ធៀបនឹងផលិតផលថែរក្សាសម្រស់ច្រើនប្រភេទរបស់អ្នកជំនួញអនឡាញល្បីៗនាពេលបច្ចុប្បន្ន គេផលិតផលម៉ាក CK Magic ដែលរួមមានផលិតផលលាបមុខ និងស្បែកខ្លួន បានក្លាយជាផលិតផលដែលទទួលបានទំនុកចិត្តពីសំណាក់អតិថិជនលើសពីការរំពឹងទុក។ មិនត្រឹមតែមហាជនជាបុរសនិងស្ត្រីប៉ុណ្ណោះទេ ដែលបានសាកល្បងជាមួយផលិតផលនេះហើយ សរសើរថាទទួលបានលទ្ធផលលើសពីអ្វីដែលខ្លួនធ្លាប់ប្រើជាមួយនឹងផលិតផលមុនៗ សូម្បីតែតារាសិល្បៈច្រើនឡើងក៍ជាអតិថិជនរបស់ផលិតផលមួយនេះច្រើនឡើងគួរអោយកត់សម្គាល់ដូចគ្នាផងដែរ។
លោក ចៅខ្មែរ ដែលជាម្ចាស់យីហោCK Magic បានអះអាងថា ផលិតផលរបស់លោកជាពិសេសឈុត ស្ប៉ាមុខ និង ស្ប៉ាខ្លួន ដែលរួមមាន ស៊ីរ៉ូមមុខ ស៊ីរ៉ូមស្បែក និងលេ CK Magic ដែលខ្លួនបានយករូបមន្តពីអ្នកជំនាញមកពីប្រទេសថា ទទួលបានអតិថិជនដល់ថ្នាក់លោកផ្គត់ផ្គង់តម្រូវការអតិថិជនលែងទាន់។ លោកថាផលិតមួយប្រភេទនេះ មានការកុម្ម៉ង់កើនឡើង ដោយមានអ្នកចង់ធ្វើជាតំណាងចែកចាយបន្តក៍ច្រើនណស់ដែរ ប៉ុន្តែលោកនៅមិនទាន់សម្រេចចិត្តផ្ដល់អោយ ដោយសារការផ្គត់ផ្គង់ទីផ្សារដែលមានចាប់តាំងពីលោកសម្រេចចិត្តនាំចូលនេះ នៅមិនទាន់ផ្គត់ផ្គង់ទីផ្សារគ្រប់គ្រាន់នៅឡើយ។ អតិថិជនខ្លះ ចំណាយការអត់ធ្មត់ដោយរង់ចាំរហូតដល់មួយសប្ដាហ៍ឯណោះ ទើបទទួលបានផលិតផល CK Magic ជាពិសេសគឺឈុតធ្វើអោយមុខសនិងបំបាត់ស្នាមមុន ហើយរលោងបានប្រើ។
យុទ្ធសាស្ត្រតែមួយគត់ដែលធ្វើអោយផលិតផល CK Magic របស់លោកទើបតែវាយលុយទីផ្សារអនឡាញ តែទទួលបានអតិថិជនច្រើនម្លឹង គឺដោយសារតែលោករកស៊ីស្មោះត្រង់ ដោយសាច់ឡេ និងរូបមន្តក្នុងការបង្កើតជាផលិតផលម៉ាក់នេះ គឺសុទ្ធតែមានការពិសោធន៍ច្បាស់លាស់ពីអ្នកជំនាញរបស់ថៃ មិនលាយសារធាតុកាត់ស្បែក និងសំខាន់ជាងគេគឺលោកដាក់លក់ក្នុងតម្លៃមួយទាបបំផុត ដើម្បីអោយមហាជនទាំងអ្នកមាន និងអ្នកក្រទទួលយកបាន។ លោកថាភាពស្មោះត្រង់គឺជាអ្វីដែលលោកប្រកាន់ភ្ជាប់ មានគុណភាពត្រូវប្រាប់គេថាមានគុណភាព បើមានការប៉ះពាល់ត្រូវប្រាប់គេថាប៉ះពាល់ ហើយត្រូវលក់អោយចំណេញតិច ហើយកុំគិតថារបស់ថោកមិនមានគុណភាព ព្រោះសម្រាប់លោកគឺលោកមានយុទ្ធសាស្ត្រយកចំណេញតិច ដើម្បីដណ្ដើមទីផ្សារ។
