ភ្ញាក់ផ្អើល! សុគន្ធ ថេរ៉ាយុ និង Rith Omega បើកក្លិបរួមគ្នាតម្លៃច្រើនសែនដុល្លារ

0

ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងថាក្លិបថ្មីយីហោ Queen King Club ឬ QK Club ដែលប្រើដើមទុនប្រមាណជិតកន្លះលានដុល្លារ គឺជាក្លិបរបស់តារាចម្រៀង លោក សុគន្ធ ថេរ៉ាយុ និង អ្នកដឹកនាំសម្ដែងប្រចាំផលិតកម្មថោន លោក Rith Omega ចូលហ៊ុនគ្នាក្នុងម្នាក់៥០ភាគរយ។ ក្លិបកម្សាន្តថ្មីនេះ ត្រូវបានប្រកាសថា ត្រៀមបើកសម្ពោធនៅថ្ងៃទី១៣ ឧសភា ខាងមុខ ដោយគ្រោងនឹងអញ្ជើញតារាសិល្បៈយ៉ាងច្រើនកុះករនោះផង អោយធ្វើជាភ្ញៀវកិត្តិយស។

យោងការចុះផ្សាយរបស់ព័ត័មានក្នុងស្រុកបានអះអាងថា ក្លិប QK Club គឺជាភាគហ៊ុនរួមគ្នារវាងតារាចម្រៀង និងអ្នកដឹកនាំសម្ដែងទាំង២រូបខាងលើ ដោយគិតមកដល់ពេលនេះ គឺអ្នកទាំងពីរប្រើទុនក្នុងម្នាក់អស់ប្រមាណជា២០ម៉ឺនដុល្លារហើយ។ លោក សុគន្ធ ថេរ៉ាយុ និង លោក Rith Omega ត្រូវបានគេអះអាងថា មុននឹងឈានដល់ការសម្រេចចិត្តបោះទុនលើក្លិបនេះ គឺបានសិក្សាពីមុខជំនួញនេះច្បាស់ណាស់ ដោយក្រោយបើកសម្ពោធផ្លូវការ អ្នកទាំងពីរគ្រោងនឹងចំណាយជួលឌីជេល្បីៗមកពីប្រទេសថៃ និងតារាចម្រៀងល្បីៗអោយមកចាក់ភ្លេង និងច្រៀងរាំ ដើម្បីអោយក្លិបទាំងពីរ កាន់តែទទួលបានការចាប់អារម្មណ៍នោះផង។ ក្លិបនេះត្រូវបានលោក Rith Omega ប្រកាសថា មានទីតាំងនៅជិតស្ដុបណានជីង ដោយជិះពីស្ដុបណានជីង ទៅកាន់ក្ដាន់២ ហើយបត់នៅច្រកទី២ខាងស្ដាំដៃ ដោយលោកក៍បានប្រកាសថា បានបើកទទួលភ្ញៀវសាកល្បងជាផ្លូវការហើយ អមដោយការបញ្ចុះតម្លៃ៣០ភាគរយ ដើម្បីអោយដល់ថ្ងៃបើកសម្ពោធនៅថ្ងៃទី១៣ ឧសភា គឺមានភ្ញៀវស្គាល់ស្រាប់។

យ៉ាងណាមិញ ពាក់ព័ន្ធនឹងការទម្លាយនេះ អ្នកទាំងពីរមិនទាន់ចេញមុខបកស្រាយនោះទេ ដោយលោក Rith Omega គ្រាន់តែឆ្លើយយ៉ាងខ្លីថា ពួកលោកនឹងធ្វើការបកស្រាយ នៅថ្ងៃបើកសម្ពោធ។

LEAVE A REPLY

Please enter your comment!
Please enter your name here