ឌុច លីដា ត្រូវគេទម្លាយរឿងកែសម្រស់អស់១ម៉ឺនដុល្លារ

0

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីអ្នកគ្រប់គ្រងប្រចាំហាងថែរក្សាសម្រស់Xeno របស់អ្នកនាងសារ៉ាយ សក្ខណា ស្រាប់តែបានប្រកាសថា កញ្ញាឌុច លីដា មានរូបសម្រស់ស្រស់ស្អាត និងរាងស្វែល ដូចដែលបានឃើញចុងក្រោយ គឺដោយសារតែទទួលសេវាកែសម្រស់ជាច្រើពីការផ្ដល់អោយរបស់ហាង ដែលមានតម្លៃចំណាយប្រមាណជា១ម៉ឺនដុល្លារ។ ការទម្លាយអោយដឹងនេះ ក៏ត្រូវបានសមីខ្លួនសារភាពផងដែរ ដោយបានទាំងអះអាងថាបើគ្មានបច្ចេកវិទ្យាប្រើម្ជុលពីហាងកែសម្រស់នេះទេ នាងក៏មិនអាចប្រែប្រួលរូបសម្រស់ដល់ម្លឹង។

លោក រ៉ាប៊ីត អ្នកគ្រប់ហាងថែរក្សាសម្រស់ Xeno និយាយថា មុនមកកាន់ហាងកែសម្រស់មួយនេះ កញ្ញាឌុច លីដា មានរូបរាងធាត់ និងមិនមែនស្អាតបាតដូចដែលបានឃើញក្នុងថ្ងៃបង្ហាញខ្លួនក្នុងវេទិកាសន្និសីទនោះទេ ដោយនាងមកទទួលសេវាបូបខ្លាញ់ចេញពីរាងកាយតាំងពីផ្នែកខាងលើដល់ផ្នែកខាងក្រោម ទើបធ្វើអោយរូបសម្រស់របស់នាងកាន់តែក្មេងជាងវ័យ និងមើលទៅខុសប្លែកដល់ម្លឹង។ លោកថាកញ្ញាពីមុនមានទម្ងន់៥៣គីឡូក្រាម ហើយបណ្ដាលមកពីកញ្ញាបូមខ្លាញ់ក្បាលពោះ បូមខ្លាញ់កាំភូនដៃ បូមខ្លាញ់ត្រគៀក និងបូមខ្លាញ់កំភួនជើងជាដើម ទើបធ្វើអោយនាងមើលទៅរាងតូចច្រឡឹង ហើយស្វែលដាច់ឆ្ងាយពីមុនមកទទួលសេវាបូបខ្លាញ់ដែលត្រូវមនុស្សភាគច្រើននិយាយថាជារឿងគ្រោះថ្នាក់នោះ។ លោកថាកញ្ញាក៏ត្រូវបានហាងមួយនេះ ថែទាំស្បែក ដោយឧបករណ៍បន្តឹងស្បែកជាជំនួយផងដែរ ដើម្បីអោយនាងកាន់តែស្អាត និងមើលទៅក្មេងខ្ចី។ យ៉ាងណាមិញ នាងមិនត្រូវបានតម្រូវអោយបង់លុយក្នុងការកែសម្រស់របស់ខ្លួនសូម្បីតែមួយសេននោះទេ ដោយហាងជាអ្នកផ្ដល់អោយទាំងអស់ បើទោះជាតម្លៃដែលនាងបានកែសម្រស់នៅក្នុងហាងនេះគឺមានតម្លៃប្រមាណជា១ម៉ឺនដុល្លារ។

កញ្ញា ឌុច លីដា បានសារភាពថា ពីមុនកញ្ញាមានអារម្មណ៍ខ្លាចរអារយ៉ាងខ្លាំង ពីការបូបខ្លាញ់ក្បាលពោះ និងពីភ្លៅដៃជាដើម ដោយសារតែគ្រាន់តែឃើញការរុកទុយោបូបខ្លាញ់ចូលក្នុងសាច់ក៏ញញើតបាត់ទៅហើយ។ ក្នុងនោះកញ្ញាក៏ខ្លាចពីផលប៉ះពាល់ផងដែរ ទើបបណ្ដាលអោយខ្លួនឡើងធាត់ ហើយចង់ខូចរាងមួយរយៈ ប៉ុន្តែក្រោយពេលបានទទួលសេវាបូបខ្លាញ់ពីហាងXeno ទើបនាងដឹងថាសកម្មភាពនេះក្រៅពីមិនមានផលប៉ះពាល់ក៏ជួយរាងកាយអស់ខ្លាញ់មិនល្អដែលប៉ះពាល់ដល់សុខភាព និងធ្វើអោយនាងកែប្រែរូបសម្រស់ពីធាត់មកជារាងស្វែល ដូចដែលនាងចង់បានផងដែរ។

នាងថារូបរាងរបស់នាងបើមិនបានបូបខ្លាញ់លើផ្នែកសំខាន់ៗដូចជាកំភួនដៃ លើក្បាលពោះខាងលើ ក្បាលពោះខាងក្រោម ត្រកៀក និងកំភួនជើងទេ ប្រហែលជានាងមិនបានរាល់ថ្ងៃនោះទេ ជាពិសេសក្នុងពេលដែលនាងស្ថិតដល់វ័យត្រូវឡើងគីឡូបើទោះជាខំតមចំណីនាពេលនេះ។ យ៉ាងណាមិញ នាងថាមិនចង់កែកុនផ្នែកណានៃរាងកាយទៀតទេ ដោយសូម្បីតែផ្នែកដើមទ្រូងជាដើម ដោយសារតែនាងយល់ថាគ្រប់គ្រាន់ហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here