ភ្ញាក់ផ្អើលតារាចម្រៀង វុទ្ធ សុគន្ធា ផ្ទុះរឿងគេបោកប្រាក់ យ៉ាងញាក់សាច់

0

តារាចម្រៀងកញ្ញា វុទ្ធ សុគន្ធា ដែលទើបតែធ្វើពិធីឡើងគេហដ្ឋានថ្មី បានបង្ហើបអោយដឹងគួរអោយភ្ញាក់ផ្អើល ជុំវិញករណីរឿងរ៉ាវក្ដៅក្រហាយរបស់នាង ដែលកើតឡើងពីករណីចាញ់បោកប្រាក់គេក្ដៅរហូតជិត១ពាន់ដុល្លារ ខណៈដែលបងស្រីរបស់នាងក៍ក្លាយជាជនដែលយករូបទៅបង្ខូចឈ្មោះពីករណីបោកប្រាក់នេះ។ រឿងរ៉ាវទើបតែបានបែកធ្លាយ ក្រោយពីនាងខលសួរបងស្រីដែលជាម្ចាស់ហាងលក់ទូរស័ព្ទយីហោ លាងហ៑ុយប្រ៑េន នៅខេត្តក្រចេះ ហើយត្រូវបានបងស្រីប្រាប់ថាមិនបានបង្កើតហ្វេសប៑ុកឈ្មោះឈ្មោះ គន្ធា លក់ទូរស័ព្ទ ឬ អាក់ខោនផ្សេងនោះទេ ក្នុងពេលដែលលេខដែលនាងផ្ញើលុយអោយ ក៍ត្រូវបានប្លុកខលមិនចូល ហើយអាក់ខោនដែលយករូបបងស្រីធម៍នាងមកបន្លំដើម្បៅបោកលុយ ខ្ចីលុយនោះ ក៍ប្លុកបាត់ឈឹង។

ដើមចមនាំអោយមានរឿងចាញ់បោកប្រាក់៨០០ដុល្លារនៅមួយថ្ងៃក្រោយចូលឆ្នាំនេះ កញ្ញាវុទ្ធ សុគន្ធា ដែលត្រូវគេស្គាល់ថាជាតារាចម្រៀងឡើងកូដក្នុងក្រុមលោកយ៉ែម សំអូន ក្រុមលោកអេឡិច ចាន់ត្រា និងក្រុមលោកជេកស៍ម្ចាស់បទ”សេដ្ឋីស្រុកស្រែ”បញ្ជាក់ថា គឺនាងបានឃើញអាក់ខោនមួយដាក់រូបបងស្រីធម៍របស់នាងហើយដាក់ឈ្មោះ គន្ធាលក់ទូរស័ព្ទ និងបង់រំលោះ ដោយនាងនឹកស្មានថាបងស្រីធម៍របស់នាងឈ្មោះលាងហ៑ុយ ដែលលក់ទូរស័ព្ទដូចគ្នានៅខេត្តក្រចេះដែរនោះបង្កើតថ្មីAdd មកហើយនាងក៍Comfirm។ នាងបន្តថា ម្ចាស់អាក់ខោនថ្មីនេះរមែងឆាតសួរសុខទុក្ខចុះឡើងៗ ប្រៀបដូចជាបងស្រីធម៍របស់នាងកន្លងមកអុឺចឹង ហើយដោយសារតែនាងអត់គិតស្មានថា មានមនុស្សយករូបបងស្រីធម៍របស់នាងទៅបង្កើតអាក់ខោនក្លែងក្លាយបែបនឹងផង ទើបនាងចេះតែឆ្លងឆ្លើយជាមួយ ហើយក៍សួរនាំពីមុខរបរលក់ទូរស័ព្ទនៅខេត្តក្រចេះចុះឡើងៗ ហើយម្ចាស់អាក់ខោនក្លែងក្លាយនោះក៍ឆាតចាក់បណ្ដោយប្រៀបដូចជាបងស្រីធម៍នាងមែនទែន។ នាងថានៅថ្ងៃទី១៧ មេសា ម្ចាស់អាក់ខោនក្លែងក្លាយ ដែលយករូបបងស្រីធម៍របស់នាងមកធ្វើជា Profile ហើយដាក់យីហោថាលក់ទូរស័ព្ទដូចគ្នា បានឆាតមកខ្ចីលុយនាង៨០០ដុល្លារ ហើយដោយសារតែនាង និងបងស្រីធម៍ក៍ធ្លាប់មានការពឹងពាក់គ្នាទៅវិញទៅមកនាងក៍ផ្ញើអោយភ្លាម ដោយមិនទាំងចសប់អារម្មណ៍ថា លេខដែលម្ចាស់អាក់ខោននោះអោយផ្ញើលុយទៅជាលេខមិនដែលស្គាល់ផង។ នាងថាស្រឡាំងកាំងយ៉ាងខ្លាំងនៅពេលគ្រាន់តែផ្ញើលុយអោយហើយ លេខដែលផ្ញើលុយនោះក៍ខលលេងចូល ហើយអាក់ខោនដែលដែលបានបន្លំធ្វើជាបងស្រីធម៍នាងក៍ប្លុកនាងចោលរកមើលមិនឃើញ។

