មាស សុខសោភា បង្ហាញខ្កួនលើទឹកដីអូស្រ្តាលី

0

កាលពីយប់ថ្ងៃទី៦ មិថុនា តារាចម្រៀងល្បីឈ្មោះ អ្នកនាង មាស សោភា បានចាកចេញពីកម្ពុជាហើយ ដើម្បីចេញទៅសម្ដែងនៅក្នុងប្រទេសអូស្រ្តាលីទឹកដីស៊ីវិល័យ ដែលនាងធ្លាប់បានទៅសម្ដែងច្រើនលើករួចមកហើយ។ នាងគម្រោងសម្ដែងរហូតដល់ច្រើនសប្ដាហ៍ ដើម្បីអោយបងប្អូនខ្មែររស់នៅទីនោះបានកម្សាន្តសប្បាយក្នុងឱកាសរដូវធ្លាក់ភ្លៀងនេះ។ វត្តមានរបស់នាង ត្រូវគេមើលឃើញថា ទាក់ទាញនៅលើទឹកដីអូស្រ្តាលីមិនណយនោះទេ ដោយសារតែនាងខកខានទៅសម្ដែងនៅក្រៅប្រទេសយូរឆ្នាំមកហើយ ស្របគ្នាដែលពលរដ្ឋនៅខាងទឹកដីដែលនាងចេញមុខសម្ដែង ក៏មានការទន្ទឹងរង់ចាំការសម្ដែងរបស់នាងដល់ថ្នាក់ទិញសំបុត្រកក់ទុកគ្រប់Show ទុកពីចម្ងាយបែបនេះ។

ដំណើរចេញសម្ដែងរបស់ មាស សុខសោភា លើកនេះ ត្រូវគេឃើញអមដំណើរដោយគូស្នេហ៍ ដែលត្រូវគេស្គាល់ថាជាគូដណ្ដឹងបេះមិនដាច់របស់នាង ទើបគេឃើញតារាស្រីរូបនេះ ញញឹមបិទមាត់មិនជិត នៅពេលបានមនុស្សជាទីស្រឡាញ់ហែហម។ នៅមិនទាន់ដឹងថានាងនឹងត្រូវសម្ដែងនៅរដ្ឋ និងក្រុងណាខ្លះនៅលើទឹកដីប្រទេសអូស្រ្តាលីនោះទេ ប៉ុន្តែនាងនឹងមានការសម្ដែងធំមួយនៅ រដ្ឋអាត់ដឺឡែត នៅថ្ងៃទី១៦ មិថុនា ខាងមុខ ខណៈដែលក្នុងរដ្ឋ និងក្រុង នីមួយៗ គឺនាងនឹងត្រូវសម្ដែងយ៉ាងហោច២ដង ព្រោះតែមានអ្នកកក់សំបុត្រ ចង់ទស្សនាច្រើន។ មាស សុខសោភា ត្រូវគេរំពឹងថានឹងទាក់ទាញប្រាក់ធីបបានច្រើន ដោយសារតែនាងគឺជាតារាល្បីតែម្នាក់នៅក្នុងប្រទេសកម្ពុជា ដែលមានសំឡេងផ្អែមស្រទន់ ហើយជាតារាយុវវ័យដែលអាចបកស្រាយបទចម្រៀងពីជំនាន់ដើម ត្រូវចិត្តបងប្អូនខ្មែរនៅក្រៅប្រទេសខ្លាំងជាកំពូលតារាផ្សេងទៀត។ ស្របគ្នាដែលនាងក៏មានបទចម្រៀងផ្ទុះៗ និងល្អៗនៅលើយូធូបដែលគេស្គាល់ច្រើនសម្រាប់បទចម្រៀងយុវវ័យនោះផង។

មាស សុខសោភា បានថ្លែងបញ្ជាក់ថា ហេតុផលដែលនាងទទួលចេញសម្ដែងនៅក្រៅប្រទេសរយៈពេលច្រើនសប្ដាហ៍ ក្រោយផ្អាកទទួលអស់ច្រើនឆ្នាំ គឺដោយសារតែនាងមិនចង់អោយបងប្អូនខ្មែរដែលបានដាក់សំណើរខកចិត្តដដែលជាដដែល ហើយសំខាន់បំផុតគឺបណ្ដាលមកពីភាគីខាងស្ពុនស័រ ក៏តម្រូវអោយនាងចេញសម្ដែងនៅអំឡុងខែ៦ និងខែ៧ ដែលជាខែធ្លាក់ភ្លៀង ចំពេលដែលនាងរយាលពីការងារថត និងសម្ដែងប៉ុណ្ណោះ។ នាងធ្លាប់បញ្ចាក់ថា គម្រោងចេញសម្ដែងនៅក្នុងប្រទេសអូស្រ្តាលីរបស់នាង ក៏ពាក់ព័ន្ធនឹងគម្រោងស្វែងរកមូលនិធិជួយដល់ជនក្រីក្រ និងក្មេងកំព្រាផងដែរ ទើបនាងពេញចិត្តក្នុងការទទួលច្រៀង ដើម្បីបានរួមចំណែកជួយដល់សង្គម៕

LEAVE A REPLY

Please enter your comment!
Please enter your name here