ជំទាវសុំខ្មាស់ ពេលឃើញអ្នកផាត់មុខរូបនេះ តែងខ្លួនចឹង

0

អ្នកឯកទេសខាងផ្នែកផាត់ស្ទើរមិនមានអ្នកមិនស្គាល់កញ្ញា ម៉េងលាង នោះទេ ដោយសារតែកញ្ញាដ្បិតថាជាបុរសមែន តែមានស្នាដៃខ្លាំងក្នុងអាជីពជាអ្នកឯកទេសផាត់មុខកូនក្រមុំ នៅក្នុងសម្អាងការធំៗដោយតម្លៃខ្លួនក្នុងការតែងម្ដងៗ ក៍ទារបានខ្ពស់។ កញ្ញាត្រូវគេលាន់មាត់គ្រប់គ្នានៅពេលគ្រងឈុតក្រហម ហើយផាត់មុខ និងធ្វើសក់បានយ៉ាងស្រស់ស្អាត ស្ទើរមនុស្សស្រីមិនដូរ ហើយមើលមួយភ្លែតចង់ច្រលំជំទាវ ទាំងឥរិយាបទ និងការតែងខ្លួន។

ការលាន់មាត់សរសើរបែបនេះ គឺបន្ទាប់ពីកញ្ញា ម៉េងលាង បានបង្ហាញខ្លួនក្នុងមង្គលការមួយ ដោយបានទាំងឡើងកាត់សក់អោយពរជ័យសេរីមង្គលដល់កូនកំលោះកូក្រមុំផង ខណៈដែលឥរិយាបទ និងការរៀបចំខ្លួនរបស់នាងនៅក្នុងថ្ងៃនោះ គឺរៀបចំខ្លួនបែបស្រគត់ស្រគំ ស្រស់ស្អាតថ្លៃថ្នូរ ដែលធ្វើអោយអ្នកដែលស្គាល់ជាងផ្នែកផាត់មុខរូបនេះ លាន់មាត់មិនដាច់ ថាចុម ម៉េងនាង មែន ឬ មិនមែន។

ស្របគ្នាដែលនាងធ្លាប់តែបង្ហាញខ្លួនក្នុងនាមជាអ្នកផាតមុខ ដែលកម្រតែងខ្លួនជាស្រីស្អាតផង ទើបពេលរំលេចខ្លួនក្នុងសំលៀកបំពាក់ និងម៉ូដសក់បែបជំទាវ គឺធ្វើអោយសម្រស់អ្នកផាត់មុខរូបនេះ ស្រស់ស្អាត ស្ទើរមើលមិនចង់ស្គាល់។ យ៉ាងណាមិញអ្នកស្គាល់ស្និទ្ធិ អ្នកផាត់មុខរូបនេះ មិនចម្លែកចិត្តនឹងការរៀបចំខ្លួននោះទេ ដោយសារតែគេបានដឹងរួចមកហើយ ថាក្រៅពីមានជំនាញផាត់មុខកូនក្រមុំ នាងក៍មានចំណេះដឹងខាងផ្នែករៀបចំខ្លួន និងរៀបឥរិយាបទ អោយស្របនឹងពិធីធំៗនោះផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here