ដ្បិតថាចែកផ្លូវគ្នា តែថ្ងៃ ថៃ នរៈវិទូ ធ្វើខួបកំណើត លោក ថៃ នរៈសត្យា និង អតីតភរិយា រីកមុខដូចគ្រាប់ជី

0

ខុសពីការប៉ាន់ស្មានដែលថា វត្តមានរបស់លោក ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៍ និង អ្នកស្រី ងិន ម៉ានីយ៉ា ដែលជាអតីតអ្នកនិពន្ធល្បីឈ្មោះ ដែលត្រូវគេដឹងថាបានលះលែងគ្នាជាយូរមកហើយ ហើយទំនងនឹងតោះតើយដាក់គ្នាក្នុងពិធីខួបកំណើត របស់កូនប្រុសគឺ អតីតតារាសម្ដែង និងជា Freshies boy ល្បីល្បាញ លោកថៃ នរៈវិទូ ប៉ុន្តែក្នុងភាពជាក់ស្ដែង អ្នកទាំងពីរបែរញញឹមញញែមដាក់គ្នា និងរាក់ទាក់គ្នាទៅវិញទៅមកស្ទើរមើលមិនដឹងថាឳពុកម្ដាយរបស់លោកថៃ នរៈវិទូ មានរឿងបាក់បែកផ្ដាច់ចេញពីគ្នា។ លោកថៃ នរ:សត្យា បានទាំងឡើងបកស្រាយបទចម្រៀង និងពន្យល់អោយភ្ញៀវកិត្តិយសបានយល់ពីអត្ថន័យនៃឈ្មោះ របស់កូនប្រុស អមដោយស្នាមញញឹម ដែលមើលទៅលោក និងគ្រួសារទាំងមូលហាក់ដូចជាមិនបានបែកបាក់គ្នាដូចការដឹងឮនោះផង។

ពិធីខួបកំណើតឆ្លងវ័យ៣០ចូល៣១ឆ្នាំ របស់លោក ថៃ នរៈវិទូ នោះ ត្រូវបានម្ដាយរបស់លោករៀបចំធ្វើអោយឡើងធំដុំតែម្ដង ដោយក្រៅពីអ្នកសិល្បៈចូលរួម គ្រាន់តែភ្ញៀវកិត្តិយសរាប់បញ្ចូលទាំងមិត្តភ័ក្ត្ររបស់ម្ចាស់ខួបផង គឺជាង២០០នាក់ ដល់ថ្នាក់រកកន្លែងអង្គុយមិនចង់បាន។ ខួបកំណើតដែលបានធ្វើឡើងកាលពីយប់ថ្ងៃទី២៦ មេសា នោះ ត្រូវបាន អ្នកស្រី ងិន ម៉ានីយ៉ា ដែលគេស្គាល់ភាគច្រើនថាជាអ្នកនិពន្ធបទចម្រៀងដ៍ឆ្នើម ប្រកាសថាធ្វើឡើងដើម្បីលើកមុខកូនប្រុស បន្ទាប់ពីកូនប្រុសសម្រេចចិត្តវិលចូលសម្ដែងវិញ និង ដើម្បីអោយកូនប្រុសសប្បាយចិត្ត ក្រោយពេលលោក ថៃ នរៈវិទូ កែប្រែជំហរក្លាយជាកូនល្អ ស្វាមីល្អ និង ជាឳពុកល្អ ធ្វើអោយគ្រួសារសប្បាយចិត្ត។ អ្នកស្រីត្រូវគេឃើញទទួលស្វាគមអតីតស្វាមី និងថតរូបជាមួយគ្នាជាលក្ខណៈគ្រួសារ ដែលមើលទំនាក់ទំនងគ្រួសារទាំងមូល ហាក់មិនមានរឿងអ្វីល្អក់កករនោះឡើយ។ អ្នកស្រី ងិន ម៉ានីយ៉ា ញញឹមបិទមាត់មិនជិតនោះទេ ក្នុងពេលពិធីខួបកំណើតរបស់កូនប្រុសមានភ្ញៀវចូលរួមកុះករ ដែលមានន័យថាលោក ថៃ នរៈវិទូ នៅតែមានការស្រលាញ់រាប់អានពីពីអ្នកសិល្បៈ និងពីភ្ញៀវដែលម្ចាស់ខួប និងអ្នកស្រីបានអញ្ជើញ។ អ្នកស្រីក៍ប្រកាសអោយកូនប្រុសត្រលប់មកកាន់ការសម្ដែងវិញ និងញញឹមបិទមិនជិតតែម្ដង ក្នុងពេល លោកថៃ នរៈសត្យា ឡើងច្រៀងបំពេញមុខកម្មវិធី និងជូនពរកូនប្រុសយ៉ាងហូរហែរ ដែលមានន័យថា លោកនៅតែជាឳពុកល្អបើទោះជាបានបែកបាក់ជាមួយអ្នកស្រី ដែលអ្នកខ្លះប៉ាន់ស្មានថាលោកនឹងមកតែមួយភ្លែតហើយត្រលប់ទៅវិញ។

លោក ថៃ នរៈសត្យា បានជូនពរកូនប្រុសអោយជោគជ័យក្នុងជីវិត អោយឈប់ដើរផ្លូវខុស និងប្រកាសប្រាប់ភ្ញៀវថា ឈ្មោះ ថៃ នរៈវិទូ គឺសំដៅទៅលើបុគ្គលដែលជាអ្នកប្រាជ្ញ និងជាអ្នកចេះគិតវែងឆ្ងាយ ទើបលោកជឿថាលោក ថៃ នរៈវិទូ នឹងក្លាយជាបុគ្គលដែលមានភាពជោគជ័យតាមឈ្មោះ ដែលលោកដាក់អោយក្នុងពេលខាងមុខ។ លោកផ្ដល់ស្នាមញញឹមក្នុងពេលថតរូបជាមួយអតីតភរិយា និងកូន ដែលផ្ទុយស្រលះទាំងស្រុងចំពោះអ្នកយល់ថាអ្នកទាំងពីរពិបាកបនរឈមមុខដាក់គ្នា។ អ្នកស្រី ងិន ម៉ានីយ៉ា ក៍បានបញ្ជាក់ថា លោកថៃ នរៈសត្យា នឹងធ្វើគណអធិបតីក្នុងពិធីកាត់ខ្សែបូរក្នុងពេលអ្នកស្រី និង លោកថៃ នរៈវិទូ បើកសម្ពោធផលិតផល ជំនួយសុខភាព P80 នៅថ្ងៃទី២៨ មេសា នោះផងដែរ ដែលមានន័យថាបែកបាក់គ្នាមែន តែទំនាក់ទំនងគឺជាមិត្តភ័ក្ត្រដ៍ល្អ។

LEAVE A REPLY

Please enter your comment!
Please enter your name here