តារាសម្ដែង ពុទ្ធិស័ក្ត ប្រកាសមិនចោលអាជីពចម្រៀង

0

អ្នកសិល្បៈមិនច្រើននោះទេដឹងថា តារាសម្ដែង លោក ពឹង ចាន់បូណ៌មី ហៅ ពុទ្ធិស័ក្ត គឺជាតារាចម្រៀង មុនសម្ដែង ដោយសារតែក្នុងពេលច្រៀងលោកមិនសូវមានឈ្មោះបោះសំលេងដូចក្នុងអាជីពសម្ដែងពេលនេះ។ លោកបានប្រកាសក្នុងពិធីខួបកំណើតកាលពីថ្ងៃទី ២១ ឧសភា ឆ្នាំ២០១៩ថា លោកនឹងមិនចោលអាជីពចម្រៀងនោះទេ បើទោះជាក្នុងពេលនេះ ការសម្ដែងកាន់តែមមាញឹក ពិបាកអោយលោកងាកទៅអាជីពដើម។

លោក ពុទ្ធិស័ក្ត និយាយថា ដោយសារតែលោកកាន់តែស្គាល់មិត្តភ័ក្ត្រនៅក្នុងសិល្បៈ ទើបលោកសម្រេចចិត្តធ្វើខួបគម្រប់២៣ឆ្នាំនៅវីហ្វ្រេនបឹងត្របែក ដោយពិធីខួបនៅក្នុងថ្ងៃនោះលោកក៍សប្បាយចិត្តណាស់ដែរ ដែលមានផលិតករ និងតារាសិល្បៈច្រើននាក់ចូលរួម។ ក្នុងនោះ តារាសិល្បៈច្រើននាក់ ក៍នៅកំដរពិធីរបស់លោករហូតដល់ចប់គួរអោយសរសើរផងដែរ។

ពាក់ព័ន្ធនឹងដំណើរការសិល្បៈ លោក ពុទ្ធិស័ក្ត រៀបរាប់ថា ពីដំបូងឡើងលោកគ្រាន់តែជាតារាចម្រៀងប្រចាំហាងមួយប៉ុណ្ណោះ ប៉ុន្តែដោយសារតែខាងផលិតករយល់ថាលោកមានរូបរាងសង្ហា ទើបហៅថតកុន ហើយដោយមានការជ្រោមជ្រែងពីបណ្ដាផលិតករមួយចំនួនផង ទើបលោកបានសម្ដែងតាំងពីតួរាយរង រហូតដល់តួឯក នាពេលចុងក្រោយ។ មកទល់ពេលនេះ លោកត្រូវបានផលិតករទាក់ទងអោយថតភាពយន្តកាន់តែច្រើន ដោយ៤រឿងត្រូវបានថតរួចរាល់ហើយ ហើយ២រឿងទៀតនឹងថតក្នុងពេលខាងមុខ។ យ៉ាងណាមិញលោកថា មិនចោលអាជីពចម្រៀងនោះទេ គឺក្នុងពេលណាដែលលោកទំនេរ គឺលោកនឹងផលិតបទផ្ទាល់ខ្លួន ដើម្បីរំលឹកអាជីពចាស់របស់ខ្លួនជាថ្មី៕

LEAVE A REPLY

Please enter your comment!
Please enter your name here