មកទស្សនាទិដ្ឋភាពសប្បាយៗ នៅសង្ក្រានវិទ្យាល័យព្រែកឯង ដែលទើបបញ្ចប់

0

នៅលើបណ្ដាញសង្គមតាំពីព្រឹកថ្ងៃទី៤ មេសា គេឃើញទិដ្ឋភាពច្រៀងរាំពីសំណាក់តារាចាស់ក្មេង អមដោយទិដ្ឋភាពនៅក្នុងវិទ្យាល័យព្រែកឯងយ៉ាងច្រើនកុះករ ដែលគ្រាន់តែមើលក៍សប្បាយជំនួសតែម្ដង។ តារាទាំងអស់ មិនថាតារាចម្រៀង តារាកំប្លែង និងតារាសម្ដែង សុទ្ធតែបានសហការគ្នា ធ្វើអោយយុវវ័យដែលចូលរួមសង្ក្រានសើចសប្បាយ ហ៑ោកញ្ជ្រៀវ និងរាំលេងយ៉ាងសប្បាយកកកុញពេញក្នុងទីធ្លារសាលា។ ក្រឡេកមួយភ្លែត ទិដ្ឋភាពដែលបានឃើញក្រោមការបង្ហោះ និងចែកចាយពីសំណាក់តារាៗ និង អ្នកលេងហ្វេសប៊ុក ស្ទើរមិនមានអ្នកណាមិនចាប់អារម្មណ៍នឹងសង្ក្រាននេះទេ ដោយសារតែគ្រាន់តែមើលក៍សប្បាយ និងរំភើបជំនួស។

សង្ក្រាន្តនេះត្រូវបានធ្វើឡើងក្នុងបរិវេនវិទ្យាល័យព្រែកឯង ស្ថិតនៅក្នុងខណ្ឌច្បារអំពៅរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៤ មេសា ឆ្នាំ២០១៩ ដោយមានវត្តមានតារាជាច្រើនរូបចូលរួម។ នេះជាសង្រ្កាន្តដែលរៀបចំផ្តួចផ្តើមសហការគ្នារវាងលោកនាយកវិទ្យាល័យ លោកគ្រូអ្នកគ្រូ និងអតីតសិស្សវិទ្យាល័យព្រមទាំងសិស្សដែលបញ្ចប់ការសិក្សា។ អ្នកចូលរួមទស្សនា និងរាំលេងកម្សាន្ត ត្រូវគេប៉ាន់ស្មានថា ដល់ខ្ទង់ពាន់នាក់ ដោយធ្វើអោយបរិវេណវិទ្យាល័យ ស្ទើរតែរកកន្លែងឈរមិនបាន។ ម្នាក់ៗសុទ្ធលាន់មាត់គថាវិទ្យាល័យព្រែកឯងពិតជាមិនធម្មតា បើទោះជាការរៀបចំមិនត្រូវបានចាត់ចែងទុកពីចម្ងាយ។ ការដាក់ពង្រាយកងសន្តិសុខការពារ និងអ្នកសម្រួលចរាចរតាមផ្លូវដើម្បីអោយសង្ក្រានទាំងមូលកាន់តែរលូន ក៍ត្រូវបានធ្វើឡើងយ៉ាងម៉ាត់ចត់ផងដែរ។

សិល្បករសិល្បការិនី សុទ្ធតែបង្ហាញអារម្មណ៍សប្បាយរីករាយ ដោយតារាដែលបានចូលរួមប្រមាណលើសកំណត់ដែលបានអញ្ជើញនោះផង។ ម្នាក់ៗលើកឡើងថាពិតជាសប្បាយនឹកស្មានមិនដល់ ដែលអ្នកមកចូលរួមក្នុងសង្ក្រាវិទ្យាល័យព្រែកឯងនេះ កុះករដល់ម្លឹង។ ក្នុងនោះ ការរៀបចំហ្សូន ដើម្បីថតកម្សាន្ត ដើម្បីទស្សនាស្នាដៃនិស្សិត និង កន្លែងតន្ត្រីរាំច្រៀង ក៍មើលទៅល្អឥតខ្ចោះអាចទទួលយកបានផងដែរ ខណៈដែលទិដ្ឋភាពវិទ្យាល័យនេះ ក៍អំណោយផលក្នុងការរៀបចំ ព្រោះតែមានវបរិវេណធំទូលាយ ហើយសំបូរដោយដើមឈើធំៗផ្ដល់ម្លប់ត្រឆឹងត្រឆីមិនក្ដៅង។

វត្តមានតារាៗដែលចូលរួមបង្កបរិយាកាសសង្ក្រានទាំងមូល អោយសប្បាយរីករាយនៅក្នុងថ្ងៃនោះរួមមាន៖ លោក ជ័យ សុវ៉ាត តារាចម្រៀងសាន់ដេ, អ្នកនាង ឆ័យលី ដាឡែន, កញ្ញា Baby, លោក ម៉ាដូណា, តារាចម្រៀងកំពុងឡើងកូដ លោក បូ តាំងហៀង, តារាចម្រៀងបាត់មុខយូរអ្នកនាង កែវ បូរ៉ា, លោក យូឌីស្កូ , តារាសម្ដែង លោក យន សុភ័ក្រ, លោក អ៊ឹម ជីវ៉ា, លោក គន់ រៀមរតនៈ, កញ្ញា ស៊ូ ដាណេ, កញ្ញា ចែម ស្រីលក្ខណ័, លោក ជួន អមរិទ្ឋ, លោក ស៊ឹម ស៊ីណាត, កញ្ញា ឯក សុវណ្ណារត្ន័, លោក ឈិន សារ៉ាត់, អ្នកនាង នៅ ណាវីន ដែលទើបតែងើបពីឈឺ, លោក ស៊ឹម សុវណ្ណដូឡា, លោក សន សុវណ្ណារ៉ា, កញ្ញា ស្រីតូច, លោក ផេង តុលា, តារាសម្ដែងកញ្ញា ហេង ស្រីពេជ្រ, លោក លោកJohn, អ្នកនាង នី ម៉ាលីណា, លោក ឃីម៉ូ, លោក ម៉ែន អម្រុងរត្ន័ , លោក ភីតទ័រ ព្រមទាំងតារាច្រើនដួងទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here