វង្ស ថាណាន់ កាន់តែធ្វើអោយចាប់អារម្មណ៍នឹង MV”ស៊ូស្លាប់មិនធ្វើមនុស្សក្បត់”

0

កន្លងមកគេដឹងត្រឹមថា តារាចម្រៀង លោក វង្ស ថាណាន់ មានទឹកដមសំឡេងល្អ និងផ្ទុះចម្រៀងមួយបទ ក្រោមចំណងជើងថា ” ស៊ូស្លាប់មិនធ្វើមនុស្សក្បត់” ប៉ុណ្ណោះ ប៉ុន្តែគេមិនដឹងពីសមត្ថភាពសម្ដែងរបស់លោកនោះទេ  ប៉ុន្តែតាមរយះMV បទនេះ កំពុងធ្វើអោយម្នាក់ៗផ្ដោតការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសក្នុងពេលដែលលោកចាប់ដៃគូសម្ដែងជាមួយនឹងតារាល្បី កញ្ញា នី មុន្នីនាថ ។

អ្នកគាំទ្រមួយចំនួននិយាយថា លោក វង្ស ថាណាន់ មិនត្រឹមតែបកស្រាយបទ”ស៊ូស្លាប់មិនធ្វើមនុស្សក្បត់” បានពិរោះ សមនឹងធ្វើអោយបទនេះល្បីល្បាញនោះទេ ប៉ុន្តែការសម្ដែងរបស់លោក ក៍ទាក់ចិត្តមហាជនណាស់ដែរ ដោយម្នាក់ៗលាន់មាត់ថាលោកសម្ដែងលើកដំបូងជាមួយតារាល្បី តែសមត្ថភាពសម្ដែង ជាពិសេសទឹកមុខ គឺសមគ្នា។

យ៉ាងណាមិញ លោក វង្ស ថាណាន់ ធ្លាប់បានបញ្ជក់ថា លោកមិនចង់ក្លាយជាតារាសម្ដែងនោះទេ ដ្បិតតែសូម្បីផលិតករ ក៍និយាយថា លោកអាចប្រឡូកការសម្ដែងបាន។ចង់ដឹងថាលោក វង្ស ថាណាន់ ក្នុងបទ”ស៑ូស្លាប់មិនធ្វើមនុស្សក្បត់” លោកសម្ដែងបានល្អប្លែកភ្នែកប៉ុណ្ណា សូមអញ្ជើញទស្សនា៖

LEAVE A REPLY

Please enter your comment!
Please enter your name here