ម្ចាស់ផលិតកម្មរ៉ៃមាស តោមាស ប្រកាសជំហររឿងសិល្បៈ

0

ក្នុងដំណើរចាកចេញទៅកាន់ប្រទេសបារាំងជាមួយស្វាមី ដែលជាអតីតតារាចម្រៀង និងជាតារាសម្ដែងល្បីមួយរូប គឺលោក យុទ្ធិ ស័ក្ត កាលពីយប់ថ្ងៃទី១៥ មេសា អ្នកស្រី ខៀវ ចិន្តា ដែលអ្នកសិល្បៈភាគច្រើនស្គាល់ថាជាម្ចាស់ផលិតកម្មរ៉ៃមាសតោមាសដ៍មានកេរ្តិ៍ឈ្មោះ បានអះអាងថា ដ្បិតតែផលិតកម្មរបស់អ្នកស្រីលែងមានសកម្មភាពនៅក្នុងរយៈពេលចុងក្រោយ ប៉ុន្តែអ្នកស្រីមិនបានតាំងជំហរឃ្លាតឆ្ងាយពីការងារសិល្បៈនោះទេ។ អ៊ីចឹងហើយទើបអ្នកស្រីនៅតែបើកសិទ្ធិអោយស្វាមីទទួលស្ពុនស័រទៅច្រៀងនៅក្នុងប្រទេសបារាំង និងដើម្បីបានដើរកម្សាន្តជាមួយស្វាមីផង ខណៈដែលអ្នកស្រីក៍បានបង្ហើបគម្រោងមួយជុំវិញការដំណើរការផលិតកម្មឡើងវិញ។

អ្នកស្រី ខៀវ ចិន្តា និយាយថាមកទល់ពេលនេះ អ្មកស្រីមិនដែលប្រកាសថាបោះបង់សិល្បៈ ឬឈប់ផលិតស្នាដៃថ្មីៗនោះទេ ប៉ុន្តែមកពីអ្នកស្រី និងស្វាមីមមាញឹក នឹងការងារច្រើនហើយមុខជំនួញក៍មិនអាចដកឃ្លាបាន ទើបមិនទាន់មានពេលបញ្ចេញស្នាដៃសិល្បៈឡើងវិញ។ អ្នកស្រីថា បើមានបណ្ដាទូរទស្សន៍ ឬផលិតករណាមួយ ចង់សហការអោយអ្នកស្រីផលិតភាពយន្ត ឬដឹកនាំការសម្ដែងអ្វីមួយ គឺអ្នកស្រីនឹងនៅតែបន្ត ដោយសារតែពេលកន្លងមក អ្នកស្រីក៍ផលិតភាពជាច្រើនរឿងផងដែរ ដោយដាក់យីហោផលិតកម្មតោមាស ហើយភាពយន្តភាគច្រើនទទួលបានការគាំទ្រខ្លាំង ដូចជារឿង”អាសូរអូនផង” និងរឿង”ចៅស្រទបចេក” និងរឿកំប្លែងៗចាក់អោយTV5។ អ្នកស្រីថាខ្លួនមិនបានបំភ្លេចសិល្បៈចោលទេ បើទោះជាអ្នកស្រីរវល់នឹងបើកជំនួញនៅខេត្តសៀមរាប បើមិនអុីចឹងមិនមែនអ្នកស្រី និងស្វាមីនៅតែបង្ហាញមុខក្នងសកម្មភាពសិល្បៈ ហើយថែមទាំងអោយលោក យុទ្ធស័ក្ត ជាស្វាមីនៅតែបន្តទទួលច្រៀងនៅពេលបងប្អូននៅក្នុងប្រទេសបារាំងដាក់សំណើរមកនោះទេ។

អ្នកស្រី ខៀវ ចិន្តា បន្ត អ្នកស្រី និងស្វាមី ចេញទៅប្រទេសបារាំងរយៈពេល៣ខែ ដោយអ្នកស្រី គឺទៅជាមួយស្វាមី ដើម្បីដើរកម្សាន្ត និងទៅលេងបងប្អូន ប៉ុន្តែសម្រាប់លោក យុទ្ធិ ស័ក្ត គឺទៅច្រៀងតាមការរៀបចំរបស់ម្ចាស់ស្ពុនស័រ។ អ្នកស្រីមិនទាន់ដឹងថា លោកយុទ្ធិ ស័ក្ត សម្ដែងប៉ុន្មាន Shows នោះទេ ប៉ុន្តែក្រៅពីសម្ដែង គឺអ្នកស្រី និង លោក នឹងដើរកម្សាន្តនៅប្រទេសផ្សេងទៀត ដូចជាប៊ែលហ្សិក និង អ៊ីតាលី ជាដើម។

គួរបញ្ជាក់ងដែរថា ក្នុងដំណើរចាកចេញទៅកម្សាន្ត និងចេញសម្ដែងឃាលើកទី២របស់លោក យុទ្ធ ស័ក្ត នៅក្នុងប្រទេសបារាំងនោះ គេឃើញមានសាច់ញាតិ និងអ្នករាប់អានអ្នកស្រី និង ស្វាមីច្រើននាក់ជូនដំណើរផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here