រុន ណាកូ ចូលជ្រកទ្រនំ BN

0

ទើបតែបានហក់ចូលជាសមាជិកក្នុងក្រុមបង្ហាញម៉ូដBN បានតែមួយរយៈខ្លីប៉ុណ្ណោះ ប៉ុន្តែគេកត់សម្គាល់ថា តារាសម្ដែង ដែលធ្លាប់ប្រកាសថាស្រម៉ៃចង់ក្លាយជាតារាម៉ូដែលអាជីព លោក រុន ណាកូ មានឱកាសបង្ហាញម៉ូដលើឆាកបន្តផ្ទាល់របស់ទូរទស្សន័CTN រាត្រីកម្សាន្តញឹកញាប់គួរសម ស្របគ្នាដែលកេរ្តិ៍ឈ្មោះរបស់លោកក៍មានការស្ទុះឡើងខុសដាច់កាលពីពីរឆ្នាំមុនក្នុងរយៈពេលចុងក្រោយ។ លោកថា ខ្លួនកំពុងមានអារម្មណ៍កក់ក្ដៅជាមួយក្រុម BN ជាពិសេសនៅពេលបានចូលបំពេញការងារ ហើយឃើញប្រព័ន្ធការងាររបស់ក្រុមនេះច្បាស់លាស់ និងក្រុមការងារក៍សុទ្ធតែមានជំនាញៗ ដែលតម្រូវអោយលោកត្រូវដកស្រង់បទពិសោធន៍ច្រើនពីការងារថ្មីនេះ។

លោក រុន ណាកូ និយាយកន្លងមកលោកធ្លាប់បានផ្ញើខ្លួនជាក្រុមបង្ហាញមួយពីររួចមកហើយ ប៉ុន្តែធៀបនឹងភាពកក់ក្ដៅលោកទទួលបានគឺតិចប៉ុណ្ណោះ បើធៀបនឹងពេលដែលលោកជ្រកក្នុងក្រុមBN។ លោកសរសើរក្រុមការងាររបស់ក្រុមបង្ហាញម៉ូដមួយនេះ និងបានបញ្ជាក់ថា បើទោះជាមានសកម្មភាពហត់នឿយក្នុងពេលធ្វើការកម្រិតណា ក៍អ្នកស្រី បូរ៉ានិច្ច ម្ចាស់ក្រុម BN នៅតែមានសម្ដីល្អជាមួយសមាជិក ដោយមិនប្រើសម្ដីតូចធំអាក្រក់ ស្ដាប់ បំបាក់ទឹកចិត្តសមាជិកណាម្នាក់នោះឡើយ។

ដ្បិតថាមិនមានកុងត្រា ប៉ុន្តែលោកថានឹងតស៑ូជាមួយក្រុម BN ដោយមិនមានគម្រោងដើរចេញទៅកាន់ទ្រនំណាឡើង ដោយលោកប្រកាសថា បើក្រុមBN នៅតែបន្តលើកស្ទួយចំពោះលោកដូចមួយរយៈចុងក្រោយ គឺលោកនឹងអាចចុះកុងត្រា ឬ មិនចុះក៍បាន ប៉ុន្តែនឹងប្រកាន់ជំហរមិនឆ្លេរឆ្លារដើរម៉ូដអោយក្រុមដដទៃនោះទេ លើកលែងតែមានការអនុញ្ញាតិពីអ្នកស្រី បូរ៉ានិច្ច។

គួរបញ្ជាក់ផងដែរ ក្រៅពីបានក្លាយជាតារាម៉ូដែលប្រចាំក្រុម BN លោករុន ណាកូ ក៍ត្រូវគេកត់សម្គាល់ថាលេចធ្លោរក្នុងសកម្មភាពថតរឿង និងថតMV នាពេលចុងក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here