ឈាមជ័រសិល្បៈផង និងកីឡាករផង! ហ៊ុន សត្យា បានត្រឹមគ្រាប់ពូជ ជាម្ចាស់មេដាយមាស

0

គ្មានអ្នកណាមិនដឹងនោះទេ ថាតារាសម្ដែងលោក ហ៊ុន សត្យា ធ្លាប់ជាអតីតកីឡាករផ្នែកតៃក្វាន់ដូដែលមានស្នាដៃ ដែលក្នុងពេលនេះ បានក្លាយជាម្ចាស់ក្លិបតៃក្វាន់ដូមួយកន្លែង ហើយក៏ជាតារាសម្ដែងមួយរូបដែលមានទីផ្សារ ជាពិសេសក្នុងMV របស់ផលិតកម្មថោន។

លោកត្រូវគេមើលឃើញថាជាតារាដែលជោគជ័យទាំងការងារសិល្បៈ និងអាជីពជាគ្រូកីឡា អ្វីដែលលោកកាន់តែជោគជ័យបំផុតនោះ គឺលោកថែមទាំងអាចបណ្ដុះគ្រាប់ពូជគឺប្អូនស្រីរបស់លោក បានក្លាយជាកីឡាការិនីជើងខ្លាំងស្នងតំណែងនោះផង បើទោះជាមិនអាចបណ្ដុះប្អូនអោយក្លាយជាតារាសម្ដែងដូចខ្លួន។

លោក ហ៊ុន សត្យា បានថ្លែងបញ្ជាក់ថា បើទោះជាលោកលេចមុខក្នុងការសម្ដែងញឹកញយនាពេលចុងក្រោយ ក៏លោកមិនដែលបោះបង់ការងារជាគ្រូបង្វឹកផ្នែកតៃក្វាន់ដូរនោះទេ ទើបការងារសម្ដែងខ្លះលោកសម្រេចចិត្តមិនទទួល ដោយសារតែលោកមិនចង់សុំច្បាប់ក្នុងពេលបង្ហាត់សិស្សប្រចាំថ្ងៃ។ លោកថារាល់ថ្ងៃលោកមានការងារបង្ហាត់សិស្សនៅស្ដាតអូឡាំពិក និងនៅផ្ទះផ្ទាល់ខ្លួនស្ថិតនៅខាងក្រោយវិទ្យាល័យព្រះយុគគន្ធរ ដោយការបង្ហាត់សិស្សរបស់លោកក៏មានប្អូនស្រីបង្កើតម្នាក់ឈ្មោះ ហ៊ុន ច័ន្ទយុវនាថ ជាអ្នកជួយបង្វឹកផងដែរ ដែលប្អូនស្រីលោកម្នាក់នេះ ដ្បិតថាមានសម្រស់ស្រស់ស្អាត ក៏នាងមិនមានចំណូលចិត្តខាងផ្នែកសម្ដែង ដោយសារតែនាងស្រឡាញ់ពេញចិត្តតែការងារកីឡាគឺតៃក្វាន់ដូរតែមួយមុខ។ លោកថាប្អូនស្រីរបស់ខ្លួនក្រៅពីជាសិស្ស ជាគ្រូបង្វឹកជំនួសដៃជើងអោយលោកនៅពេលលោកជាប់សម្ដែងមកបង្ហាត់មិនបាន នាងក៏ទើបតែទទួលបានមេដាយមាសពីការប្រកួតតៃក្វាន់ដូ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី២មុននេះផងដែរ ដោយមានទាំងផលិតផលAD ផ្ដល់អោយនាងនូវរង្វាន់លើកទឹកចិត្តជាងច្រើន ដែលមិនខុសពីធ្វើអោយលោកជាបងប្រុស និងជាគ្រូមានមោទនភាពចំពោះជោគជ័យរបស់ប្អូនស្រី។

លោក ហ៊ុន សត្យា និយាយថា ការងារប្រចាំថ្ងៃរបស់ខ្លួនគឺការបង្ហាត់សិស្ស ហើយលោកក៏មានគម្រោងពង្រីកក្លិបតៃក្វាន់ដូ ដែលខំសាងឡើងអស់រយៈពេលច្រើនឆ្នាំមកនេះ អោយមានការរីកចំរើនផងដែរ ទើបខំបណ្ដុះប្អូនស្រីអោយក្លាយជាធនធានស្នងតំណែង ស្របគ្នាដែលលោកក៏មានដៃគូសហការគឺក្រុមហ៊ុនភេសជ្ជៈ AD ចេញមុខជួយជ្រោមជ្រែងផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here