រិទ្ធ អូមេហ្គា ប្រកាសថា អ្នកបង្ខូចឈ្មោះ ស្ថិតក្នុងសំណាញ់ច្បាប់

0

ក្រោយពីចេញមុខរិះគន់បទចម្រៀងមួយចំនួនរបស់ផលិតកម្មសាស្រ្តាដែលបានផលិតសាច់រឿងបែបស្នេហារោលរាល លោករិទ្ធ អូមេហ្គា ត្រូវបានម្ចាស់អាក់ខោនក្លែងក្លាយមួយ បង្ហោះបង្ខូចឈ្មោះភ្លាមៗថា លោកគឺជាផលិតករដែលតែងដាក់សម្ពាធអោយតារាស្រីដែលចង់ថតបទដែលលោកដឹកនាំសម្ដែងគេងសឹងតែគ្រប់គ្នា ដែលការបង្ខូចឈ្មោះនេះ លោកថាជាការធ្វើស៊ី និងជាការសងសឹកដោយគ្មានមូលដ្ឋាន។ ឆ្លើយតបនឹងការបង្ខូចឈ្មោះនេះ ក្រៅពីបានប្រកាសប្ដឹង លោកថាអ្នកនៅពីក្រោយអាក់ខោនក្លែងក្លាយ នឹងប្រឈមផ្លូវច្បាប់ បន្ទាប់ពីអត្តសញ្ញាណរបស់អ្នកបង្ខូចឈ្មោះ គឺកំណត់បានហើយ។

ផ្អែកតាមរឿងរ៉ាវដែលបានកើតឡើង គឺបន្ទាប់ពីលោកបានបង្ហោះរិះគន់ពីសាច់រឿងក្នុងបទចម្រៀងរបស់ផលិតកម្មសាស្រ្តា ដែលបានផលិតសាច់រឿងយ៉ាងរោលរាលក្នុងបទចម្រៀង ក៏មានម្ចាស់ហ្វេសប៊ុកដែលមានឈ្មោះថា«ចំណាំមនុស្សដែលធ្វើអោយខ្ញុំឈឺចាប់»បង្ហោះថាលោកគឺជាផលិតករដែលទាមទារគេងជាមួយតារាស្រី បើតារាណាម្នាក់ចង់ល្បីចង់សម្ដែងក្នុងស្នាដៃរបស់លោក ដែលការបង្ហោះនេះបានធ្វើអោយលោក រិទ្ធ អូមេហ្គា ឆេះដុំ និងបានប្រកាសថារកមុខសញ្ញារបស់ម្ចាស់អាក់ខោនក្លែងក្លាយនោះឃើញហើយ ដោយរង់ចាំតែការស៊ើបអង្កេតបន្ត ដើម្បីអូសករចូលគុកប៉ុណ្ណោះ។

លោកថាបើម្ចាស់អាក់ខោនម្នាក់នោះ នៅតែបន្តលាបពណ៌ធ្វើអោយប៉ះពាល់ដល់កិត្តិយសរបស់លោក នោះលោកដាក់បណ្ដឹងតាមច្បាប់ ហើយលោកប្រកាសមិនអោយជនបង្ខូចឈ្មោះលោកមិនពិតម្នាក់នោះ បានរួចខ្លួនឡើយ ខណៈដែលលោកបានពីតម្រុយរបស់ម្ចាស់អាក់ខោនពីក្រុមសមត្ថកិច្ចខ្លះៗហើយ ដោយរង់ចាំតែមើលតែម្ចាស់អាក់ខោនម្នាក់នោះ ថាតើនៅបន្ត ឬឈប់ប៉ុណ្ណោះ។
បន្ថែមពីលើការប្រកាសថាបានរកឃើញមុខសញ្ញាអ្នកបង្ខូចឈ្មោះ លោកក៏បានសរសេរបង្ហោះថា«ខ្ញុំប្រលូកក្នុងការងារនេះ(ដឹកនាំសម្ដែង)ជាង៣ឆ្នាំហើយ ខ្ញុំមិនដែលបានយកឈ្មោះជា Director ទៅដាក់កំហិតដោះដូរក្នុងការហៅគេថតទេ។ ដោយសារបុគ្គលម្នាក់ប្រើ Account Facebook fake មកនិយាយលាបពណ៌បង្ខូចឈ្មោះខ្ញុំ បន្ទាប់ពីខ្ញុំរិះគន់ទៅលើផលិតកម្មមួយ ដែលផលិតចំរៀងSex។ អាចហៅតួដែលខ្ញុំធ្លាប់ហៅថតបានល្បីក្នុងបទខ្ញុំ តើមានអ្នកណាខ្ញុំដែលបានប៉ះពាល់ខ្លួនប្រាណខ្លះ? ខ្ញុំហៅតួថតសម្តៅលើសមត្ថភាព នឹងត្រេមុខស៊ីនឹងសាច់រឿងខ្ញុំសសេរឡើង និយាយបែបនេះគឺប៉ះពាល់កិត្តយសខ្ញុំ ការងារខ្ញុំ នឹងគ្រួសារខ្ញុំខ្លាំងណាស់។ ខ្ញុំធ្វើការមួយនេះដោយបេះដូង នឹងការស្រលាញ់ អ្នកដែលបានស្គាល់ខ្ញុំ នឹងការងារខ្ញុំបានដឹងហើយថាខ្ញុំយ៉ាងណា? សូមកុំព្យាយាមលាបពណ៍ខ្ញុំអី!!!សូមជួយShare រកយុទ្ធធម៍អោយខ្ញុំផង។

