មួយរយៈពេលចុងក្រោយ គេកត់សម្គាល់ថា តារាសម្ដែង លោក ម៉ន ហាន ហៅ ហានពុកមាត់ កាន់តែមានឱកាសលេចមុខលេចមាត់ក្នុងតំណែងជាតួកាច និងតួចោរកាប់ចាក់ជាដើម។ ហែលឆ្លងពីជីវិតជាកម្មករសំណង់កាលពីប៉ុន្មានឆ្នាំមុន លោកមិនត្រឹមតែប្រកាសបន្តអាជីពសម្ដែងដោយមិនកំណត់ពេលឈប់នោះទេ លោកក៍មានមហិច្ឆតាចង់ផលិតភាពយន្តអោយបានជោគជ័យផងដែរ បើទោះជាការផលិតភាពយន្តលើកដំបូងរបស់លោករងការរិះគន់ថាគ្មានគុណភាព។
តារាសម្ដែង លោក ម៉ន ហាន ហៅហានពុកមាត់ បានថ្លែងបញ្ជាក់ថា មុនពេលក្លាយខ្លួនជាតារាសិល្បៈ លោកគ្រាន់តែ ជាកូនកសិករក្រខ្សត់ ហើយធ្លាប់ប្រឡូកការងារជាជាងសំណង់ ដើម្បីចិញ្ចឹមក្រពះប៉ុណ្ណោះ។ លោកមិននឹកស្មានថាខ្លួនអាចវិវត្តន៍ខ្លួនក្លាយជាតារាសម្ដែងដូចអ្វូដែលមហាជនបានឃើញពេលបច្ចុប្បន្ននោះទេ ដោយសារតែលោកសិក្សាក៍បានទាប រូបសម្បត្តិ៍ក៍មិនខ្ពស់សង្ហារ ហើយថែមទាំងមិនមានខ្សែរយៈនៅក្នុងវិថីសិល្បៈទៀត។ យ៉ាងណាមិញដោយសារតែការផ្ដល់ឱកាស ស្របគ្នាដែលលោកក៍មានក្ដីស្រម៉ៃចង់ក្លាយជាអ្នកប្រឡូកក្នុងការងារនេះផង ទើបធ្វើអោយលោកបានក្លាយជាតារាសម្ដែងដោយនឹកស្មានមិនដល់ ដោយការប្រឡូកការសម្ដែង ក្នុងប៉ុន្មានឆ្នាំចុងក្រោយ ក៍ធ្វើអោយលោកស្វែងយល់ពីការសម្ដែង និងការផលិតហើយឈានទៅប្រឡូកការងារជាអ្នកដឹកនាំសម្ដែងដែលខ្លួននឹកស្រម៉ៃ។ លោកថាខ្លួនបានដឹកនាំសម្ដែងក្នុងការផលិតភាពយន្តបានមួយរឿង គឺរឿង”ខ្មោចស៊ីឈ្នួល”របស់ផលិតកម្ម C2go របស់អង្គការខ្ញុំខ្មែរ ប៉ុន្តែស្នាដៃដែលលោកផលិតបាននោះ មិនត្រូវបានទទួលការគាំទ្រខ្លាំងក្លាក្នុងពេលដាក់បញ្ចាំងនោះទេ ក្នុងពេលដែលក្រុមផលិតករ និងអ្នកប្រកបក្នុងអាជីពដូចគ្នា ក៍រិះគន់បំបាក់ទឹកចិត្តធ្វើអោយលោកពិបាកទទួលក្រោយពីផលិតមួយរឿងនោះ។ យ៉ាងណាមិញលោកថា ខ្លួននៅតែមានមហិច្ឆតាចង់ក្លាយជាផលិតករដ៍ជោគជ័យម្នាក់ ដោយថ្មីៗនេះលោកបានសិក្សាស្វែងយល់ពីទម្រង់ផលិតរឿង កាន់តែមានទំនុកចិត្តជាងមុន ដោយលោកប្រកាសថា ក្រោយពេលផលិតភាពយន្តម្ដងហើយមើលឃើញពីចំនុចខ្វះខាត ទើបធ្វើអោយលោកកាន់តែយល់ដឹងស៊ីជម្រៅ នូវអ្វីដែលខ្វះចន្លោះក្នុងការផលិតភាពយន្តនោះ។
លោក ម៉ន ហាន បន្តថា លោកប្រកាសចាប់ដៃជាមួហឦយផលិតកម្មដែលចង់អោយលោកផលិតភាពយន្តអោយ ដោយក្នុងពេលនេះ ក្នុងដៃរបស់លោកក៍មានសស្នាដៃដែលលោកនិពន្ធបាន និងមានបទពិសោធន៍កាន់តែមានទំនុកចិត្ត ដែលលោករំពឹងថានឹងផលិតរឿងបានកាន់តែល្អ មិនចាញ់អ្នកធ្លាប់ប្រឡូកការងារផលិតភាពយន្តយូរឆ្នាំឯទៀត។ ក្នយងនោះលោកក៍បន្តសម្ដែងស្របគ្នានឹងគម្រោងចង់ផលិតភាពយន្តជាលើកទី២នោះផងដែរ ដើម្បីអោយការសម្ដែង និង ការផលិតភាពយន្តជួយអោយលោកកាន់តែស្វែងស្របគ្នា និងជោគជ័យទាំងព្រម។ លោនហាន បញ្ជាក់ថា ក្នយងពេលអនាគត លោកជឿជាក់ថាគម្រោងផលិតរឿងដោយមានអ្នកមានលុយមកចាប់ដៃជាមួយ ឬមានផលិតករសហការជាមួយ នឹងកើតមានចំពោះលោក ជាពិសេសនៅក្នុងកាលៈទេសៈ ដែលលោកត្រូវការដៃគូដើម្បីរំលេចស្នាដៃ ក្រោយពេលសន្សំបានជំនាញ និងចំណេះដឹងខាងផ្នែកផលិតភាពយន្តបែបនេះ។ យ៉ាងណាមិញលោកថាខ្លួននៅតែត្រូវការការសិក្សាស្វែងយល់បន្ថែម និងត្រូវការអ្នកសហការជួយជាថវិកា សំភារៈដូចជា Camera និងអ្នកឯកទេសខាងផ្នែកបច្ចេកទេស ដើម្បីដំណើរចេញផលិតភាពយន្តទី២ ដែលលោកខំព្រាងក្នុងពេលដ៍ខ្លី។