ភីយ៉ា នៅតែមានវិញ្ញាណសណ្ឋិត

0

ជាយូរមកហើយដែលតារាសម្ដែង កញ្ញា លី ឌីណា ហៅ ភីយ៉ា ត្រូវគេស្គាល់ថាមានវិញ្ញាណរមែងសណ្ឋិត គ្រប់ពេលដែលនាងទៅកាន់ពិធីសែនព្រែន ឬក្រុងពាលី ដែលមានភ្លេងពិណពាទ្យប្រគំឡើង។

ប៉ុន្តែស្ថានភាពនេះត្រូវបានស្ងប់ស្ងាត់ ក្រោយពីនាងបង្ហាញខ្លួននៅកន្លែងអុធធូប នៅមុខប្រាសាទនៅខេត្តសៀមរាប ហើយត្រូវវិញ្ញាណចូលសណ្ឋិត ដោយមានទាំងគេថតវីដេអូពេលនាងរាំអែនអន ដោយមិនដឹងខ្លួនបង្ហោះឡើងផង រហូតដល់ថ្នាក់មានការប៉ាន់ស្មានថារូបនាងប្រហែលជាលែងមានរឿងបែបនេះកើតឡើង។ យ៉ាងណាមិញ នាងថាស្ថានភាពមួយនេះ នៅតែកើតមានឡើងចំពោះរូបនេះនៅឡើយទេ ទើបនាងរមែងខ្លាចរអារ អោយតែមានផលិតករតម្រូវអោយនាងសម្ដែងជាតួអង្គតែងបុរាណ ហើយមានបន្លឺភ្លេងពិណពាទ្យផង។

កញ្ញា ភីយ៉ា បានថ្លែងបញ្ជាក់ថា ថ្វីដ្បិតតែក្នុងរយៈពេលក្រោយ មិនមានព័ត៌មានពីករណីមានវិញ្ញាណសណ្ឋិតចំពោះនាងដូចមុន ប៉ុន្តែការពិតនាងនៅតែមានវិញ្ញាណចូលសណ្ឋិត ដោយក្នុងពេលថ្មីៗ នាងទើបតែត្រូវបានវិញ្ញាណអ្នករបាំមួយចូលសណ្ឋិតហើយតម្រូវអោយនាងរាំកណ្ដាលហ្វុងដោយមិនខ្មាស់អ្នកណានោះផង។

ប៉ុន្តែមកពីវីដេអូក្នុងពេលមានការបញ្ជាន់រូបចំពោះនាងត្រូវបានស្នើអោយបង្ហោះដូចមុន ទើបធ្វើអោយព័ត៌មានមួយនេះ ស្ងាត់ស្ងាត់។ នាងថាខ្លួនបានសុំបួងសួងដល់វិញ្ញាណដែលតែងចូលមករំខានរូបនាង ប៉ុន្តែស្នើសុំមិនបាននោះទេ ដោយក្នុងពេលខ្លះ គ្រាន់តែនាងបង្ហាញខ្លួនទៅចូលរួមក្នុងកម្មវិធីដែលមានគេលេងរបាំជូនពរ ឬរបាំថ្វាយគ្រូអីជាដើម អមដោយភ្លេងពិណពាទ្យ គឺដឹងតែចូលសណ្ឋិតអោយនាងចេញរាំអែនអន ធ្វើអោយម្នាក់ៗភ័យជំនួសមិនដែលខាន។

នាងថាគ្រូទាយអោយនាងរៀបគ្រូ និងធ្វើជាអសនៈ ប៉ុន្តែនាងយល់ថាខ្លួនមិនទាន់អាចកាន់បារមីទាំងនោះបាន ទើបចេះតែសុំកុំអោយមករំខាន ហើយជាលទ្ធផលគឺទោះជាបានអុជធូបនិយាយ ក៏នៅតែចូលសណ្ឋិត ដោយគ្រាន់តែក្នុងពេលក្រោយៗ ការចូលសណ្ឋិតហាក់មិនធ្វើអោយនាងខ្មាស់គេដូចមុន។

កញ្ញា ភីយ៉ា បញ្ជាក់ថា កាលពីមុន អោយតែលើភ្លេងបុរាណ ដឹងតែនាងញ័រដៃញ័រជើង ហើយក្រោកឈររាំរែកមិនខ្មាស់អ្នកណាទាំងកណ្ដាលចំណោមជាមិនខាន ប៉ុន្តែក្រោយពីនាងចេះតែអុជធូបស្នើសុំ ទើបការចូលសណ្ឋិតមិនដូចមុនទៀតទេ គឺក្នុងពេលខ្លះអោយតែមានអាការៈចង់ចូលបញ្ជាន់រូបចំពោះនាង តែនាងស្នើសុំក៏អត់អីវិញ។ នាងថារាល់ថ្ងៃនាងនៅតែខ្លាចសំឡេងភ្លេងពិណពាទ្យ និងការតែងឈុតបុរាណ ដែលខាងផលិតករតម្រូវអោយតែង ទើបអោយតែស្ថិតក្នុងស្ថានភាពបែបនោះ គឺនាងរមែងបួងសួងស្នើសុំជាងមុន ដើម្បីកុំអោយមានការសណ្ឋិតណាមួយ។ កញ្ញាថាខ្លួនមិនចង់ក្លាយខ្លួនជាគ្រូមានអ្នកសណ្ឋិតនោះទេ ទើបគេចមិនធ្វើអសនៈ និងសុខចិត្តសម្ដែងតែមួយមុខ អមដោយបើកមុខរបរលក់សំលៀកបំពាក់នៅផ្សារចាស់ ដោយសុខចិត្តLive លក់រាល់ថ្ងៃ រាល់ពេលមិនថត៕

LEAVE A REPLY

Please enter your comment!
Please enter your name here