ពិតជាកក្រើកតួស្រីក្នុងរឿង”Friend Zone”នឹងមកកាន់កម្ពុជា

0

យោងតាមការប្រកាសនៅថ្ងៃទី2 ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ រោងភាពយន្ត Prime CINIPLEX និង ធ្វើកម្មវីធី Fan Meeting របស់ រឿង Friend Zone នៅផ្សារទំនើប Sovanna ជាន់ទី៤ ដើម្បីប្រកាសពីការចាក់បញ្ចាំងខ្សែភាពយន្តល្បីល្បាញរឿង”Friend Zone”នៅក្នុងថ្ងៃនោះ ចាប់ពីវេលាម៉ោង 11:40 រសៀលតទៅ ដើម្បីអោយភ្ញៀវកិត្តិយស និងតារាៗដែលត្រូវបានអញ្ជើញអោយបានទស្សនា។

ពិធីនោះត្រូវបានប្រកាសថា មានកាអញ្ជើញចូលរួមពីកញ្ញា Baifern ដែលជាតួឯកស្រីក្នុងរឿង”Friend Zone” និងអ្នកដឹកនាំរឿងតែម្ដង ដែលធ្វើអោយមានការរំពឹងយ៉ាងខ្លាំងថា វត្តមានរបស់អ្នកទាំងពីរពិតជាកក្រើកអ្នកគាំទ្រដែលជាហ្វេនៗមិនតិចនោះទេ។ គាប់ជួនជាភាពយន្តនេះល្បីល្បាញខ្លាំងក្លាមុនមកដល់កម្ពុជាផង គឺរឹតតែធ្វើអោយមានការរំពឹងខ្ពស់ថានឹងមានអ្នកទៅគាំទ្រនិងចង់ថតរូបជាមួយតួអង្គសំខាន់រូបនេះ។

លើផេករបស់ រោងភាពយន្ត Prime Cineplex បានប្រកាសថាខ្លួននឹងរៀបចំពិធីទទួលតារាស្រីរូបនេះ ក៍ដូចជាដើម្បីបើកសម្ពោធភាពយន្តរឿង”Friend Zone” នេះអោយធំដុំផង ដោយក្នុងពិធីនោះផលិតករ និងតារាខ្មែរច្រើននាក់ ក៍ត្រូវបានអញ្ជើញអោយចូលរួម។

គួរបញ្ជសក់ថា រោងភាពយន្ត Prime Ceneplix មានពីរសាខារួចមកហើយ គឺនៅផ្សារសុវណ្ណាជាន់ទី៤ និងនៅបុរីវិមានភ្នំពេញផ្លូវជាសុផារាជាន់ទី៣។ រោងភាពយន្តនេះ នឹងបើកសាខាទី៣ថ្មីមួយទៀតនៅចោមចៅ ទើបកម្មវិធីសម្ពោធភាពយន្តរឿង”Friend Zone” ដោយបានទាំងអញ្ជើញតួសម្ដែង និងផលិតករ អោយមកចូលរួម ក៍ជាការពង្រីករោងភាពយន្តទាំងមូល អោយកាន់តែមានការទទួលស្គាល់។

LEAVE A REPLY

Please enter your comment!
Please enter your name here