មកស្គាល់សម្រស់ម្ចាស់ពានវាយនភណ្ឌ២០១៩ ក្រោយជាប់ជ័យលាភី

0

នៅក្នុងការប្រកួតបុរសនារីឯកវាយនភណ្ឌ កាលពីយប់ថ្ងៃទី១ ឩសភា ឆ្នាំ២០១៩ មុននេះ បេក្ខនារី យ៉ុន កាន់ទីម៉ា កម្មការិនីកាត់ដេរមកពីខេត្តកំពង់ស្ពឺពាក់ស្លាកលេខ២ និងលោក លឿង វិសាល កម្មករកាត់ដេរមកពីខេត្តតាកែវ ពាក់ស្លាកលេខ៨ ទទួលបានចំណាត់ថ្នាក់លេខ១។

បេក្ខនារី សុន ស្រីពៅ មកពីខេត្តស្វាយរៀង និងបេក្ខជន សុខ មនោចិន មកពីខេត្តបន្ទាយមានជ័យ ទទួលបានចំណាត់ថ្នាក់លេខ២ និងបេក្ខនារី លី ណៃហ៑ាង មកពីភ្នំពេញ និងបេក្ខជន រដ្ឋា ថៃលី មកពីកំពង់ចាម ទទួលចំណាត់ថ្នាក់លេខ៣ ដោយម្នាក់ៗទទួលបានម៉ូតូម្នាក់១គ្រឿង និងប្រាក់រង្វាន់ខុសៗគ្នា៥លាន ៤លាន និង៣លានរៀល។ សម្រាប់ចំណាត់ថ្នាក់កិត្តិយស៤រូបស្រី២ ប្រុស២ ក៍ទទួលបានប្រាក់រង្វាន់ និងម៉ូតូម្នាក់មួយគ្រឿងផងដែរ ដោយគ្រាន់តែអ្នកទាំង៤ មិនទទួលបានជ័យលាភីពីការប្រកួត។

តោះមកមើលសម្រស់ម្ចាស់ជ័យលាភី និងបេក្ខជនវេក្ខនារីរោងចក្រដែលប្រកួតសម្រស់នាយប់នោះតើមានសម្រស់មិនចាញ់តារាអាជីពកម្រិតណា៖