Pool Party គ្រោងលេចឡើងជាលើកទី៣ ហើយធំជាងរាល់ឆ្នាំ

0

យោងតាមការបង្ហើបពីក្រុមអ្នករៀបចំព្រឹត្តិការណ៍ Pool Party បានអោយដឹងថា ព្រឹត្តិការណ៍នឹងត្រូវបានគេរៀបចំជាលើកទី៣ ហើយធំជាង២ឆ្នាំកន្លងទៅដែលធ្លាប់រៀបចំនោះទៅទៀត។ ព្រឹត្តិការណ៍ជប់លៀង និងលេងទឹកដែលពេញនិយមនៅក្រៅស្រុកនេះ ចាប់ផ្ដើមមានការស្គាល់ច្រើនជាងមុននៅកម្ពុជា ខណៈដែលព្រឹត្តិការណ៍នេះ ប្រសិនបើមានការរៀបចំក្នុងឆ្នាំទី៣ គឺពិតជាមានការគាំទ្រភ្លូកទឹកភ្លូកដីជាក់ជាមិនខានទេ ដោយសារតែកាន់តែអ្នកស្គាល់ និងមានអ្នកដឹងខុសពី២ឆ្នាំកន្លងទៅ។

យោងតាមការបង្ហើបពីក្រុមការងារ បានអះអាងថា ព្រឹត្តិការណ៍ Pool Party នឹងត្រូវបានលេចឡើងជាលើកទី៣ នៅអំឡុងខែកក្កដាខាងមុខ ដោយការរៀបចំលើកនេះ នឹងត្រូវធ្វើឡើងជាទ្រង់ទ្រាយធំ ហើយក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ ដើម្បីអោយព្រឹត្តិការណ៍នេះ កាន់តែអស្ចារ្យជាងឆ្នាំមុនៗនោះផង។ មានការបង្ហើបថា ការរៀបចំជាលើកទី៣នេះ ក្រុមហ៑ុន Clip Media ដែលធ្លាប់ទទួលខុសត្រូវកន្លងមក នឹងមានដៃគូសហការចូលរួម ទើបព្រឹត្តិការណ៍Pool Party ក្នុងឆ្នាំទី៣នេះ ត្រូវបានគរបង្ហើបថា នឹងត្រូវធ្វើឡើងធំដុំជាងមុន។ ក្នុងនោះទីតាំងដែលត្រូវជ្រើសរើស ក៍ត្រូវជ្រើសកន្លែងមានអាងទឹកធំទូលាយក្នុងសណ្ឋាគារលំដាប់ ហើយមានបាញ់ពពុះសាប៑ូ និងជប់លៀងអាហារប៑ុហ្វេ ដើម្បីអោយអ្នកចូលរួមបានជប់លៀងផង និងហែលទឹកលេងផង ជាមួយនឹកការបាញ់ទឹកដាក់គ្នាទៅវិញទៅមកអោយសប្បាយ កុំអោយចាញ់ព្រឹត្តិការណ៍ Pool Party ដែលប្រទេសមួយចំនួនបានរៀបចំឡើងផងដែរ។ មានការបង្ហើបថា ព្រឹត្តិការណ៍ ដែលនឹងគ្រោងរៀបចំនៅក្នុងឆ្នាំនេះ ក៍នឹងមានការប្រគំតន្ត្រីទ្រង់ទ្រាយធំ អមដោយភ្លើងពណ៍យ៉ាងអស្ចារ្យ និងមានការចូលរួមពីតារាល្បីៗប្រចាំប្រទេសកម្ពុជាផងដែរ ដើម្បីទាក់ទាញអ្នកទិញសំបុត្រចូលកម្សាន្តអោយមានចំនួនច្រើន អោយធំជាង ២ឆ្នាំកន្លងមក។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងការបង្ហើបនេះ តំណាងអ្នករៀបចំកម្មវិធី លោក Phu Pov បានត្រឹមតែអះអាងពិតជាមានគម្រោងធ្វើអោយធំជាង២ឆ្នាំកន្លងទៅមែន ប៉ុន្តែលោកសុំបដិសេធផ្ដល់ព័ត៍មានលម្អិតនៅឡើយ ដោយអះអាងថា ទុកអោយអ្នកទន្ទឹងរង់ចាំនូវព្រឹត្តិការណ៍នេះ មានការភ្ញាក់ផ្អើលជាជំនួសវិញ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Pool Party ក្នុងការរៀបចំនៅកម្ពុជាកាលពីលើកទី១ ត្រូវបានធ្វើឡើងក្នុងបរិវេណអាងហែលទឹករបស់សណ្ឋាគាសុខាភ្នំពេញ ដោយក្នុងពេលនោះការទទួលជោគជ័យមិនសូវដូវការគ្រោងទុកនោះទេ ដោយសារតែទើបតែបង្កើតដំបូងមិនសូវមានអ្នកស្គាល់ ហើយរៀបចំចំថ្ងៃភ្លៀងធំ។ ប៉ុន្តែនៅឆ្នាំទី២ មានការចូលរួមកុះករពីអ្នកទិញសំបុត្រចូលកម្សាន្ត ប៉ុន្តែទីតាំងដែលក្រុមហ៑ុនជ្រើសរៀបចំបែរជាមិនអាចទទួលអ្នកកម្សាន្តបានច្រើនទៅវិញ ទើបគម្រោងក្នុងឆ្នាំទី៣ ត្រូវបានគេបង្ហើបថា នឹងធ្វើអោយធំ ហើយស្ថិតក្នុងទីតាំថសណ្ឋាគារទំនើប និងធំទូលាយ ដើម្បីអាចផ្ដុកអ្នកកម្សាន្តបានច្រើន និងស្រួលរៀបចំភ្លើងពណ៍ បាញ់ពពុះសាប៑ូ និងអោយភ្ញៀវរាំលេងអោយសប្បាយ ហើយមានចំនួនច្រើន លើសពី២ឆ្នាំកន្លងទៅ។

LEAVE A REPLY

Please enter your comment!
Please enter your name here