ប្រឡូកសិល្បៈដោយចៃដន្យ តែម៉េម៉ាយសាច់ខ្ចី ឆាន់ សៀវមុី ជោគជ័យការសម្ដែង

0

រំលឹកដល់ប្រវត្តិកាលពីអតីតកាល តារាសម្ដែង អ្នកនាង ឆាន់ សៀវមុី គ្រាន់តែជាអតីតអ្នកបើកសម្អាងការ និងហាងកាត់ដេរយីហោសៀវមុីមួយរូបប៉ុណ្ណោះនៅខេត្តបាត់ដំបង ប៉ុន្តែក្រោយពេលជំនួញទាំងពីរបរាជ័យ អ្នកនាងក៍ត្រូវឳពុកធម៍ដែលជាតារាសម្ដែងជើងចាស់មួយរូបដែរ គឺលោក រឹទ្ធ សារី ផ្ដល់ឱកាសអោយសម្ដែងក្នុងរឿង”ផ្កា៤ទង” ចាប់តាំងពីជំហាននោះហើយ ដែលអ្នកនាងចាប់ផ្ដើមក្លាយខ្លួនជាតារាសម្ដែងដែមានទីផ្សារម្នាក់។ អ្នកនាងត្រូវគេឃើញលេចមុខលេចមាត់កាន់យតែខ្លាំងក្នុងភាពយន្តភាគទូរទស្សន៍ជាពិសេសក្នុងតំណែងជាតួឆ្នាស់ឆ្នើម និងសុិចសុី ប៉ុន្តែអ្នកនាងបែរជាមានចំណូលចិត្តស្រគត់ស្រគំ និងចង់បើកសេវាកម្មតែងបុរាណសម្រាប់ភ្ញៀវទេសវចរណ៍ដែលទៅកម្សាន្តនៅខេត្តសៀមរាប ដើម្បីអភិរក្សទម្រង់បុរាណទៅវិញ។

អ្នកនាង ឆាន់ សៀវមុី ដែលមានឈ្មោះកំណើត សាន់ វន្ថា បានថ្លែងបញ្ជាក់ថា អ្នកនាងមិនធ្លាប់ស្រម៉ៃថាខ្លួនក្លាយជាតារាសម្ដែងដែលមានទីផ្សារនោះទេ ប៉ុន្តែចាប់តាំងពីក្រុមផលិតករទទួលស្គាល់សមត្ថភាពរបស់នាងក្នុងរឿងបន្តបន្ទាប់ អ្នកនាងក៍ត្រូវបានបណ្ដាទូរទស្សន៍ជាពិសេសគឺផលិតករថៃនៅប៉ុស្តិ៍លេខ៥ផ្ដល់អោយសម្ដែងជាតួអង្គកាន់តែសំខាន់ទៅៗ រហូតដល់ថ្នាក់អ្នកនាងរកពេលទទួលការសម្ដែងលែងចង់បាន។ អ្នកនាងបន្តថាភាពយន្តដែលអ្នកនាងបានសម្ដែង ហើយត្រូវបានមហាជនស្គាល់ច្រើនរួមមាន រឿង”កំលោះទីក្រុងក្រមុំជនបទ” រឿង”ទាយាទអសុរ” របស់ប៉ុស្តិ៍លេខ៥” រឿ”កញ្ញាជើងខ្លាំង” រឿង”មិត្តប្ញស្សា” ដែលសុទ្ធតែភាពយន្តភាគប៉ុស្តិ៍លេខ៥ ក្រោមការផលិតរបស់ផលិតករថៃ និងរឿង”អំណសចទឹកប្រាក់” ទើបតែថតបញ្ចប់ ដែលគ្រោងនឹងដាក់បញ្ចាំងនៅ My TV។

អ្នកនាង សៀវមុី បន្តថាតំណែងក្នុងភាពយន្តតាំងពីមានការរីកចំរើន បានជួយអោយអ្នកនាងកាន់តែមានការទទួលស្គាល់ ទើបអាជីវកម្មហាងនិស្ស័យសមុទ្រ ដែលអ្នកនាងបានបើកដំណើរការនៅខេត្តបាត់ដំបងសព្វថ្ងៃទទួលបានជោគជ័យព្រមគ្នា ដែលអ្នកនាងយល់ថា គឺជាផ្នែកមួយដែលបានពីការគាំទ្រនៅក្នុងវិស័យសិល្បៈ។ អ្នកនាងបន្តថា សព្វថ្ងៃខ្លួនជាមេម៉ាយកូន៣ ដោយកូនប្រុសស្រីរបស់អ្នកនាងពេញកំលោះពេញក្រមុំអស់ហើយ ខណៈដែលអ្នកនាងក៍មិនដែលនឹកចង់រកឳពុកថ្មីអោយកូនៗ ក្រៅពីប្រឹងប្រែងក្នុងអាជីពសិល្បៈ និង បើកអាជីវកម្មដែលមានស្រាប់ និងគម្រោងដែលគ្រោងដំណើរការជាជាង។

អ្នកនាងក៍គម្រោងបណ្ដុះកូនស្រីច្បងវ័យ១៨ឆ្នាំ កូនប្រុសទី១៦ឆ្នាំ និងកូនស្រីពៅវ័យ១២ឆ្នាំ អោយចូលប្រឡូកសិល្បៈផងដែរបហរសិនបើអ្នកទាំង៣ ចងប្រឡូកការងារនេះជាប់លាប់ដូចអ្នកនាង។

LEAVE A REPLY

Please enter your comment!
Please enter your name here