MC អូឡាឡា ប្រកាសថាខ្លួនកាន់តែដល់គោលដៅ

0

លើសពីភាពលេចធ្លោរដែលបានពីការអត្ថាធិប្បាយប្រដាល់នៅប៉ុស្តិ៍លេខ៥ លោកវីជេអូឡាឡា ក៍បានបង្ហើបថាខ្លួនកាន់តែខិតជិតដល់គោលដៅ ចាប់តាំងពីផ្ដើមតស៑ូក្នុងវិស័យសិល្បៈ។ ក្រៅពីជាពិធីករ លោកក៍ទើបកុងត្រាផ្ដាច់មុខនៅប៉ុស្តិ៍លេខ៥ ដោយទទួលបានតំណែងមួយច្បាស់លាស់ និងមានសិទ្ធិរៀបចំផលិតកម្មវិធីមួយចំនួន ដែលលោកយល់ថាកំពុងឈានដល់គោលដៅនោះផងដែរ។

វីជេអូឡាឡា និយាយថាខ្លួនទើបតែសម្រេចចិត្តទទួលចំណងលក្ខខណ្ឌជាមួយស្ថានីយ៍ប៉ុស្តិ៍លេខ៥កាលពីពេលថ្មីៗនេះប៉ុណ្ណោះ បើទោះជាលោកដំណើរការកម្មវិធីប្រដាល់ប្រចាំសប្តាហ៍រាប់សិបអាទិត្យមកហើយ។លោកអូឡាឡាបានថ្លែងថាលោកទើបតែចុះកុងត្រាជាមួយមេកើយនាប៉ុស្តី៍លេខ៥ក្រោយពេលចរចារគ្នាត្រូវចិត្ត។អំឡុងពេលលោកយកចំណងនេះលោកក៍ស្តាយការងារកន្លែងចាស់គ្រាដែលខាងមេចាស់ក៍គាត់ឲតម្លៃការងារប៉ុន្តែនេះជាឱកាសដែលយើងត្រូវសម្រេចចិត្ត។លោកអះអាងទៀតថាការចូលពេញទំហឹងជាមួយការងារទូរទស្សន៍ប៉ុស្តី៍លេខ៥លោកមានតែពង្រឹងស្នាដៃឲល្អតាមតែអាចធ្វើបានក៍ដូចជាដកបទពិសោធន៍ថ្មីៗទៀតទាក់ទិននិងជំនាញ។

មិនត្រឹមតែប៉ុណ្ណឹងទេការសម្រេចចិត្តនេះលោកក៍មើលឃើញពីស្តង់ដារការងារគឺធ្វើឲលោកពេញចិត្តទើបងាកមកទទួលក្រោយពេលមើលឃើញពីរបៀបការងារមក។ យ៉ាងណាមិញរូបលោកមានតែការព្យាយាមឲល្អហើយក៍រីករាយបានរួមសហការជាមួយក្រុមការងារហើយកាន់តែពិសេសលោកក៍កក់ក្តៅក្រោយពេលឃើញទស្សនិកជនជួយគាំទ្រវិស័យកីឡាប្រដាល់របស់ប៉ុស្តី៍លេខ៥អាចដើរទៅមុខបាន។ជំហរនេះហើយទើបក៍ជាផ្នែកជួយឲលោកជ្រើសរើសលក្ខខណ្ឌបែបនេះផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here