ជាក់ស្ដែងលោករមែងបន្ថែមប្រូម៉ូតហ្សិនរាល់ពេលLive លក់ដែលត្រូវគេកត់សម្គាល់ថាមានតម្លៃធូរថ្លៃស្រាប់ៗនោះផង ទើបធ្វើអោយផលិតផល CK Magic ក្លាយជាផលិតផលដល់ថ្នាក់ផ្គត់ផ្គង់ទីផ្សារលែងចង់គ្រាន់។ លោកថាខ្លួនមិនអាចបង្កើនការកុម្ម៉ង់ពីថៃអោយច្រើនលើសកម្រិតបានទេ ដោយសារតែអ្នកជំនាញថៃ ដែលជាអ្នកលាយធាតុផ្សំបង្កើតជាផលិតផលមួយនេះ ក៍មានក្បួនខ្នាតក្នុងការផ្សំ និងត្រូវប្រើពរលក្នុងបរិមាណមួយកំណត់ ដែលមិនមែនចង់បានមួយម៉ឺនក្លងក្នុងមួយថ្ងៃ ឬ ៥០គីឡូក្នុងមួយថ្ងៃគឺបាននោះឡើយ។ លោកឩទាហរណ៍យ៉ាងខ្លីថា ផលិតផលថែរក្សាមុខ និងដងខ្លួនរបស់ម៉ាកខ្លះ ឋគេអាចផលិតបានដល់មួយថ្ងៃរាប់សិបគីឡូក៍មិនអី តែសម្រាប់ផលិតផល CK Magic គឺមិនខុសពីសម្លមួយឆ្នាំង ដែលខុសតែគ្រឿងបន្តិច គឺខុសរសជាតិ ដែលលោក និងអ្នកជំនាញមិនបញ្ចេញអោយយកមកលក់នោះដែរ។ លោកហ៑ានធានាថា ផលិតផលរបស់ខ្លួនប្រើ-ស ដោយមិនប៉ះពាល់ស្បែក ហើយពេលឈវ់ប្រើក៍មិនត្រលប់ជាខ្មៅឬ អាក្រក់ដូចដើមនោះដែរ អោយតែចេះការពារនៅពេលដើរក្រៅ ឬថែរក្សាស្បែក កុំអោយរងកំដៅខ្លាំង។ លោកថាផលិតផល CK Magic មិនត្រឹមផ្លាស់ប្ដូរក្លងថ្មីអោយកាន់តែទាក់ទាញ និងទំនុកចិត្តប៉ុណ្ណោះទេ សូម្បីតែគុណភាពក៍លោកពិភាក្សាជាមួយអ្នកជំនាញជាប្រចាំ ដើម្បីអោយកាន់តែមានគុណភាពមិនអោយចាញ់ផលិតផលបរទេសដែលមានតម្លៃខ្ពស់ៗកប់ពពកនោះដែរ។ ត្រង់ចំណុចនេះហើយ ដែលលោកបញ្ជាក់ថា ផលិតផលរបស់លោកគឺល្បីដោយការផ្សាយតគ្នាពីសំណាក់អ្នកបានប្រើ ដល់ថ្នាក់ផ្គត់ផ្គង់ទីផ្សារលែងបាន។
គួរបញ្ជាក់ផងដែរថា ផលិតផល CK Magic មានតែយីហោរបស់ចៅខ្មែរតែមួយគត់ ដោយមាន ឈុតសម្រាប់ស្បែកខ្លួនសស្អាត និងឈុតមុខសស្អាត ដែលមានតម្លៃត្រឹមតែពី១៥ ទៅ៣៥ សម្រាប់ឈុតតូច និងឈុតធំ ដោយលោកប្រកាសថា CK Magic ដែលគ្មានស្លាកសញ្ញាចៅខ្មែរផ្សារ គឺមិនមែនរបស់ពិតរបស់លោកឡើយ។ មិនខុសពីការលើកឡើងរបស់លោក គេឃើញតារាសិល្បៈទាំងល្បី និងមិនល្បីច្រើនឡើង ចាប់ផ្ដើមងាកមកប្រើផលិតផលរបស់លោក ខណៈដែលតារាទាំងនោះ សុទ្ធតែអះអាងថា CK Magic របស់ចៅខ្មែរ ពិតជាមានគុណភាព និងតម្លៃដ៍ទាក់ទាញ។