បោះជំហានក្រោយគេ តែផលិតផល CK Magic ចៅខ្មែរ កំពុងនាំមុខគូប្រជែង

0

ក្នុងចំណោមអ្នកលក់ឡេ និង ផលិតផលថែរក្សាសម្រស់ល្បីៗនៅលើប្រព័ន្ធអនឡាញ ចៅខ្មែរទើបតែចាប់ផ្ដើមបោះជំហានលើមុខរបរនេះក្ដៅៗប៉ុណ្ណោះ បើធៀបនឹងអ្នកលក់ផលិតផលស្រដៀងគ្នានេះ នៅតាមហ្វេប៑ុក។ ប៉ុន្តែគេកត់សម្គាល់ថា ផលិតផល CK Magic របស់ចៅខ្មែរ កំពុងក្លាយជាផលិតផល ដែលមានប្រជាប្រិយភាពនាំមុខគេមួយក្រៅពីមានការគាំទ្រពីយុវវ័យ និងស្រទាប់មហាជន តារាល្បីៗភាគច្រើនក៍ជាហ្វេនរបស់ CK Magic មិនធម្មតាដែរ។

យោងតាមស្ថិតិអ្នកគាំទ្រផលិតផល CK Magic ដែលកើនឡើងរាល់ថ្ងៃ កំពុងធ្វើអោយផលិតផលមួយនេះ ក្លាយជាប្រេននាំមុខគេមួយតែក្នុងរយៈពេលខ្លី បើទោះជាចៅខ្មែរ ទើបតែបោះជំហានលើមុខជំនាញនេះក្រោយគេ។ នៅផេកចៅខ្មែរផ្សារ និងអាក់ខោនផ្លូវការរបស់ចៅខ្មែរ បានបង្ហោះពីការគាំទ្រលើផលិតផល CK Magic មិនគួរអោយជឿ ពីអតិថិជន ដែលមានទាំងបុគ្គលល្បី និងមហាជនផង។ មិនថាផលិតផលស្ប៉ា ផលិតផលខាត់ស្បែក ម្សៅបំបាត់មុន បំបាត់ជាំកម្រិតខ្លាំង និងផលិតផលការពារស្បែកពីព្រះអាទិត្យ គឺមានការបញ្ជាក់ពីលទ្ធផលប្រែប្រួល ដែលពួកគេទទួលបាន ធ្វើអោយ CK Magic កាន់តែមានការទទួលស្គាល់។ ក្នុងម៉ោងផ្សាយប្រូម៉ូហ្សិន ដែលចៅខ្មែរ Live រាល់យប់ ក៍មានអ្នកចូលទស្សនាច្រើន K និងដណ្ដើមគ្នាទម្លាក់លេខចាំទិញ សូម្បីតែពាក់កណ្ដាលអាធ្រាតុ។

ចៅខ្មែរបានថ្លែងបញ្ជាក់ថា ហេតុផលផលិតផល CK Magic ទទួលបានជោគជ័យរយៈពេលខ្លី មិនមែនដោយសារតែលោកពូកែប្រូម៉ូហ្សិននោះទេ ប៉ុន្តែហេតុផលសំខាន់គឺដោយសារតែផលិតផលនេះ គឺអ្នកយកទៅប្រើ១០០ត្រូវចិត្តទាំង១០០ ហើយជួយផ្សាយតគ្នា។ ក្នុងនោះផលិតផល CK Magic ក៍កើតចេញពីការបណ្ដុះបណ្ដាលដ៍ច្បាស់លាស់មួយពីអ្នកជំនាញនៅថៃ លើបច្ចេកទេសលាយឡេ និងម្សៅ ដោយមិនមែនចេះតែលក់ ហើយមិនមានការយល់ដឹងនោះទេ។ លោកថាផលិតផល CK Magic រាល់ថ្ងៃមានការកុម្ម៉ង់កើនឡើង ដល់ថ្នាក់ស្ដុកចេញមិនទាន់ ហើយក៍មានអ្នកលក់តមិនតិចអ្នកដែរ ដែលយកសាច់ឡេ ឬ ម្សៅរបស់លោក ដោយប្រើផ្លាកយីហោផ្សេង។ លោកទទួលស្គាល់ថា សម្រាប់មុខរបរលក់ឡេ គឺលោកទើបចេញក្រោយគេ ប៉ុន្តែសម្រាប់មុខជំនួញលក់ផលិតផលតាមអនឡាញ គឺលោកប្រឡូកច្រើនឆ្នាំមកហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here