តារាមួយក្រុម រួមគ្នាចែកអំណោយ និងផ្ដល់ក្ដីស្រឡាញ់ដល់កុមារកំព្រាបាត់បង់សតិបញ្ញា

0

ពេញមួយព្រឹកថ្ងៃទី១៩ មេសា តារាកំប្លែង និងតារាសម្ដែងមួយក្រុម ក្រោមការដឹកនាំរបស់អ្នកស្រី គង់ វណ្ណា ហៅអ្នកស្រីមីស៊ុបកូនកាត់ ម្ចាស់ហាងមីស៊ុបកូនកាត់កោះពេជ្រ ដែលជាតារាចម្រៀង និងជាតារាសម្ដែងផងដែរ បានរួមគ្នាប្រគល់អំណោយរួមមាន អង្ករ50 បេ ទឹកសៀង 50 យួរ មីជាច្រើនកេស ទឹកត្រីទឹកស៊ីអ៊ីវជាច្រើនយួរ និងថវិកាជាង ១ លានរៀល ប្រគល់ជូនដល់បុរីទារក និងកុមារជាតិ នៅម្ដុំផ្លូវដួងងៀប២០០៤ ដែលមណ្ឌលចិញ្ចឹមកុមារបាត់បង់សតិបញ្ញា និង ឳពុកបោះបង់ចោលធំជាងគេ ដែលកំពុងរងការខ្វះខាត។ ក្រៅពីប្រគល់អំណោយ អ្នកស្រីគ្រត លោក សាយ សៀរ៉ា នាយតាក់ស៊ី អ្នកនាងភីម អ្នកនាងមីស៊ុបកូនកាត់កោះពេជ្រ និងក្រុមការងារមួយចំនួនទៀត ក៍បានច្រើនរាំធ្វើអោយក្មេងៗទាំងនោះសប្បាយរហូតដល់ចប់ផងដែរ។

អ្នកស្រីមីស៑ុបកូនកាត់កោះពេជ្រ បានអះអាងថា ថវិកដែលបានទិញជាអង្កត និងគ្រឿងឧបភោគបរិភោគទាំងនេះ មិនមែនជាថវិការបស់អ្នកស្រីទាំងនោះទេ ដោយថវិការមួយចំនួនក៍បានពីក្រុមតារាសិល្បៈដែលបានចុះចែកអំណោយ តាមរយៈការបើកវេទិការច្រៀងរាំនៅហាងមីស៊ុបកូនកាត់នៅកោះពេជ្រ ដែលជាហាងប្រើប្រាស់តែឆ្នាំងដីរបស់បងប្អូនអ្នកខេត្តកំពង់ឆ្នាំង ប្រមាណជាជិត២០ថ្ងៃតាំងពីមុនថ្ងៃចូលឆ្នាំនោះផងដែរ។ យ៉ាងណាមិញអ្នកស្រីថាថវិកាដែលបានមកមិនច្រើននោះទេ ដោយថវិកាភាគច្រើនគឺបានពីការកាត់ផលចំណេញក្នុងហាងមីស៊ុបកូនកាត់នៅកោះពេជ្រ និងហាងសមុទ្រខៀវ ដែលអ្នកស្រីបើកអាជីវកម្មប៉ុណ្ណោះ។

អ្នកស្រីថា ការប្រគល់អំណោយជួយដល់បុរីទារក និងកុមារជាតិ ដែលមានជនពិបាកបាត់បង់សតិបញ្ញាប្រមាណជិត១៥០នាក់រស់នៅនៅក្នុងមណ្ឌលនេះ គឺជាលើកទី១ ប៉ុន្តែសម្រាប់សកម្មភាពសប្បុរសធម៍ផ្សេងទៀត ដូចជាជួយដល់គន្ធបុប្ផា និងជួយដល់មណ្ឌលកុមារកំព្រាផ្សេងទៀត គឺអ្នកស្រី និងក្រុមតារាសិល្បៈខាងលើបានធ្វើច្រើនលើកមកហើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here