មិនគួរជឿ! ជោគជ័យគ្រប់រឿង តែ ហេង ស្រីពេជ្រ បែរជាបរាជ័យរឿងមួយ!

0

មកទល់ពេលនេះ តារាសម្ដែងដែលពេញនិយមក្នុងតំណែងជាតួជំទាវស្ទើរគ្រប់ការសម្ដែង កញ្ញា ហេង ស្រីពេជ្រ កាន់តែជោគជ័យក្នុងការងារសិល្បៈ និងថតស្ពត ជាហូរហែរ ដោយប្រាក់ចំណូល និងទីផ្សារក៏មានសន្ទុះមិនធម្មតាដែរ។ ប៉ុន្តែអ្វីដែលគេកត់សម្គាល់គឺនាងបែរជាបរាជ័យរឿងមួយ ដែលស្ទើរតែអ្នកគាំទ្រមិនជឿត្រចៀក។

គ្មានអ្នកណាមិនទទួលស្គាល់នោះទេ ថាតារាសម្ដែងសាច់ទ្រលុកទ្រលន់ កញ្ញា ហេង ស្រីពេជ្រ បានក្លាយជាតារាឡើងកូដមួយរូបនៅក្នុងសិល្បៈ ដោយក្រៅពីបានតំណែងជាតួកាចឆ្នាស់ ជាតួបងស្រី នាងក៏សម្ដែងជាតួជំទាវបានសមណាស់ដែរ ដោយក្រុមផលិតករទាំងភាពយន្ត និង MV ស្នើអោយនាងកុងត្រាសម្ដែងសឹងរកពេលសម្រាកមិនបាននោះផង។ នៅលើកញ្ចក់ទូរទស្សន៍ និងផ្ទាំងអេក្រង់ភាពយន្តនៅក្នុងរោងកុន ស្ទើរមិនបាត់មុខតារាស្រីរូបនេះនោះទេ ដោយអាចនិយាយបានថាទីផ្សារសម្ដែងរបស់នាងរីកសាយមិនធម្មតា។ ក្នុងនោះសូម្បីតែរូបសម្រស់របស់នាង និងភាពស៊ីវិល័យឡូយឆាយរបស់នាង ក៏មានកម្រិតឈានឡើងផងដែរ ទើបធ្វើអោយអ្នកគាំទ្រភាគច្រើនបានលើកសសរសើរថា នាងក៏ប្រហែលជាសំបូរស្នេហ៍មមិនអន់នោះដែរ បន្ទាប់ពីកេរ្តិ៍ឈ្មោះនៅក្នុងសិល្បៈមានសន្ទុះដល់ម្លឹង។ អ៊ីចឹងហើយ ទើបម្នាក់ៗភ្ញាក់ផ្អើល នៅពេលនាងទម្លាយរឿងបរាជ័យរបស់ខ្លួន ដែលរឿងមួយនោះ គឺជាអ្វីដែលគេមិនចង់ជឿត្រចៀក។

កញ្ញា ហេង ស្រីពេជ្រ និយាយថា មកទល់ពេលនេះ នាងមិនមានអ្នកណាជាម្ចាស់បេះដូង ដូចអ្វីដែលមនុស្សភាគច្រើនយល់ឃើញនោះទេ ដោយនាងបង្ហើបប្រាប់មនុស្សដែលចូលខ្លួនស្រឡាញ់ពេញចិត្តនាងច្រើនរារែកវិញ ទាំងមិនទាន់នឹងបានសិក្សាចិត្តគ្នាស៊ីជម្រៅ។

ក្រោយការបែកបាក់ស្នេហ៍កាលពីឆ្នាំ២០០៦ នាងនៅតែមិនបរាជ័យរឿងរ៉ាវស្នេហា ដោយបុរសដែលចូលខ្លួនច្រើនតែចូលមកសិក្សាហើយក៏ដកខ្លួនវិញ។ នាងថារូបនាងប្រហែលជាពិបាកស្វែងរកគូស្នេហ៍ដែលស្រឡាញ់ពេញចិត្ត ដោយសារតែបុរសទាំងនោះមានបំណងស្រឡាញ់តែនាង ហើយមិនចង់អោយនាងទទួលខុសត្រូវគ្រួសារ ជាពិសេសគឺលោកឪពុកដែលមានគ្រោះថ្នាក់ចរាចរណ៍កាលពី៣ឆ្នាំមុន ហើយនៅបន្តតាមដានសុខភាពជាប្រចាំ ព្រោះតែប៉ះទង្គិចខ្លាំងហើយគ្រាំក្នុង។ ជាក់ស្ដែងបុរស២បីនាក់មកហើយ ដែលគ្រាន់តែដឹងថានាងជានារីមានបន្ទុកក្នុងការរ៉ាប់រងគ្រួសារមួយផ្នែក ក៏ដកខ្លួនខ្សាកៗ ធ្វើអោយនាងនៅតែគ្មានអ្នកស្រឡាញ់ ឬគ្មានគូគាប់មកទល់ពេលនេះ។ នាងថាបុរសភាគច្រើន រមែងទទួលយកតែនាងប៉ុណ្ណោះ ទើបក្រោយពេលស្គាល់គ្នាមិនអាចស្រឡាញ់គ្នា ដែលធ្វើអោយនាងយល់ថាខ្លួនកាន់តែឡើងកូដ កាន់តែមានជោគជ័យក្នុងរឿងការងារសិល្បៈ តែសម្រាប់រឿងស្នេហា អាចនឹងពិបាកទទួលបាន ដោយសារតែនាងមិនអាចដកខ្លួនពីបន្ទុករបស់គ្រួសារដែលត្រូវការនាង។ យ៉ាងណាមិញ នាងប្រកាសថាបុរសដែលចង់ស្រឡាញ់នាង គឺនាងបើកផ្លូវ ដោយមិនប្រកាន់ថាជាអ្នកសិល្បៈ អ្នកធ្វើការ ឬជាអ្នកមានអ្នកមធ្យមនោះទេ សំខាន់អោយតែកុំបិទសិទ្ធិនាងមិនអោយចូលសិល្បៈ និងកុំបិទសិទ្ធិនាងមិនអោយគិតគូពីគ្រួសារគឺគ្រប់គ្រាន់។ នាងថាខ្លួនមិនអាចសើយសុខក្នុងរឿងស្នេហា ហើយបោះបង់គ្រួសារដែលមិនទាន់រឹងមាំអោយឆ្ងាយពីដៃបានទេ ទើបនាងសុខចិត្តមិនមានស្នេហា ហើយសុខចិត្តទ្រាំថត និងទទួលការងារសន្សំលុយក្រែងបើកមុខរបរមួយជាជំហរអោយគ្រួសារ មុននឹងនាងអស់ជម្រើសហើយសុខចិត្តទទួលយកបុរសណាម្នាក់ ដែលមិនចង់អោយនាងខ្វល់ខ្វាយពីក្រុមគ្រួសារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here