កូន៣មែន តែស្នេហា តារាសម្ដែង យីវ ម៉ូនីកា នៅតែរ៉ូមែនទិក

0

មិនខុសពីស្នេហាយុវវ័យ អ្នកនាង យីវ ម៉ូនីកា តារាសម្ដែង បានអះអាងថា ស្វាមីរបស់នាង នៅតែមានស្រលាញ់ និងធ្វើរឿងរ៉ូមែនទិកជាមួយអ្នកនាង មិនចាញ់កាលពីលោកមកប្រលោមស្នេហ៍អ្នកនាង កាលពីក្មេងៗនោះឡើយ។ ជាក់ស្ដែង មិនថាថ្ងៃខួបកំណើត ឬ ថ្ងៃខួបអាពាហ៍ពិពាហ៍ អ្នកនាងរមែងទទួលបានកាដូចងចិត្ត ដែលមានតម្លៃខ្ពស់ៗជាប្រចាំ ខណៈដែលថ្ងៃខួបអាពាហ៍ពិពាហ៍ឆ្នាំនេះ អ្នកនាងក៍ទទួលបានកាដូ Surprise ពីស្វាមីលើសពីឆ្នាំមុនៗដាច់ឆ្ងាយ។

អ្នកនាង យីវ ម៉ូនីកា និយាយលោក ហុក សុទិត្យា ដែលមន្ត្រីប្រចាំខ័ណ្ឌពោធិសែនជ័យរបស់នាង ទើបតែកាដូរខ្សែពេជ្រមួយខ្សែកាលពីពេលថ្មីៗប៉ុណ្ណោះ ប៉ុន្តែដល់ថ្ងៃខួបអាពាហ៍ពិពាហ៍កាលពីថ្ងៃទី១៥ ឧសភា ស្វាមីអ្នកនាងនៅតែកាដូរថយន្ត ព្រូសមួយគ្រឿង ទូរស័ព្ទស៑េរីទំនើប និង គ្រឿងអលង្ការមួយឈុតថ្លៃសរុបតម្លៃជាង២មុឺនដុល្លារ ធ្វើអោយអ្នកនាងរំភើបម្ដងទៀត។ អ្នកនាងស្វាមីរបស់អ្នកនាង មិនដែលភ្លេច ពពាក់អារម្មណ៍អ្នកនាង ជាមួយនឹងកាដូប្លែកៗ ក្នុងថ្ងៃខួបកំណើត ឬ ថ្ងៃខួបអាពាហ៍ពិពាហ៍នោះទេ បើទោះជាអ្នកនាង និងស្វាមី មានវ័យឡើងជ្រេរៀងៗខ្លួន ហើយមានកូនស្រី៣នាក់ ទុកជាចំណងដៃទៅហើយក្ដី។ អ្នកនាងថា ពេលខ្លះអ្នកនាង មិនចាំថាខ្លួនឯងកើតថ្ងៃណា ឬ មិនចាប់អារម្មណ៍ថា ថ្ងៃខួបអាពាហ៍ពិពាហ៍របស់ខ្លួនចំថ្ងៃណាផង ប៉ុន្តែស្វាមីរបស់អ្នកនាងចងចាំច្បាស់ ហើយតែងតែរំលឹកអោយអ្នកនាងបានដឹងជាមួយនឹង កាដូធ្វើអោយអ្នកនាងរំភើបចិត្ត។ អ្នកនាងថាខ្សែកពេជ្រតម្លៃត្រឹមតែជាង៥ពាន់ ឬ ជិត១មុឺនដុល្លារ មិនថ្លៃសម្រាប់គ្រួសារអ្នកមាននោះទេ ប៉ុន្តែសម្រាប់ស្វាមីរបស់អ្នកនាង ដែលគ្រាន់តែជាមន្ត្រីរាជការធម្មតា ហើយសន្សំលុយទិញបានកាដូទាំងនោះជូនអ្នកនាងជាប្រចាំ គឺអ្នកនាងចាត់ទុកថាសំខាន់។

គួរបញ្ជាក់ថា អ្នកនាង យីវ ម៉ូនីកា ទើបតែបានប្រារព្ធពិធីខួបកំណើតកូនស្រីទី២ ផ្គួបនឹងខួបអាពាហ៍ពិពាហ៍៩ឆ្នាំ កាលពីថ្ងៃទី១៥ ឧសភា ដោយមានមិត្តភ័ក្ត្រ និងសាច់ញាតិកុះករចូលរួម។ នៅថ្ងៃនោះហើយដែលអ្នកនាងបញ្ជាក់ថាខ្លួនរំភើបចង់ហោះ នៅពេលប្ដីជូនកាដូធំៗ ដែលអ្នកនាងប្រាប់ថា សុទ្ធតែជារបស់មានតម្លៃក្នុងបេះដូងរបស់អ្នកនាង។

LEAVE A REPLY

Please enter your comment!
Please enter your name here