ស្អាតគួរអោយគយគន់ ពេលពេលនារីឆ្លាតៗរបស់ក្រុមហ៑ុនហង្សម្ចាស់ដី តែងស្អាតៗម្ដងៗ

0

នៅគ្រប់វេទិការបស់ក្រុមហ៊ុនហង្សម្ចាស់ដី ដែលបានធ្វើឡើងទាំងនៅខេត្ត និងនៅភ្នំពេញ គេកត់សម្គាល់ថាបុគ្គលិកនារីៗរបស់ក្រុមហ៊ុនមួយនេះមានសម្រស់មិនចាញ់អ្នកសិល្បៈ ឬ អ្នកទទួលភ្ញៀវផ្នែកពិធិការអាជីពនោះទេ ជាពិសេសនៅពេលឃើញនារីទាំងនេះស្លៀកឈុតបុរាណចងក្បិន ហើយគ្រងស្បៃបែបបុរាណដែលមើលទៅរំលេចសម្រស់គួរអោយចង់គយគន់។ រូបភាពគ្រងឈុតបុរាណរបស់ក្រុមហ៑ុនហង្សម្ចាស់ដីនេះ មិនមែនទើបតែថ្មីៗនោះទេ ពោលគឺតាំងពីក្រុមហ៑ុននេះរៀបចំព្រឹត្តិការណ៍បើកសម្ពោធឋានព្រះឥន្ទ្ទនៅខេត្តសៀមរាប កាលពីច្រើនសប្ដាហ៍មុនម្លេះ ប៉ុន្តែការចាប់អារម្មណ៍ត្រូវបានគេកត់សម្គាល់នៅពេលរូបថតនារីទាំងនោះត្រូវបានបង្ហោះឡើងលើផេករបស់ក្រុមហ៑ុន ហើយទទួលបានការសរសើរ។

អ្វីដែលគេលាន់មាត់បន្ថែមពីលើរូបសម្រស់របស់ពួកនាងទៀតនោះ គឺបុគ្គលិកផ្នែកនារីរបស់ក្រុមហ៑ុនហង្សម្ចាស់ដីទាំងនោះ សុទ្ធតែត្រូវបានគេចាត់ទុកថាជាបុគ្គលិកឆ្នើមៗ ឆ្លាតៗ ហើយពូកែវោហាស័ព្ទ និងមានចំណេះដឹងខ្ពស់លើវិស័យអចលនទ្រព្យ ដែលបានរួមចំណែកយ៉ាងសកម្មភាពធ្វើអោយក្រុមហ៑ុនហង្សម្ខាស់ដីរីកចំរើនតែមួយពព្រឹចភ្នែកគិតមកដល់ពេលនេះ។ ពូកនាងក៍ត្រូវគេកត់សម្គាល់មានទឹកមុខស្រស់ស្រាយ ពាក្យសម្ដីទន់ភ្លន់ និងរួសរាយរាក់ទាក់គួរអោយសរសើរផងដែរ នៅពេលពួកនាងចាត់ចែងកម្មវិធី និងដើរតួធ្វើជាពិធីការកម្មវិធីធំៗដែលបានធ្វើឡើងម្ដងៗ។

គួរបញ្ជាក់ដែរថាក្រុមហ៑ុនហង្សម្ចាស់ដីគឺជាក្រុមហ៑ុនពុះលក់ចម្ការបង់រំលោះមិនធ្លាប់មាននៅកម្ពុជា ដោយក្រៅពីផ្ដល់សេវាថែទាំដំណាំលើដីចម្ការដែលអតិថិជនបានទិញពីក្រុមហ៑ុនហើយ ក៍ទទួលទិញផលធ្វើអោយវិស័យអចលនទ្រព្យកូនកាត់មួយនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំងក្លាផងដែរ ដែលភាពរីកចំរើននេះ គឺសុទ្ធសឹុងតែបានពីការរួមចំណែករបស់នារីឆ្លាត និងស្អាត ដែលយើហងបានរៀបរាប់។

LEAVE A REPLY

Please enter your comment!
Please enter your name here