មិនមែនជាតារាជួរមុខ តែសមាសភាពទាំងនេះ ធ្វើអោយគ្រួសារតារាកម្ពុជាខ្ទរខ្ទារ

0

មកទល់ពេលនេះ វត្តមានសិល្បករសិល្បការិនីដែលបានបង្ហាញម៉ូដ កាលពីយប់ថ្ងៃទី៣០ មីនា ក្នុងព្រឹត្តិការណ៍ខួបប្រចាំឆ្នាំរបស់ទូរទស្សន៍អប្សរា នៅតែធ្វើអោយមហាជនផ្ដោតចាប់អារម្មណ៍ និងកោតសេរសើរ។ ដ្បិតតែមិនមែនជាតារាជួរមុខ ប៉ុន្តែសមាសភាពតារាទាំងនោះ ទទួលបានការចាប់អារម្មណ៍មិនអន់នោះឡើយ មកទល់នឹងព្រឹត្តិការណ៍នេះត្រូវបានបញ្ចប់ទៅហើយ។

តារាដែលបានគ្រងឈុតចម្រុះសម័យកាលនៅក្នុងវេទិកានោះរួមមាន លោក រុន ណាកូ ម្ចាស់ពានឈុតបុរាណដៃគូរបស់កញ្ញាប៑េប៑ីកាលពីឆ្នាំមុន គ្រងឈុតព្រះបាទជ័យវរ្ម័នទី៧, អ្នកនាងចាន់ ផល្លារ អតីតពិធីការិនីប៉ុស្តិ៍លេខ៩ គ្រងឈុតព្រះនាងឥន្ទ្រទេវី, លោក ឆាលី និង តារាកូនកាត់លោក អេឡិក គ្រងឈុតសេនាក្នុងសម័យអង្គរ, លោក សន សុវណ្ណារ៉ា ពិធីករ គ្រងឈុតព្រះមហាក្សត្រក្នុងសម័យចតុមុខ, កញ្ញា កែ ច័ន្ទកេសី តារាបង្ហាញម៉ូដ គ្រងឈុតអគ្គមហេសីក្នុងសម័យចតុមុខ, លោក ឃីម រតនៈ តារាសម្ដែងដែលគេស្គាល់ភាគច្រើនជាតួបងធំ គ្រងឈុតសម័យឩដុង្គ, កញ្ញា ស្រីកា RA គ្រងឈុតសម័យឩដុង្គ, អ្នកនាង ឯក សុវណ្ណរ័ត្ន តារាសម្ដែង គ្រងឈុតអគ្គមហេសីសម័យឩដុង្គ, លោក សុវណ្ណ ដុល្លារ តារាចម្រៀង និងជាតារាសម្ដែង គ្រងឈុតមហាក្សត្រក្នុងសម័យឩដុង្គ។

ដោយឡែកសម្រាប់តារាដែលគ្រងឈុតFashion និងសម័យទំនើបវិញរួមមាន កញ្ញា ភី សម័យ តារាសម្ដែងភេទទី៣ដែលសម្រស់នារីពិតខ្លះមិនដូរ បានគ្រងដោយរ៉ូបរំលេចដោយវល្លិ៍បង្ហាញពីធម្មជាតិ, កញ្ញា វ៉ាន់ លីលី តារាសម្ដែង គ្រង់ឈុតរំលេចដោយរុក្ខជាតិ បង្ហាញពីការស្រលាញ់ព្រៃឈើ, កញ្ញា ណាតាហ្សា តួឯកស្រីរឿង”កំណត់ហេតុនាងនាថ” គ្រងឈុតបង្ហាញពីបរិស្ថានបៃតង និងការស្រលាញ់ធម្មជាតិដូចគ្នា ខណៈដែលកញ្ញា ភីយ៉ា តារាសម្ដែងកំពុងឡើងកូដ គ្រងឈុតផ្កាចម្រុះ បង្ហាញពីភាពស្រស់ស្អាតនៃធម្មជាតិ ដែលឈុតFashion ទាំងនេះ កែច្នៃដោយបូរ៉ានិកកាត់ដេរ។ សម្រាប់បុរសសង្ហារ៤រូបដែលចូលរួមបង្ហាញឈុតសម័យលូយឆាយនារាត្រីនោះដែររួមមាន លោក ព្រហស្បតិ៍ថារ៉ូត តារាសម្ដែង, លោក ឯករាវ័ន្ត, លោក Peter Prince, និង ព័ន្ធរត្ននី។

ចង់ដឹងថា តារាៗដែលបានគ្រងឈុតបុរាណ និងសម័យបែបFashion ទាំងនោះមានសម្រស់ស្រស់ស្អាតយ៉ាងណាតោះទស្សនារូបភាព៖

LEAVE A REPLY

Please enter your comment!
Please enter your name here