ឡេង ណាវ៉ាត្រា ទទូចអោយពលករចាប់ផ្ដើមជួយខ្លួនឯង មុនបញ្ចប់ការងារនៅកូរ៉េ

0

ក្នុងដំណើរដឹកនាំតារាចម្រៀងច្រើនរូបរួមមាន លោកខេម កញ្ញាយូរី លោកBmo កញ្ញាឡូរ៉ាម៉ម លោកចន ច័ន្ទតារា លោកចាន់ សម័យ និង លោក ប៉ែន ចំរ៉ុងជាដើម ទៅធ្វើសង្ក្រាននៅប្រទេសកូរ៉េនាថ្ងៃ២០ មេសា នេះ លោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាអ្នកចំណាយទុនទាំងស្រុងបានទទូចអោយពលកររស់នៅ និងបម្រើការនៅក្នុងប្រទេសកូរ៉េ ចេះជួយខ្លួនឯង មុនពេលការងារនៅក្នុងប្រទេសកូរ៉េត្រូវបានបញ្ចប់ ហើយត្រលប់មកធ្វើការនៅកម្ពុជាវិញ។ លោកថាហេតុផលតែមួយគត់ ដែលលោកសម្រេចចិត្តដឹកនាំតារាល្បីៗពីប្រទេសកម្ពុជា ទៅច្រៀងរាំនៅក្នុងប្រទេសកូរ៉េ គឺចង់អោយបងប្អូនជាក្រុមពលករកូរ៉េស្គាល់ច្បាស់ពីក្រុមហ៊ុនឡេងណាវ៉ាត្រារបស់ខ្លួន ហើយហ៑ានបោះទុនវិនិយោគតាមរយៈគម្រោងទិញបុរី ឬ ទិញដី ទុកលក់យកចំណេញ ឬទុករស់នៅ ដោយលោកបានហៅអ្នកហ៑ានវិនិយោគលើគម្រោងមួយនេះថា ជាការរៀនជួយខ្លួនឯង មុនពេលការងានៅក្នុងប្រទេសកូរ៉េត្រូវបញ្ចប់។

