ទឹកចិត្តតារាសិល្បៈ ចូចូ ប្រកាសថាខ្លួនមានជីវិតជាថ្មី

0

បន្ទាប់ពីបង្ហោះម្ដងជាពីរដងពីសភាពជំងឺធ្ងន់ធ្ងរ អមដោយការបាក់ទឹកចិត្ត រហូតធ្វើអោយតារាសម្ដែង រាងល្អិត កញ្ញា ចូចូ ត្រូវបានមហាជនផ្ដោតការអាណិតអាសូរនោះ ពេលនេះនាងអះអាងជាថ្មីថាខ្លួនមានជីវិតជាថ្មីវិញហើយ បន្ទាប់ពីតារាសិល្បៈ និងសប្បុរសជនមួយចំនួនបានជួយដល់នាងក្នយងប៉ុន្មានថ្ងៃនេះ។

តារាសម្ដែងចូចូ បានថ្លែងអារម្មណ៍ជាថ្មី ក្នុងប៉ុន្មានថ្ងៃនេះ អាការៈថប់ដង្ហើម និងឈឺក្បាលរបស់នាង ចាប់ផ្ដើមធូរស្រាលដូចដើមវិញហើយ បន្ទាប់ពីនាងត្រលប់ទៅប្រើថ្នាំសូន្យរបស់តារាសម្ដែងអ្នកនាង ស្វែង សុជាតា និងបានការផ្ដល់ជំនួយមួយចំនួនពីតារាសិល្បៈ ដោយក្នុងនោះក៍មានការលើកទឹកចិត្តជាច្រើនធ្វើអោយនាងសប្បាយចិត្តក្នុងការតតាំងជាមួយនឹងជំងឺដែលបានកើតឡើងផង។

កញ្ញាថា ខ្លួនមានជំងឺបេះដូងរីក និងឈាមសសុីឈាមក្រហម ប្រមាណជាច្រើនឆ្នាំមកហើយ ដោយកាលពីមួយរយៈមុន ក្រោយជំងឺធ្វើទុក្ខខ្លាំងក៍ចាប់ផ្ដើមប្រើថ្នាំអ្នកនាងស្វែង សុជាតា តែបណ្ដាលមកពីនាងរវល់ខ្លាំង ហើយអាងថាជំងឺធូរស្រាលផង ទើបខានទៅយកថ្នាំពីអ្នកនាង ស្វែង សុជាតា ធ្វើអោយនាងខ្លាចចិត្ត រហូតបណ្ដោយអោយធ្លាក់ខ្លួនធ្ងន់ធ្ងរជាថ្មី។ យ៉ាងណាមិញនាងថា សប្បាយចិត្តយ៉ាងខ្លាំង ដែលក្នុងពេល កញ្ញា ស្ថិតក្នុងសភាពធ្ងន់ធ្ងរ និងអស់សង្ឃឹមម្ដងទៀត អ្នកនាង ស្វែង សុជាតា បានហៅនាងអោយទៅបន្តប្រើថ្នាំធ្វើអោយធូរច្រើន ពីអាការៈហត់ និង វិលមុខ ស្របពេលដែលតារាសិល្បៈមួយចំនួនរួមមាន លោក អ៑ុន សុធា កញ្ញា នី មុន្នីនាថ លោក រុន ណាកូ លោក ប៑ុនណូរ៉ា កញ្ញា Baby កញ្ញា ទេព មុន្នីរក្សា លោក អ៊ឹម ជីវ៉ា អ្នកនាង តូច ស្រីពេជ្រ និងតារាសិល្បៈ ព្រមទាំងសប្បុរសជន ជាច្រើនផ្សេងទៀត បានផ្ដល់លុយកាក់ និងការយកចិត្តទុកដាក់ ក្នុងពេលដែលនាងប្រឈមនឹងអាយុជីវិតនោះ។

នាងថាសប្បាយចិត្ត ហើយក៍មានកម្លាំងចិត្ត ដូចដើមវិញដែរ ប៉ុន្តែមិនទាន់ដឹងថាស្ថានភាពជំងឺរបស់នាង គឺអាចនឹងជាទាំងស្រុង ក្រោយពីចាប់ប្រើថ្នាំ អ្នកនាង ស្វែង សុជាតា តែមួយមុខនេះ ឬ ត្រូវបន្ថែមការវះកាត់ ឬ ព្យាបាលដោយក្រុមវេជ្ជបញ្ជានោះទេ ក្នុងពេលដែលនាងប្រកាសថា បើត្រឹមលទ្ធភាពទិញថ្នាំពេទ្យលេបគឺការសម្ដែងសព្វថ្ងៃអាចទប់ជាប់ តែបើឈានដល់ការវះកាត់ ប្រសិនបើថ្នាំរបស់អ្នកនាង ស្វែង សុជាតា ជួយបានតែមួយរយៈ នោះនាងមិនមានលទ្ធភាពនោះទេ។ យ៉ាងណាមិញតារាភេទទី៣រូបនេះ បញ្ជាក់ថា ខ្លួននឹងដើរទៅមុខមួយជំហានៗ ហើយប្រសិនបើមានកម្លាំងចិត្ត ពីតារាសិល្បៈបែបនេះនៅពីក្រោយ គឺប្រាកដថា នឹងមានកម្លាំចិត្តក្នុងការតតាំងជាមួយជំងឺ ដោយមិនលំបាកនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here