គួរសរសើរម្ចាស់ហាងមីស៑ុបកូនកាត់ ប្រកាសទទួលខុសត្រូវ ក្រោយនាយតាក់សុី សម្រេចចិត្តបួសចោលប្រពន្ធកូន

0

កាលពីល្ងាចថ្ងៃទី២៣ មេសា តារាកំប្លែង នាយតាក់សុី បានប្រកាសជាចំហរថាខ្លួនអស់និស្ស័យនឹងមនុស្សលោកហើយ ដោយនឹងសម្រេចចិត្តបួសអស់មួយជីវិត បើទោះជាប្រពន្ធ និហងកូនប្រុសវ័យ១៣ឆ្នាំលោក ទទូចអោយផ្លាស់ប្ដូរជំហរនោះ។ លោកបានថ្លែងបែបនេះ ក្នុងវេទិការសន្និសីទសារព័ត៍មាន នៅក្នុងហាងមីស៑ុបកូនកាត់ស្ថិតនៅក្បែរចេញពីកោះពេជ្រ ខណៈដែលម្ចាស់ហាងដែលជាអ្នកដទៃសុទ្ធសាធប្រកាសថានឹងជួយផ្គត់ផ្គង់តម្រូវការនាយតាក់សុីក្នុងពេលបួស និងទទួលខុសត្រូវទាំងស្រុងលើស្ថានភាពរស់នៅរបស់អ្នកនាងភីម និងកូនប្រុស ដើម្បីកុំអោយលោកមានការបារម្ភក្នុងពេលថ្វាយខ្លួនជូនព្រះពុទ្ធសាសនា។

អ្នកស្រី គង់ វណ្ណា ម្ចាស់ហាងមីស៑ុបកូនកាត់កោះពេជ្រ និងហាងប៑ុបហ្វេសមុទ្របៃតងកោះពេជ្រ បានថ្លែងប្រាប់សារព័ត៍មានថា ដោយសារតែនាយតាក់សុីសម្រេចចិត្តទៅបួសដោយឃាត់លេងជាប់ទៅហើយ ដូច្នេះក្នុងនាមអ្នកស្រីដែលធ្លាប់រាប់អាន និងស្រលាញ់ គ្រួសារនាយតាក់សុី និងភរិយា មិនខុសពីសាច់ញាតិម្នាក់ គឺមានតែជួយបំពេញបំណងប៉ុណ្ណោះ ដោយអ្នកស្រីសម្រេចចិត្តទិញគ្រឿងឧបភោគបរិភោគទុកអោយនាយតាក់សុីទៅបួស និងធានាផ្គត់ផ្គង់សម្រួលជីវភាពរបស់អ្នកនាងភីម ប្រសិនបើសិល្បៈដើរលេងទៅ ដើម្បីអោយកូនប្រុសតែមួយរបស់នាយតាក់សុីបានសិក្សាចប់ចុងចប់ដើម។

អ្នកស្រីថាខ្លួននឹងបង្រៀនអ្នកនាងភីមអោយចេះរកសុី ឬ មកធ្វើការប្រចាំហាងអោយខ្លួន ដោយអ្នកស្រីធានាមិនអោយអ្នកនាងភីមពិបាកជីវភាពក្រោយពេលស្វាមី បួសជាព្រះសង្ឃ ហើយឈប់រវល់នឹងការផ្គត់ផ្គង់ប្រពន្ធនោះឡើយ។ អ្នកស្រីមានគម្រោងបើកហាងមីស៑ុបកូនកាត់ និងហាងប៑ុបហ្វេសមុទ្របៃតង ហើយអោយអ្នកនាងភីមមើលការខុសត្រូវប៉ុន្តែបើអ្នកនាងភីមចង់តែរឿងសិល្បៈ ដោយមិនចង់រកសុី នោះអ្នកស្រីនឹងជួយផ្គត់ផ្គង់តម្រូវការមិនអោយនាយតាក់សុីពិបាក់ខ្វល់។

នាយតាក់សុី បញ្ជាក់ថា ហេតុផលដែលលោកបួស ហើយសម្រេចចិត្តបោះបង់ប្រពន្ធកូន កឺដោយសារតែលោកចាប់ផ្ដើមមានអារម្មណ៍លែងសុខប្រសិនបលមិនបានទៅបួសនៅក្នុងពេលនេះ ដោយលោកនិយាយថា អ្វីៗវាហាក់ដូចជាការអស់កិលេស អស់និស្ស័យ ហើយនឹងបួសមិនសឹកវិញទេ។ លោកបើកផ្លូវអោយភរិយាចង់យកស្វាមីថ្មីក៍បាន ឬចង់ឡើងចុះមើលលោកម្ដងម្កាលក៍បាន ហើយអ្វីដែលជំរុញចិត្តលោកអោយស្ងប់នៅក្នុងការបួសនៅក្នុងពេលនេះ គឺដោយសារតែប្អូនធម៍ ជាម្ចាស់ហាងមីស៑ុបកូនកាត់ធានាជួយមើលខុសត្រូវប្រពន្ធកូន។

ជាមួយនឹងជំហររបស់ប្ដី អ្នកនាងភីមបានថ្លែងប្រាប់ថា អ្នកនាងមិនមានបំណងយកប្ដីមួយទៀត តាមការចង់បានរបស់នាយតាក់សុីនោះទេ ដោយនាងនឹងតស៑ូចិញ្ចឹមកូន ក្រោមការជ្រោមជ្រែងរបស់អ្នកស្រីមីស៑ុបកូនកាត់កោះពេជ្ររហូតដល់ចប់។

LEAVE A REPLY

Please enter your comment!
Please enter your name here