរផ្សារ កំពុងធ្វើអោយគេកត់សម្គាល់ពីប្រូម៉ូហ្សិនញាក់សាច់របស់លោកយ៉ាងខ្លាំង ដែលកម្មវិធីនេះ គឺអាចនិយាយបានថាអ្នកលក់អនឡាញផ្សេងទៀត ពិបាកប្រដូច។ នៅអាក់ខោន និងផេកផ្លូវការរបស់លោក ត្រូវគេឃើញមានការប្រកាសពីអ្នកឈ្នះទឹកប្រាក់ និងទូរស័ព្ទដៃ ដូចកន្លែងផ្ដល់រង្វាន់ ក្នុងពេលដែលលោកគ្រាន់តែលក់ផលិតផលអនឡាញសោះ។ ក្នុងនោះតម្លៃលក់ឈុតលាបមុខ និងលាបខ្លួនរបស់ CK Magic ក៍លក់ក្នុងតម្លៃមួយទាប ហើយថែមផលិតផលញាក់សាច់ នៅគ្រប់ម៉ោង Live ដែលលោកប្រកាសអោយទម្លាក់ទូរស័ព្ទ។ ប៉ុន្តែវិធីទាក់ទាញអតិថិជនរបស់លោក ដ្បិតថាមានប្រសិទ្ធិភាព ប៉ុន្តែក៍ត្រូវអ្នកលក់អនឡាញដូចគ្នា ដៀមដាមធ្វើអោយឆេះកន្ទុយ ធ្វើអោយចៅខ្មែរ បង្ហោះជេរប្រទិចនៅលើហ្វេសប៑ុកផងដែរ។

នៅលើអាក់ខោនផ្ទាល់ខ្លួន លោក ចៅខ្មែរ និយាយថា ហេតុផលដែលលោកប្រកាសលក់ផលិតផល CK Magic ក្នុងតម្លៃប្រូម៉ូហ្សិនថែមៗកប់ស៑េរី មិនមែនដោយសារផលិតផលរបស់លោកអន់ ទើបចេះតែថែម និងលក់ថោកនោះទេ ប៉ុន្តែអ្វីដែលប្រកាន់ភ្ជាប់គឺលក់អោយចំណេញតិច តែបានដាច់ច្រើន។ លោកប្រកាសទាំងសងលុយអតិថិជនវិញផង ប្រសិនបើផលិតផល CK Magic លាបមុខ និងស្ប៉ាខ្លួន ប្រើហើយមិនឃើញបហរសិទ្ធិភាព ឬ មានការប៉ពាល់ដល់សុខភាពស្បែក។ លោកប្រកាសនៅរាល់ម៉ោង Live ថាផលិតផលដែលលោកប្រកាសលក់មានការទទួលស្គាល់ និងចុះបញ្ជីត្រឹមត្រូវនៅក្នុងក្រសួងត្រឹមត្រូវ ដោយមិនមែនគ្រាន់តែជាផលិតផលអនឡាញ ដែលនាំចូលឯងៗ ហើយលក់មិនឆ្លងក្រសួងនោះទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here