តារាសម្តែងម៉ាកវីន ទម្លាយមុខមាត់នារីម្នាក់រឿងឆបោក

0

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលតារាសម្តែង លោក ម៉ាវីន ដែលត្រូវគេស្គាល់ច្រើនក្នុងសកម្មភាពសង្គម ស្រាប់តែទម្លាយមុខមាត់ និងមានអារម្មណ៍ខ្លោចចិត្តអាណិតដល់បងស្រីរបស់ខ្លួន ដែលត្រូវបានត្រូវបាននារីជាអ្នករាប់អាន ហើយទុកចិត្តម្នាក់ខ្ចីលុយហើយមិនព្រមបង្វិលលុយសងមកវិញ។ ទង្វើគេចបំណុលរបស់បងស្រីខ្លួននេះ តារាសម្តែងម៉ាវីន នៅមិនទាន់មានវិធានការណាមួយនៅឡើយទេ តែបានផ្ដាំដល់អ្នកស្គសល់នារីក្នុងរូបថតដែលលោកបង្ហោះភ្ជាប់ កុំអោយចាញ់បោកដូចបងស្រីលោកទៀត បន្ទាប់ពីបងស្រីលោករាប់អានអោយខ្ចីលុយ អស់រយៈពេលយូរក្រែលមកហើយ ប៉ុន្តែបែរជាបំផ្លាញមិត្តភាពព្រោះមិនព្រមមកដោះស្រាយបំណុល។

លោក Mavin បន្តថាខ្លួនសម្រេចចិត្តទម្លាយនូវមូលហេតុនេះជសការព្រមានអោយនារីដែលលោកបង្ហាញមុខ ឈប់ដើរបោកអ្នកដទៃបន្តទៅទៀត ប៉ុន្តែបើស្ត្រីនោះមានបំណងតតាំង នោះលោកកិងបងស្រី នឹងវិធានការបន្ថែម ដើម្បីអោយសមនឹងទឹកប្រាក់ដែលបងស្រីខ្លួនបានបាត់បង់ទៅ។ លោកបដិសេធទម្លាយអោយដឹងពីចំនួនបំណុលប៉ុន្តែអ្វីដែលលោកហួសចិត្តនារីម្នាក់នោះ ស្ទើរតែដូចជាបងប្អូនបង្កើតរបស់បងស្រីខ្លួនប៉ុន្តែចុងក្រោយ បែរជាបំផ្លាញទំនុកចិត្ត ហើយឈានដល់ការបោកលុយ។លោកអោយទូចអោយប្រយ័ត្នចំពោះស្ត្រីម្នាក់នេះ ព្រោះលោកជឿថា ក្រៅពីបងស្រីរបស់លោក ក៍អាចនឹងមានអ្នករងគ្រោះផ្សេងទៀតផងដែរ។

គួរបញ្ជាក់ថា លោក ម៉ាវីន ជាតារាសម្ដែងមួយរូបដែលបានប្រឡូកលើការងារសិល្បៈច្រើនគួរសម ហើយប្រិយមិត្តមួយចំនួនក៏ធ្លាប់បានឃើញ​លោក​នៅក្នុង​រឿង​ភាគ​​ទូរទស្សន៍មួយចំនួនផងដែរ ដូចជា រឿង ភ្លើង ជាដើម។ ការតស៊ូ​ព្យាយាមដើរលើវិថីសិល្បៈ​ដែលខ្លួន​ស្រលាញ់ កម្លោះ​សង្ហា​​កូន​អ្នក​កំពង់ចាម​រូបនេះ​ មិនចុះញ៉មចំពោះឧបសគ្គ និងការរិះគន់ឡើយ តែផ្ទុយទៅវិញលោកនៅតែ​បន្ត​ការ​ខិតខំ​បោះ​ជំហាន​ទៅមុខ​​ជានិច្ច ដើម្បីកែប្រែសមត្ថភាព​របស់ខ្លួនឲ្យកាន់តែល្អប្រសើរ។

LEAVE A REPLY

Please enter your comment!
Please enter your name here