មិនសរសើរមិនបាន! សម្រស់តារាសម្ដែង វណ្ណៈ បូរមី ពេលគ្រងឈុតសម្អាងការ ហេងឡុង

0
មិនមែនជាលើកទី១នោះទេ ដែលតារាសម្ដែង កញ្ញា វណ្ណៈ បូរមី គ្រងឈុតសម្អាង ប៉ុន្តែគេកត់សម្គាល់ថា រូបសម្រស់របស់នាងពេលគ្រងឈុតសម្អាងការហេងឡុង ហាក់លេចធ្លោសម្រស់មិនសរសើរមិនបានតែម្ដង ជាពិសេសនៅពេលដែលឈុតរបស់សម្អាងការនោះ សុទ្ធតែជាម៉ូតប្រពៃណីកែច្នៃ ដែលជួយអោយរូបសម្រស់របស់នាងកាន់តែអណ្ដែតឡើង។

គ្មានអ្នកណាមិនសរសើរនោះទេ នៅពេលរូបថតប៉ុន្មានសន្លឹករបស់តារាសម្ដែង កញ្ញា វណ្ណៈ បូរមី ត្រូវបានបង្ហោះឡើង បន្ទាប់ពីនាងមានឱកាសបានថតឈុតសម្អាងការអោយសម្អាងការហេងឡុង ដែលត្រូវគេស្គាល់ថា ជាសម្អាងការល្បីឈ្មោះស្ថិតនៅទល់មុខផ្សារព្រែកលាភ ផ្លូវជាតិ៦អា។ នាងគឺជាតារាដែលត្រូវគេស្គាល់ភាគច្រើនក្នុងរឿងផ្កាថ្ម និងភាពយន្តពីរបីចុងក្រោយ ប៉ុន្តែនៅតែកត់សម្គាល់ថារូបសម្រស់របស់នាងពិតជាស្អាតមិនធម្មតានោះទេ នៅពេលគ្រងឈុតប្រពៃណីរបស់សម្អាងការហេងឡុង ដោយសារតែឈុតដែលនាងបានគ្រង ស្ទើរតែមិនមានមួយឈុតណា ដែលមិនជួយអោយសម្រស់របស់ស្រស់ស្អាតដូចទេពអប្សរ។ ម្នាក់ៗសរសើរថា តារាស្រីរូបនេះ ពិតជាស្អាតមែនទែន ដោយអ្នកលេងហ្វេសប៑ុកភាគច្រើនសុទ្ធតែលាន់មាត់ថា វណ្ណៈ បូរមី ដ្បិតថាធ្លាប់បង្អួតឈុតប្រពៃណីមិនតិចដែរ ប៉ុន្តែសម្រស់របស់នាងជាមួយនឹងឈុតសម្អាងការរបស់សម្អាងការហេងឡុងនោះ គឺស្រស់ស្អាតជាសព្វដង។ អ្នកខ្លះសង្ស័យថានាង ទំនងជាមានទំនាក់ទំនងពិសេសជាមួយម្ចាស់សម្អាងការល្បីឈ្មោះនេះផង ទើបត្រូវបានសម្អាងការហេងឡុងជ្រើសមកថត ហើយសម្រាំងអោយសុទ្ធតែឈុតយ៉ាងពិសេស ដែលជួយអោយនាងស្អាតលើសពីសម្រស់សព្វដង។

យ៉ាងណាមិញ ពាក់ព័ន្ធនឹងការលើកឡើងនេះ លោក ហេងឡុង ម្ចាស់សម្អាងការហេងឡុង បានថ្លែងបញ្ជាក់ថា តារាស្រីវណ្ណៈ បូរមី អត់មានអ្វីពិសេសជាមួយលោកនោះទេ ប៉ុន្តែបណ្ដាលមកពីលោកសម្គាល់ឃើញត្រេមុខរបស់នាងស្រស់ស្អាតពីធម្មជាតិសមនឹងឈុតថ្មីៗដែលខ្លួនកែច្នៃ ទើបផ្ដល់ឱកាសអោយនាងមកតែងជាកូនក្រមុំជាមួយនឹងឈុតទាំងនោះប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here