Miss Global Cambodia 2016 នាំប្ដីបរទេសទម្រង់ខ្មែរ គួរអោយសរសើរ

0

កាលពីយប់ថ្ងៃទី៦ មេសា អតីត Miss Global Cambodia ប្រចាំឆ្នាំ២០១៦ អ្នកនាង សូ អែនណា បានរៀបមង្គលការយ៉ាងអធឹកអធមជាមួយបុរសរូបសង្ហារវ័យក្មេងជនជាតិហូឡង់ យ៉ាងអធឹកអធម ដោយមានទាំងគ្រួសារ និងសាច់ញាតិខាងប្រុសរហូតដល់ជាង៥០រូបចូលរួម។ អ្នកនាង បានបង្ហើបអោយដឹងពីចំណងស្នេហ៍នាំអោយមានមង្គលការ និងបង្ហាញពីមោទនភាពយ៉ាងចខ្លាំង ដែលនាងអាចអន្ទងគ្រួសារស្វាមី មកស្គាល់វប្បធម៍ប្រពៃណីខ្មែរ ក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរ។

អ្នកនាង សូ អែនណា និយាយថា ស្វាមីដែលអ្នកនាងសម្រេចចិត្តរៀបការគឺជាអតីតអ្នកគ្រប់គ្រងសណ្ឋាគារលំដាប់ផ្កាយ៥នៅប្រទេសកម្ពុជាចំនួន៣ឆ្នាំហើយ ដោយទើបតែផ្លាស់ការងារទៅឡើងតួនាទីនៅក្នុងទីក្រុងហុងកុងប៉ុណ្ណោះ ទើបនាងបញ្ជាក់ថាខ្លួននឹងផ្លាស់ទៅនៅហុងកុងដែរ ប៉ុន្តែមិនទៅរហូតទេ គឺទៅឡើងចុះៗ ព្រោះមិនអាចចោលប្រទេសកម្ពុជា។

អ្នកនាងថា ក្នុងថ្ងៃមង្គលការទាំងកូនកំលោះ និងភ្ញៀវបរទេស អ្នកនាងសុទ្ធតែទទូចអោយអឦតែងខ្លួនរបៀបខ្មែរ ទលបក្នុងពិធីមង្គលការរបស់នាង ដ្បិតថាស្វាមីជាជនបរទេស តែសូម្បីតែរូប Pree-Wedding ក៍នាងបានអោយកូនកំលោះគ្រងឈុតជាព្រះបាទជ័យវរ្ម័នទី៧ ដើម្បីអោយដឹងពីវប្បធម៍ដ៍ផូរផង់របស់ខ្មែរនោះដែរ។ ក្នុងពិធីមង្គលការរបស់នាង គេកត់សម្គាល់ថា នាងបានរៀបចំជាទម្រង់បែបខ្មែរច្រើនជាងបរទេស ខណៈដែលភ្ញៀវកិត្តិយសដែលជាតារាសិល្បៈគឺបានបង្ហាញខ្លួនកុះករ មិនធម្មតា។

LEAVE A REPLY

Please enter your comment!
Please enter your name here