ឃើញទិដ្ឋភាពនេះហើយ នឹកដល់ល្បែងដណ្ដើមស្លឹកឈើ ដែលខ្មែរកម្រចោលពេលចូលឆ្នាំ

0

ក្នុងចំណោមល្បែងប្រជាប្រិយខ្មែរ គេកត់សម្គាល់ថាល្បែងដណ្ដើមស្លឹកឈើ ឬ ហៅថាស្វាដណ្ដើមស្លឹកឈើ គឺជាល្បែងប្រជាប្រិយខ្មែរមួយ ដែលបងប្អូនខ្មែរនិយមលេងជាងគេ នៅពេលចូលឆ្នាំចូលមកដល់ម្ដងៗ។

ល្បែងនេះ គេលេងដោយអោយបុរស និងស្ត្រីចែកគ្នាជា២ក្រុម ហើយអ្នកណាដណ្ដើមស្លឹកឈើពីរង្វង់កំណត់ ដោយដៃគូម្ខាងទៀតប៉ះខ្លួន ឬ ដៃជើងមិនបានគឹជាអ្នកឈ្នះ។ ល្បែងនេះ ក្រុមអ្នកឈ្នះរមែងតម្រូវអោយរាំ ឬ ច្រៀង ដើម្បីអោយក្រុមអ្នកឈ្នះសើចទះដៃ ប៉ុន្តែពេលខ្លះក៍ឯកភាពរាំច្រៀងជុំ ដើម្បីបង្កើតអនុស្សាវរីយ៍សប្បាយៗ។

ល្បែងនេះ គេអាចអោយ២គូ ឬ ៣គូ ចូលដណ្ដើមស្លឹកឈើគ្នា ប៉ុន្តែដៃគូម្ខាងមានសិទ្ធប៉ះតែដៃគូរបស់ខ្លួននៅពេលដណ្ដើមយកស្លឹកឈើប៉ុណ្ណោះ ដើម្បីបានឈ្នះ។ នៅតាមទីអារ៉ាមល្បែងនេះគេនិយមលេងខ្លាំងណាស់ ដោយក្រៅពីជួយអោយអ្នកលេងដៃរហ័សភ្នែកវ័យ និងរត់អោយបានរហ័ស ក៍បន្សល់នូចស្នាមសើចសប្បាយ ហើយមិនភ័យរឿងគ្រោះថ្នាក់ ដូចកីឡាករខ្លះនោះផង។

តោះយើងរំលឹកអតីតកាលរបស់បងប្អូនយើងម្នាក់ៗឡើងវិញ ថាតើអ្នកណាខ្លះធ្លាប់លេងល្បែងស្លឹកឈើ ហើយលទ្ធផលឈ្នះច្រើនជាង ឬ ចាញ់ច្រើនជាង៖