លី ជេនណា កញ្ឆក់បានទីផ្សារតារាម៉ូឌែលជួរមុខ

0

តស៊ូក្នុងវិស័យសិល្បៈប្រមាណរយ៤ឆ្នាំស្រីស្អាតខ្ពស់ស្រលះ សម្រស់បាន កញ្ញា លី ជេនណា ត្រូវគេកត់សម្គាល់ថា បានក្លាយជាតារាបង្ហាញលំដាប់ជួរមុខមួយរូបគួរអោយសរសើរ បន្ទាប់ពីនាងកញ្ឆក់បានទីផ្សារក្នុងវេទិកាដើរម៉ូដធំៗ នាពេលចុងក្រោយ។ បានបោះគោលដៅចូលសិល្បៈ។ តាំងពីដើមឆ្នាំ២០១៩មក តារាស្រីរូបនេះ ស្ទើរមិនសូវបាត់មុខពីសកម្មភាពដើរម៉ូដនោះទេ ជាពិសេសនៅក្នុងសកម្មភាពកម្រិតជាតិ និងអន្តរជាតិ ដែលចម្រុះដោយអ្នកដើរម៉ូដអាជីពលំដាប់ៗ។

ជំហ៊ានចូលប្រឡូករបស់តារាស្រីរូបនេះ គឺគ្រាន់តែត្រូវបាននាយកសៀវភៅទស្សនាវដ្តីមួយចំនួន និងម្ចាស់សំអាងការ ហៅអោយថតផ្សាយប៉ុណ្ណោះ ប៉ុន្តែដោយសារតែមុខមាត់ និងរូបរាងដ៍ទាក់ទាញរបស់នាង ទើបត្រូវបានគេផ្ដល់ឱកាសអោយចូលក្រុមនង្ហាញម៉ូដ។ មកដល់ពេលនេះ កញ្ញា ជេនណា ក្រៅពីរវល់លើដើរម៉ូដនាងក៏កក្រើកទីផ្សារក្នុងការថតផ្សាយសំអាងការ និងថតស្ពតមួយចំនួន រហូតល្បីថាចង់វ៉ាដាច់គេឯងផងផងដែរ ដោយសារតែមុខមាត់ និងរូបរាងរបស់នាង ត្រូវនឹងត្រេមុខថតសម្អាងការ ជាពិសេសក្នុងឈុតគ្រងឈុតកូនក្រមុំ និងស្លៀកឈុតបុរាណខ្មែរម្ដងៗ។

នាងកាន់តែត្រូវគេកោតសរសើរបន្ថែមទៀត នៅពេលបង្ហាញខ្លួនដើរម៉ូដក្នុងកម្មវិធីរបស់ក្រុមហ៊ុនទេសចរណ៍ធំមួយនៅសណ្ឋាគារសុខាភ្នំពេញត្រើយម្ខាងកាលរសៀលថ្ងៃទី២៦ មីនា ឆ្នាំ២០១៩ ដែលវេទិកានោះ សុទ្ធសឹងតែចម្រុះដោយម៉ូដែលអាជីពៗ។ កញ្ញា លី ជេនណា បានរៀបរាប់ថា ការងាររបស់នាង ទើបតែមានសន្ទុះខ្លាំងក្លា កាលពីមួយរយៈចុងក្រោយប៉ុណ្ណោះ ដោយបណ្ដាក្រុមហ៊ុនប្រ៊េនៗ និងថ្លៃៗ ហ៑ានអោយតម្លៃខ្ពស់ក្នុងការទាក់ទងអោយដើរម៉ូដម្ដងនោះផង។ តារាដែលមានស្នាមញញឹមដ៏ស្អាតចង់គយគន់រូបនេះបន្តថា ការងារសព្វថ្ងៃគឺ១អាទិត្យរវល់៣ទៅ៤ថ្ងៃតែម្តង ដោយក្នុងពេលទំនេរ នាងឆ្លៀតទទួលមើលខុសត្រូវមុខរបរផ្ទាល់ខ្លួនផងដែរ។ ក្នុងនោះសម្រាប់ការសម្ដែង នាងមិនទាន់ហ៑ានទទួលនោះទេ ដោយសារទី១មិនទាន់ទុកចិត្តសមត្ថភាពច្លួនឯង និងទី២ជាប់សិក្សា មិនអាចទទួលថតច្រើនៗថ្ងៃបែបនេះផង។

គួរម្លឹកថាលី ជេនណា គឺជាអតីតកញ្ញាឯកលេខ៥កម្មវិធីប្រឡងអន្តរជាតិមួយដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះទើបតែបញ្ចប់ទៅ។ បច្ចុប្បន្ននាងជ្រកក្នុងក្រុមម៉ូដែល២ផ្សេងគ្នា គឺក្រុមTOP Ten Models & POP Modelដែលជាក្រុមមានឈ្មោះបោះសំលេង។ មានការរំពឹងថា ទីផ្សារតារាស្រីរួបនេញនឹងឈានឡើង ដោយមិនពិបាកនោះទេ ដោយសារតែមុខមាត់ កម្ពស់កម្ពរ និងទេសកោសល្យ ពីសិល្បៈរបសនាង។

LEAVE A REPLY

Please enter your comment!
Please enter your name here