សិល្បៈមួយក្រុម រួមគ្នាធ្វើសកម្មភាពស្វែងរកថវិកាជួយអង្គការក្មេងកំព្រា១

0

មានការភ្ញាក់ផ្អើលមិនតិចទេនៅពេលដែលម្ចាស់ហាងមីស៑ុបកូនកាត់ ដែលត្រូវគេស្គាល់ថាក៍ជាអ្នកចម្រៀង និងជាអ្នកសិល្បៈមួយរូបដែរ បានដឹកនាំតារាមួយក្រុមរួមមាន អ្នកនាគ្រង នាយតាក់សុី អ្នកនាងភីម លោកសាយ សៀរ៉ា នាយស្វិត និងតារាសិល្បៈឆ្លាស់គ្នាជាច្រើនរូបទៀត ច្រៀងរាំ និងប្រកូលប្រកាសនៅខាងមុខហាងមីស៑ុបកូនកាត់នៅកោះពេជ្រ ដោយអះអាងថាសកម្មភាពទាំងនេះ គឺដើម្បីអំពាវនាវអោយមានការជួយសង្គ្រោះដល់អង្គការកុមារកំព្រាបាត់បង់សតិមួយកន្លែងដែលស្ថិតនៅម្ដុំផ្លូវ២០០៤។ សកម្មភាពច្រៀងរាំនេះ គម្រោងធ្វើរហូតដល់ថ្ងៃទី១៩ មេសា ដែលជាថ្ងៃយកអង្ករ ត្រីសាច់ និងថវិកាយកទៅប្រគល់ជូនអង្គការ។

អ្នកស្រី គង់ វណ្ណា ហៅមីស៑ុបកូនកាត់បញ្ជាក់ថា ដោយសារតែអ្នកស្រីធ្លាប់បានធ្វើសកម្មភាពសប្បុរសធម៍ជាមួយគន្ធបុប្ផា និងជាមួយកិច្ចការសង្គមជាច្រើនមកហើយ ទើបអង្គការមួយដែលកំពុងផ្គត់ផ្គង់កុមារកំព្រាមានបញ្ហាសតិបញ្ញា ស្នើអោយអ្នកស្រីជួយជាអង្ករ និងគ្រឿងឧបភោគបរិភោគមួយចំនួន ដោយអ្នកស្រគម្រោងនឹងផ្ដល់អង្ករយ៉ាងហោចណាស់ក៍៣០មេ និងថវិការមួយចំនួន។ យ៉ាងណាមិញប្រសិនបើតារាសិល្បៈដែលអ្នកស្រីរាប់អសនមកជួយច្រៀងរាំរៃអង្គាសប្រាក់បែបនឹង ហើយអាចអោយធុងហិបរបស់អ្នកស្រីទទួលបានថវិការច្រើនបន្ថឬមទៀត នោះអ្នកស្រីនឹងបន្ថែមការជួយលើសពីអ្វីដែលបានគ្រោងទុកទៀត ដើម្បីអោងអង្គការនេះទទួលបានថវិកាច្រើន។ អ្នកស្រីថាថវិកាទោះប្រមូលបានមិនបសនច្រើនពីការប្រកូកប្រកាសរបស់តារាសិល្បៈក៍ដោយ ក៍អ្នកស្រីនឹងនាំយកអង្ករយ៉ាងហោង៣០មេ ទៅប្រគល់ជូននៅថ្ងៃទី១៩ មេសា ពោលគឺក្រោយចូលឆ្នាំ ដើម្បីអោយបងប្អូនបានជាក្មេងកំព្រាបានសប្បាយចិត្ត។

អ្នកស្រីមីស៑ុបកូនកាត់កោះពេជ្រ ក៍បានបញ្ជាក់ថា អាជីវកម្មរបស់អ្នកស្រីនឹងនៅតែបន្តបែងចែកផលចំណេញជួយដល់កុមារកំព្រា និងមន្ទីរពេទ្យគន្ធបុប្ផា ទើបអ្នកស្រីទទូចអោយគាំទ្រគ្រប់ប្រភេទអាហាររបស់ហាងមីស៑ុបកូនកាត់នៅកោះពេជ្ររបស់អ្នកស្រីអោយបានច្រើន ដើម្បីអ្នកស្រីទទួលបានថវិកាជួយដល់សង្គម។ ក្នុងនោះ អ្នកស្រីក៍សម្រេចចិត្តបន្ថែមចិត្តបន្ថែមជូនភេសជ្ជៈមួយកែវភ្លាមៗ សម្រាប់អតិថិជនដែលហូបមីស៑ុបកូនកាត់តម្លៃតែ១២៨០០រៀល។ អ្នកស្រីថា ហាងស៑ុបរបស់ខ្លួនប្រើសុទ្ធតែក្អមឆ្នាំងដីរបស់អ្នកកំពង់ឆ្នាំង ដើម្បីលើកស្ទួយស្នាដៃធ្វើក្អមឆ្នាំងរបស់អ្នកខេត្តកំពង់ឆ្នាំង។