រាល់តួដែលខ្ញុំជ្រើសរើសយកមកសម្តែងក្នុងបទខ្ញុំ ខ្ញុំពឹងលើសមត្ថភាពតួសម្តែង នឹងត្រេមុខតួ ខ្ញុំមិនដែលប្រើតួខ្សែរ រឺចង់បានប្រយោជន៍ពីតួសម្តែងមកវិញដោះដូរនឹងការហៅថតទេ ព្រោះខ្ញុំស្រលាញ់ស្នាដៃខ្ញុំ ខ្ញុំមិនប្រើតួដែលមិនត្រូវនឹងសាច់រឿងខ្ញុំទេ ទោះគ្នាឯងសុំថតក៏ដោយ សូមជួយរកយុត្តិធម៍ចំពោះអ្វីដែលខ្ញុំកសាងកន្លងមកផង។ អ្នកដែលនិយាយបង្ខូចឈ្មោះខ្ញុំបែបនេះ កុំប្រើAcc Fake! និយាយតទល់គ្នា នឹងអាចហៅតួស្រីណាដែលខ្ញុំបានប៉ះពាល់មក? តែបើវាមិនមែនជាការពិតអ្នកឯងត្រៀមខ្លួនប្រឈមមុខនឹងផ្លូវច្បាប់ចុះ!!! ហ៊ានទេ?»។

មកទល់ពេលនេះ លោកមិនទាន់ទម្លាយអោយដឹងថាម្ចាស់អាក់ខោនដែលបង្ខូចឈ្មោះលោកគឺជាអ្នកណានោះទេ ដោយលោកគ្រាន់តែប្រកាសថាបើម្ចាស់អាក់ខោននោះក្លាហាន សូមចេញមុខតតាំងជាមួយលោក និងរកឃើញអោយឃើញថាតារាស្រីណាម្នាក់ដែលលោកបង្ខំអោយគេងជាមួយ ជាថ្នូរនឹងការអោយថតអោយល្បីនៅក្នុងសាច់រឿងរបស់លោក។

លោកប្រកាសយ៉ាងខ្លីថា អ្នកបង្ខូចឈ្មោះលោកគឺទោះជាប្រើគណនីយក្លែងក្លាយ និងបានបិទបាំងអត្តសញ្ញាណដើម្បីបិទបាំងក៏ដោយ ក៏លោកបញ្ជាក់ថាមន្ត្រីសមត្ថកិច្ចមានវិធីគ្រប់គ្រាន់ក្នុងការស្វែងរកឃើញ ដើម្បីចាប់ខ្លួនពីបទបរិហារកេរ្តិ៍ និងបង្ខូចឈ្មោះបានដែរ អោយតែម្ចាស់អាក់ខោនម្នាក់នោះ បន្តលាបពណ៌ហើយធ្វើអោយលោកឈានដល់ការដាក់បណ្ដឹងតាមច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here