ឆ្លៀតពីសម្ដែងយ៉ាងមមាញឹក ម៉េង ប៊ុនឡូ ប្រឹងបង្អួតស្នាដៃ

0

មកទល់ពេលនេះ តារាល្បីឈ្មោះ លោក ម៉េង ប៊ុននឡូ បាត់មុខពីប្រទេសកម្ពុជាហើយសម្ងំយ៉ាងបាត់ឈឹងនៅលើទឹកដីសហរដ្ឋអាមេរិក ដោយការចេញសម្ដែងលើកនេះ ក្រៅពីប្រឹងសម្ដែងយកប្រាក់ខែ និងប្រាក់ធីប លោកក៏ត្រូវគេឃើញខ្នះខ្នែងសម្ញ៉ែងភាពយន្តរឿង”ចិញ្ចៀន” ដែលលោកខំផលិត ដើម្បីស្វះស្វែងរកប្រភពទុនមកផលិតភាពយន្តមួយរឿងទៀត ក្រោយពេលត្រលប់មកវិញផងដែរ។ លោកថាខ្លួនមកអាមេរិកជាលើកទី២នេះ មិនមែនដើម្បីសម្ដែងប្រមូលយកការគាំទ្រតែមួយមុះទេ តែក៏មកដើម្បីសន្សំលុយ និងរកដៃគូវិនិយោគ ដើម្បីអោយមានដើមទុនផលិតរឿងជាបន្តបន្ទាប់ផងដែរ។

លោក ម៉េង ប៊ុនឡូ បានអះអាងថា នេះជាលើកទី២ហើយ ដែលលោកបានបង្ហាញខ្លួនលើទឹកដីអាមេរិក ដោយការទទួលសម្ដែងលើកនេះគឺមានរយៈពេលរហូតដល់៦ខែឯណោះ ដោយតាំងពីទៅដល់គឺយ៉ាងតិចសម្ដែងមួយសប្ដាហ៍២លើក និងត្រូវឆ្លងពីរដ្ឋមួយទៅរដ្ឋមួយឆ្ងាយៗ។ ការសម្ដែងនៅលើទឹកដីអាមេរិកលើកនេះ លោកថាជោគជ័យជាងមកលើកមុនឆ្ងាយណាស់ ដោយសារតែលោកត្រូវគេស្គាល់ស្នាដៃជាថ្មីក្រោយស្ងាត់ស្នាដៃយូរ តាមរយៈភាពយន្តរឿង”កូនពស់កេងកង” របស់លោក ហ្វៃ សំអាង នៅហង្សមាស និងក្នុងរឿង”ចិញ្ចៀន” ដែលលោកនិពន្ធ និងដឹកនាំដោយផ្ទាល់ ដែលមានន័យថា នៅលើទឹកដីសហរដ្ឋអាមេរិក គឺអ្នកមិនធ្លាប់បានសម្ដែងរបស់លោកកាលពីពេលកន្លងទៅ ក៍បានដឹងឮនូវស្នាដៃទាំងនេះដែរ។ អ្វីដែលលោកសប្បាយចិត្តបំផុត គឺលោកបានយកភាពយន្តរឿង”ចិញ្ចៀន”របស់លោក ទៅចាក់បង្ហាញអោយបងប្អូនភាគច្រើនបានទស្សនា ដែលមិនខុសពីផ្សព្វផ្សាយពីស្នាដៃរបស់លោកផងដែរ។ លោករំពឹងយ៉ាងខ្លាំងថា ការត្រលប់មកវិញនៅអំឡុងខែ៩ នឹងជួយអោយលោកអាចមានលទ្ធភាពផលិតស្នាដៃមួយថ្មី ដោយក្រៅពីទទួលបានប្រាក់ធីប ក៍នឹងអាចមានអ្នកមានប្រាក់បោះទុនអោយលោកដើម្បីបានផលិតរឿងក្រោយពេលត្រលប់មកវិញនោះផងដែរ។

គួរបញ្ជាក់ផងដែរថា តារាសម្ដែងលោក ម៉េង ប៊ុនឡូ ដ្បិតថាស្ងប់ស្ងាត់ទីផ្សារក្នុងស្រុកមិនដូចមុន ប៉ុន្តែការងារចេញក្រៅស្រុក គឺស្ទើរតែមិនអាចអោយលោកទំនេរបាននៅស្រុកមួយរយៈខ្លីនោះទេ បើលោកទទួល ដោយក្រៅពីអាមេរិក កាណាដា អូស្ត្រាលី និងញូហ្សេឡិន ដែលលោកឌឦធហ្លាប់បានទៅច្រៀង ច្រើនលើកហើយ ក៍ដាក់សំណើរមកអោយលោកចេញសម្ដែងដូចគ្នា ដោយគ្រាន់តែលោកមិនទាន់ពិចារណា ព្រោះមិនចង់បាត់មុខពីក្នុងស្រុកយូរពេក។

LEAVE A REPLY

Please enter your comment!
Please enter your name here