ថ្លែងមុនឡើងយន្តហោះកាលពីយប់ថ្ងៃទី១៨ មេសាថា កាលពីមុន សូម្បីតែលោកនៅជាពលករបម្រើការនៅក្នុងប្រទេសកូរ៉េ លោកចង់ទិញដីទិញផ្ទះ តាមរយៈបង់រំលោះប្រាក់ខែដែលខ្លួនរកបាន ក៍លោកមិនដឹងជាទិញជាមួយក្រុហ៊ុនណា ឬជាមួយអ្នកណាអោយច្បាស់លាស់នោះដែរ ក្នុងពេលដែលការសម្រេចចិត្តទិញតាមរយៈបងប្អូនសាច់ញាតិ ពេលខ្លះគឺបងប្អូនជាពលករដែលធ្វើការឆ្ងាយខ្លួនឯង ក៍មិនសូវទុកចិត្ត។ លោកថា ប៉ុន្តែតាមរយៈក្រុមហ៊ុនឡេងណាវ៉ាត្រាដែលបងប្អូនពលករខ្មែររស់នៅក្នុងប្រទេសកូរ៉េស្គាល់ច្បាស់ក្នុងពីរបីឆ្នាំចុងក្រោយ គឺមិនខុសពីជួយអោយបងប្អូនចាប់ផ្ដើមមានទំនុកចិត្ត ហើយហ៑ានបោះទុននោះទេ ក្នុងពេលដែលបងប្អូនទាំងអស់ក៍មិនភ័យរឿងចំណាយលុយចំណាយប្រកា់ខែរ ហើយមិនបានផ្ទះ បានដី ព្រោះខ្លួននៅឆ្ងាយ។ លោកថា ក្រុមហ៊ុនឡេងណាវ៉ាត្រា មានភ្នាក់ងារទំនាក់ទំនងនៅក្នុងប្រទេសកូរ៉េ យ៉ាងច្បាស់លាស់ ហើយប្រព័ន្ធបង់លុយ ឬ ផ្ទៀងផ្ទាត់ឯកសារក៏ត្រូវបានផ្ញើទៅផ្ញើមកតាមបណ្ដាញសង្គមទំនើប ឬអាចតាមដានលើផេក ដើម្បីដឹងថាគម្រោងផ្ទះដែលបងប្អូនបានទិញសាងសង់ដល់ណា ហើយគម្រោងដីធ្លីដែលបង់រំលោះ ក៏មានឯកសារកម្រិតណា ដែលធ្វើអោយបងប្អូនមានកម្លាំងចិត្តក្រោយពេលចុះមករស់នៅខ្មែរវិញ។ លោកថាការទិញផ្ទះ ទិញដីជាមួយក្រុមហ៊ុនដែលមានទំនុកចិត្ត គឺឃជាបោះទុនរៀនជួយខ្លួនឯង ដោយសារតែភាពជាក់ស្ដែង ទិញផ្ទះទិញដីគឺមានតែចំណេញ ដោយគ្រាន់តែចំណេញតិច ឬ ច្រើន អាស្រ័យទៅតាមទីតាំង និងពេលវេលា។ លោកថាពលករនៅក្នុងប្រទេសកូរ៉េកាន់តែយល់ដឹងពីការវិនិយោគមួយនេះ ប៉ុន្តែក៍នៅមានមួយចំនួនធំនៅមិនទាន់យល់ពីស្ថានភាព ដោយមានទស្សនៈរង់ចាំសន្សំលុយអោយគ្រប់ឬ ចាំដល់បញ្ចប់ការងារហើយត្រលប់មកស្រុកវិញ ទើបសម្រេចចិត្តរៀបគម្រោងទិញដី ទិញផ្ទះទៅវិញ។ លោកថាផ្ទះដី មិនមែនតម្លៃនៅតែដដែលហើយ ក៍មិនមែនកកើតដូចមនុស្សនោះដែរ ផ្ទុយទៅវិញបើមិនចាប់ផ្ដើមទិញពីឥលូវ នេះ គឺជាការយឺតពេល ដែលលោកបានហៅស្ថានភាពនៃការសម្រេចចិត្តនេះថាគឺជាភាពស្ទាក់ស្ទើរ ដែលធ្វើអោយខាតបង់លុយកាក់។ លោកនិយាយថា បើក្រុមពលករចាប់ផ្ដើមវិនិយោគដីធ្លី និងផ្ទះសម្បែងជាមួយបុរីឡេង ណាវ៉ាត្រា ចាប់ពីពេលនេះទៅ គឺយ៉ាងយូរ២ឆ្នាំខាងមុខ ឬ ទម្រាំដល់ពេលវេលាត្រលប់មកស្រុកវិញ ដីផ្ទះទាំងនោះនឹងឡើងកថ្លៃមួយជាពីរ ឬ ក្លាយជាទ្រព្យជាបង្អែកទៅថ្ងៃអនាគត ដែលផ្ទុយពីក្រុមពលករដែលមិនបានគិតគូរពីបញ្ហានេះ ហើយលទ្ធផលចុងក្រោយ ក៍ត្រូវមកស្រុកវិញដោយសល់តែប្រាក់បន្ដិចបន្តួច ហើយបើទោះជាចង់ទិញដីទិញផ្ទះ ក៍ចង់យឺតពេល។

លោក ឡេង ណាវ៉ាត្រា បន្តថា នៅថ្ងៃទី២០ មេសា នេះ លោកដឹកនាំតារាល្បីរហូតដល់ជាង១០រូបអោយទៅច្រៀងរាំដើម្បីអោយបងប្អូនជាពលករកូរ៉េបានសប្បាយក្នុងឱកាសចុងសប្ដាហ៍ក្រោយចប់ចូលឆ្នាំ នៅទីក្រុងប៊ូសាន។ ប៉ុន្តែគោលដៅនៃការប្រគំតន្ត្រីនេះ គឺលោកចង់ឃើញបងប្អូនជាពលករជាពលការិនីនៅក្នុងប្រទេសកូរ៉េ ជឿជាក់ក្រុមហ៊ុនបុរីឡេងណាវ៉ាត្រាអោយកាត់តែច្បាស់ ហើយហ៑ានវិនិយោគ តាមរយះទិញផ្ទះ ទិញដី ដើម្បីទុករស់នៅ ឬ ទុកលក់យកចំណេញ ដើម្បីជាបង្អែកក្រោយអស់ការងារ។ ការប្រគំតន្ត្រីនោះ លោករំពឹងថា នឹងមានពលករចូលរួមរាំកម្សាន្តរាប់ម៉ឺននាក់ ដោយការទស្សនាគឺមិនគិតថ្លៃ ហើយសម្រាប់បងប្អូនដែលបរិច្ចាគថវិកាជួយដល់កម្មវិធី រូប៍នឹងយកមកប្រគល់ជូនមន្ទីរពេទ្យគន្អបុប្ផាទាំងអស់ដោយមិនយកមកស៊ីសងលើការចំណាយសូម្បីមួយរៀលឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here