អ្នកដឹកនាំរឿង «Friend Zone» និងតារាឯកស្រីថៃ ធ្វើឱ្យហ្វេនៗពុះកញ្ជ្រោលពេញរោងកុន

0

នៅរសៀលមុននេះថ្ងៃទី2 ខែមេសា ឆ្នាំ២០១៩ រោងភាពយន្ត Prime CINIPLEX និង ធ្វើកម្មវីធី Fan Meeting របស់ រឿង Friend Zone ដែលធ្វើឡើងនៅផ្សារទំនើប Sovanna ជាន់ទី៤ ដោយឃើញថាមានការមកចូលរួមយ៉ាងច្រើនពីសំណាក់មិត្តយុវវ័យដែលស្រឡាញ់តួខាងលើ។ក្នុងនោះមានកាអញ្ជើញចូលរួមពីតារាកិត្តិយស កញ្ញា Baifern ដែលជាតួឯកស្រីក្នុងរឿង ផងដែរ។

ក្រោមសមរែកហ៊ោរពេញរោងកុនកញ្ញា Baifern សំណេះសំណាលជាមួយ Fan Fan នៅកម្ពុជា។កញ្ញាបានសម្តែងការភ្ញាកផ្អើលបំផុតនៅពេលកកាន់ រោងភាពយន្ត Prime Cineplex ឃើញមានមនុស្សច្រើនរង់ចាំជួបនាងផ្ទាល់ដោយនាងបានផ្តាំដល់ហ្វេនៗជួយគាំទ្រហើយចូលរួមទស្សនារឿងនាងសម្តែងឲបាន២ដងឡើងទៅបើអាច។

រោងភាពយន្ត Prime Cineplex ដែលមានពីសាខារួចមកហើយ គឺនៅផ្សារសុវណ្ណាជាន់ទី៤ និងបុរីវិមានភ្នំពេញផ្លូវជាសុផារាជាន់ទី៣។ហើយ រោងភាពយន្ត Prime Cineplex នឹងមានសាខាទី៣មួយទៀតនៅ ចោមចៅផងដែ។ដែលគ្រោងនឹងបើកសម្ភោទឆាប់នេះហើយ។ចំពោះរឿងខាងលើនៅតែបន្តចាក់បញ្ចាំងជាប្រចាំសម្រាប់បើកឱកាសដល់អ្នកចូលចិត្តប្រភេទរឿងនេះពោលចាក់បញ្ចាំងដល់មនុស្សស្ងាត់ការមកទស្សនា។

 

LEAVE A REPLY

Please enter your comment!
Please enter your name here