កប់ស៑េរី ឃើញStyle ផន ស្រីខួច ក្នុងបទ”20K”

0

គ្រាន់តែចេញ MV មិនទាន់បានប៉ុន្មានម៉ោងផង គេកត់សម្គាល់ថា បទចម្រៀង”20K” ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសនៅពេលម្ចាស់បទ កញ្ញា ផន ស្រីខួច លេង Style កប់ស៑េរី ជានារីស្រុកស្រែខ្យូតៗ។ ក្នុងនោះស្ទីលរាំរបស់កញ្ញាក៍ប្លែកៗ ក៍គួរអោយចាប់អារម្មណ៍ខ្លាំងណាស់ដែរ។

កញ្ញាផន ស្រីខួច បានបង្ហាញពីការរំពឹងយ៉ាងខ្លាំង បន្ទាប់ពី MV បទ”20K” របស់នាង ត្រូវបានដាក់បង្ហោះ ហើយមានអ្នកចូល View ច្រើន។ យ៉ាងណាមិញគេនៅមិនទាន់ដឹងថា ស្ទីលថ្មី និងបទថ្មី ដែលអ្នកណាក៍ចាប់អារម្មណ៍ និងយល់ថាប្លែកភ្នែកនេះ នឹងកន្ទ្រាក់អ្នកគាំទ្របានខ្លាំងកម្រិតណានៅឡើយទេ សម្រាប់ឱកាសបុណ្យចូលឆ្នាំនេះ។