តារាចម្រៀង កញ្ញា វុទ្ធ សុគន្ធា បានអះអាងថា នៅក្នុងពេលនេះម្ចាស់អាក់ចោនក្លែងក្លាយមិនត្រឹមតែយករូបរបស់បងស្រីធម៍ខ្លួន ដើរបោកលុយនាងប៉ុណ្ណោះទេ ប៉ុន្តែក៍បោកអ្នកផ្សេងផងដែរ ខណៈដែលបងស្រីធម៍របស់នាងមិនដឹងរឿងទាំងនោះទាល់តែសោះ។ នាងទទូចអោយបងប្អូនអ្នកលេងហ្វេសប៑ុកប្រយ័ត្នប្រយែងលើករណីនេះ និងសូមប្រកាសថា បើឃើញអាក់ខោនឈ្មោះគន្ធាលក់ទូរស័ព្ទដែលប្រើរូបបងស្រីធម៍នាងឆាតទៅ មិនថាជាអាក់ខោនគន្ធានេះ ឬជាអាក់ខោនផ្សេង ដែលមានរូបបងស្រីធម៍នាង នោះគឺជាអាក់ខោនឆបោកប៉ុណ្ណោះ។ នាងសង្ស័យថាអ្នកបោកលុយនាង ទំនងជាស្គាល់ទំនាក់ទំនងនិងដឹងរឿងរបស់បងស្រីធម៍ច្បាស់មិនធម្មតា ទើបរាល់ពេលឆាតមកនាងគឺនិយាយត្រូវដងត្រូវផ្លែគ្នា ដែលហាក់ដូចជាសាមីខ្លួនមែនទែនឆាតលេងជាមួយនាង។ យ៉ាងណាមិញនាង និងបងស្រីធម៍ដែលត្រូវគេយករូបទៅបង្កើតអាក់ខោនផ្សេង ដើម្បីបន្លឿបោកលុយគេ នៅមិនទាន់មានវិធានការដាក់បណ្ដឹងដើម្បីវែកមុខអ្នកបោកលុយ និងបន្លំនៅឡើយទេ ដោយគ្រាន់តែប្រកាសជូនដំណឹងជាសាធារណៈជាមុនថា បើមានអាក់ខោនមួយនេះឆាតខ្ចីលុយ ឬជាអាក់ខោនផ្សេងដែលប្រើរូបបងស្រីធម៍នាង គឺស្នើអោយខលសួរសាមីខ្លួនសិន មុននឹងសម្រេចផ្ញើលុយអោយ កុំអោយចាញ់បោកអស់លុយកាក់ដូចគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here